Tuesday, September 25, 2012

មហាសេដ្ឋីដប់ពីរនាក់កំពុងមានគម្រោងចែកចាយទ្រព្យសម្បត្តិក្នុងបុព្វហេតុសប្បុរសធម៌

ពួកមហាសេដ្ឋី (ពីឆ្វេងទៅស្តាំ) លោក វ៉ារ៉េន ប៊ូហ្វេត អ្នកស្រី អូបរ៉ា វីនហ្វេ្រយ លោក ប៊ីល និងអ្នកស្រី ម៉េលីនដា ហ្គេតស៍ លោក ផេតេ ភីធើសុន លោក ឡេអន ប្ល៊ែក លោក ចុន បុន ចូវី លោក ម៉ាក មេនីអូហ្វ លោក ដេវីដ រ៉ូបេនស្តេន លោក ស្តេវ ខេស អ្នកស្រី ឡួរ៉ា អារីល្លាហ្កា-អានឌ្រីស្សេន និងលោក ម៉ាក អានឌ្រីស្សេន


​​ដោយបាន​ប្រមូល​ផ្តុំគ្នា​នៅ​ខាងក្នុង​សាល Trustees Room នៅឯ​បណ្ណាល័យ​សាធារណៈ​ក្រុង​ញូវយ៉ក (NYPL) ​បុគ្គល​ទាំងនេះ​បាន​បង្កើតជា​បណ្តុំ​អ្នកមាន​ទ្រព្យសម្បតិ្ត​ច្រើនជាងគេបង្អស់​នៅក្នុង​ពិភពលោក​។​

​    
​ក្រុម​មហាសេដ្ឋី​ទាំង​ដប់​ពីររូប លោក វ៉ា​រ៉េ​ន ប៊ូ​ហ្វេត (Warren Buffet) អ្នកស្រី អូ​ប​រ៉ា វីន​ហ្វេ្រ​យ (Oprah Winfrey) លោក ប៊ី​ល និង​អ្នកស្រី ម៉េ​លីន​ដា ហ្គេ​ត​ស៍ (Bill and Melinda Gates) លោក ផេ​ធឺ ភី​ធើ​សុន (Pete Peterson) លោក ឡេ​អន ប្ល៊ែ​ក (Leon Black) លោក ចុន បុ​ន ហ្សូវី (Jon Bon Jovi) លោក ម៉ាក មេ​នី​អូ​ហ្វ (Marc Benioff) លោក ដេវីដ រ៉ូ​បេន​ស្តេ​ន (David Rubenstein) លោក ស្តេ​វ ខេ​ស (Steve Case) អ្នកស្រី ឡួ​រ៉ា អា​រី​ល្លា​ហ្កា​-​អាន​ឌ្រី​ស្សេន (Laura Arrillaga-Andreessen) និង​លោក ម៉ាក អាន​ឌ្រី​ស្សេន (Marc Andreessen) ប្រហែលជា​រក​ប្រាក់រាប់ពាន់​លាន​ដុល្លារ​របស់​ពួកគេ ពី​ការ​ខិត​ខំព្យាយាម​ផ្សេងៗ​គ្នា​ក្នុងនាម​ជា​តារាចម្រៀង​រ៉ុ​ក រហូតដល់​អ្នកបង្កើត​គ្រឿង​ប្រតិបត្តិ​របស់​កុំព្យូទ័រ ប៉ុន្តែ​ពួកគេ​បានរួម​គ្នា​ដើម្បី​ឧទ្ទិស​ចំណែក​ទ្រព្យសម្បត្តិ​ដ៏​ធំ​សម្បើម​របស់​ពួកគេ​ចំពោះ​បុព្វហេតុ​​មនុស្សធម៌​។​
​    
​ទ្រព្យសម្បត្តិ​រួម​របស់​ពួកគេ​សរុប​បាន​ចំនួន​១២៦​ពាន់​លាន​ដុល្លារ​ដ៏​គួរ​ឲ្យ​ភ្នា​ក់​ផ្អើល​មួយ ដោយ​លោក ប៊ី​ល និង​លោក វ៉ា​រ៉េ​ន ប៊ូ​ហ្វេត ស្ថិតនៅ​លំដាប់​ទីមួយ​និង​ទី​ពីរ​រៀង​គ្នា​។ អ្នក​ឈានមុខ​គេ​នៃ​ក្រុម​មហាសេដ្ឋី​ទាំងពីរ​រូបនេះ​បាន​គាំទ្រ​ដល់​កិច្ចប្រជុំ​កំពូល​ស្តីពី​ជំនួយ​មនុស្សធម៌ ទី​ដែល​ជន​អ្នកមាន​ជាងគេ​បង្អស់​ចំនួន​១៦១​រូប​នៅក្នុង​សហរដ្ឋអាមេរិក បាន​ជួបប្រជុំគ្នា​ដើម្បី​ចែករំលែក​ទស្សនៈ​គ្នា​ទៅវិញទៅមក អំពី​របៀប​ដែល​ទ្រព្យសម្បត្តិ​អាច​នឹងធ្វើ​ការបែងចែក​ទៅលើ​ការអប់រំ ភាពក្រីក្រ សាសនា ឱសថ និង​បរិស្ថាន​។​
​    
​ក្រុម​មហាសេដ្ឋី​ទាំងនេះ​បាន​ថតរូប​នៅក្នុង​សង្កាត់​ម៉ាន់ហា​តា​ន នៃ​ទីក្រុង​ញូវយ៉ក កាលពី​ថ្ងៃទី​២៦ ខែមិថុនា​ឆ្នាំនេះ សម្រាប់​ទិវា​បុណ្យខួប​​ទស្សនា​វ​ដ្តី Forbes 400។
​    
​សហរដ្ឋអាមេរិក​នៅតែ​មាន​ចំណែក​ក្រុម​មហាសេដ្ឋី​ប្រាក់​ខ្ទង់ពាន់​លាន​ដុល្លារ​ច្រើនជាងគេ​បំផុត​ក្នុងចំណោម​ប្រទេស​ទាំងអស់​ដោយមាន​៤៨០​នាក់​។ 

កំពូល​អ្នកមាន​ជាងគេ​បង្អស់​នៅក្នុង​ទស្សនា​វ​ដ្តី Forbes 400 សរសេរថា ៖ លោក ប៊ី​ល ហ្គេ​ត​ស៍ (៦៦​ពាន់​លាន​ដុល្លារ​) លោក វ៉ា​រ៉េ​ន ប៊ូ​ហ្វេត (៤៦​ពាន់​លាន​ដុល្លារ​) លោក ឡា​រី អេ​ល្លី​សុន (៤១​ពាន់​លាន​ដុល្លារ​) លោក ឆាល​ស៍ ខូច (៣១​ពាន់​លាន​ដុល្លារ​) លោក ដេវីដ ខូច (៣១​ពាន់​លាន​ដុល្លារ​) អ្នកស្រី គ្រីស្ទី វ៉ាល​តុ​ន និង​គ្រួសារ (២៧,៩​ពាន់​លាន​ដុល្លារ​) លោក ជី​ម វ៉ាល​តុ​ន (២៦,៨​ពាន់​លាន​ដុល្លារ​) អ្នកស្រី អា​លី​ស វ៉ាល​តុ​ន (២៦,៣​ពាន់​លាន​ដុល្លារ​) លោក សា​ម្យ៉េ​ល រ៉​ប់​សុន វ៉ាល​តុ​ន (២៦,១​ពាន់​លាន​ដុល្លារ​) និង​លោក ម៉ៃ​ឃើ​ល ប្ល៊ូ​ម​ប៊ើ​ក (២៥​ពាន់​លាន​ដុល្លារ​)​។​
​    
​លោក ម៉ាក ហ្សា​ក់​ឃើ​ប៊ើ​ក បាន​ជាប់​នៅលើ​បញ្ជី ប៉ុន្តែ​បាន​បាត់បង់​ស្ទើរតែ​ពាក់កណ្តាល​នៃ​លុយ​១៧,៥​ពាន់​លាន​ដុល្លារ​របស់គាត់ បន្ទាប់ពី​ការបើក​លក់​ផ្សារ​ហ៊ុន​ជា​លើកដំបូង​យ៉ាង​បរាជ័យ​របស់​ក្រុមហ៊ុន Facebook ។ ស្ថាបនិក​នៃ​វេ​ប​សាយ​បណ្តាញ​សង្គម​រូបនេះ​បច្ចុប្បន្ន​មានទ្រព្យ​សម្បត្តិ​៩,៤​ពាន់​លាន​ដុល្លារ ដោយ​ឃើញថា​បាត់​បង់អស់​៨,១​ពាន់​លាន​ដុល្លារ ពី​ទ្រព្យសម្បត្តិ​ផ្ទាល់ខ្លួន​របស់គាត់​កាលពី​ជាង​១២​ខែ​មុន​។​
​    
​យោងតាម​បញ្ជី​ឈ្មោះ​របស់​ទស្សនា​វ​ដ្តី Forbes នៃ​ក្រុម​ជនជាតិ​អាមេរិក​មានៗ​ជាងគេ​បង្អស់​៤០០​នាក់​សម្រាប់​ឆ្នាំ​២០១២ ឲ្យ​ដឹងថា លោក ហ្សា​ក់​ឃើ​ប៊ើ​ក បាន​បាត់​បង់លុយ​ច្រើនជាង​អ្នក​គ្រប់គ្នា​ទាំងអស់ ដោយ​រុញ​ឲ្យ​គាត់​ធ្លាក់​ពី​ចំណាត់ថ្នាក់​ទី​១៤ ទៅដល់​ចំណាត់ថ្នាក់​ទី​៣៦​។​
​    
​ស្ថាបនិក​ក្រុមហ៊ុន Microsoft លោក ប៊ី​ល ហ្គេ​ត​ស៍ បាន​បន្ត​ស្ថិតនៅ​ក្បាល​បញ្ជី​ក្រុម​ជនជាតិ​អាមេរិក​មានៗ​ជាងគេ​បង្អស់​ជាមួយនឹង​ទ្រព្យសម្បត្តិ​៦៦​ពាន់​លាន​ដុល្លារ ដែល​តាម​ពីក្រោយ​ដោយ​អ្នកវិនិយោគ លោក វ៉ា​រ៉េ​ន ប៊ូ​ហ្វេត ដែលមាន​ទ្រព្យសម្បត្តិ​៤៦​ពាន់​លាន​ដុល្លារ​៕

Comments system

Disqus Shortname