Sunday, September 23, 2012

ស៊ីអ័រវី បែកកង់មុខ រេចង្កូត ឡើងលើសួន បុកបង្គោលភ្លើង មុខព្រលានយន្ដហោះ


Photo by DAP-NEWS
ភ្នំពេញ ៖ រថយន្ដស៊ីអ័រវី ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខ ភ្នំពេញ 2C 2618  បានរេចង្កូត ឡើងលើសួន តាម ចិញ្ចើមផ្លូវ ហើយជ្រុលទៅបុកបង្គោលភ្លើង លើកំណាត់ ផ្លូវសហព័ន្ធរុស្ស៊ី ទល់មុខព្រលានយន្ដហោះអន្ដរជាតិ ភ្នំពេញ ក្នុងភូមិក្បាលដំរី សង្កាត់កាកាប ខណ្ឌពោធិ៍សែនជ័យ កាលពីវេលាម៉ោង ១និង១០នាទី រសៀលថ្ងៃទី២២ ខែកញ្ញានេះ ។
សេចក្ដីរាយការណ៍ ពីកន្លែងកើតហេតុ បានឱ្យដឹងថា អ្នកបើករថយន្ដ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន ហើយនាំយកទៅសួរនាំបន្ដ នៅអធិការដ្ឋាននគរបាល ខណ្ឌពោធិ៍សែនជ័យ ដោយសារតែជួបគ្រោះថ្នាក់ចរាចរ និងបំផ្លាញទ្រព្យសម្បត្ដិសាធារណៈ ដូចជាបង្គោលភ្លើងជាដើមនេះ។
សេចក្ដីរាយការណ៍ ពីកន្លែងកើតហេតុបាន បន្ដថា មុនពេលកើតហេតុ គេបានឃើញរថយន្ដខាងលើ បើកបរដោយបុរសម្នាក់ មិនស្គាល់អត្ដសញ្ញាណ រួចក៏បែកកង់មុខ រេចង្កូតឡើងលើសួន ហើយជ្រុលទៅបុកបង្គោលភ្លើង បណ្ដាលឱ្យរថយន្ដរងការខូចខាត ប៉ុន្ដែ អ្នកបើករថយន្ដមិនរងរបួសធ្ងន់ធ្ងរឡើយ។
យ៉ាងណាក៏ដោយ ករណីនេះសមត្ថកិច្ច និងមានការយោគយល់ច្រើន ដោយសារតែកើតឡើងដោយអចេតនា និងយថាហេតុ ព្រោះតែរថយន្ដបែកកង់ ៕
Photo by DAP-NEWS
Photo by DAP-NEWS
Photo by DAP-NEWS


Comments system

Disqus Shortname