Saturday, September 22, 2012

ប៊ែ​ល​ធី​ គ្រុប​ ទទួល​បាន​ពានរង្វាន់​ជា​អង្គភាព​ឆ្នើម​ពី​អាស៊ាន​


​ភ្នំពេញ ៖ កាលពី​ថ្ងៃ​ព្រឹក​ថ្ងៃ​ទី​២១​ ខែកញ្ញា ​ឆ្នាំ​២០១២ ​គណៈប្រតិភូ​ប៊ែ​ល​ធី​ ដឹកនាំ​ដោយ​ លោក​ លី​ ឆេ​ង​ អគ្គនាយក​ ប៊ែ​ល​ធី​ គ្រុប​ និង​ជា​សាកល​វិទ្យា​ធិ​ការ​ សាកលវិទ្យាល័យ​ ប៊ែ​ល​ធី​ អន្តរជាតិ​ បាន​វិល​ត្រឡប់​មក​ពី​ចូលរួម​ទិវា​ជួបជុំ​យុវជន​អាស៊ាន​លើក​ទី​១៨​ (The​ 18th​ ASEAN​ Youth​ Day​ Meeting)​ និង​កម្មវិធី​ពានរង្វាន់​អាស៊ាន​តា​យូ​លើក​ទី​៧​ (7th​ TAYO​ ASEAN​ Award)​ នៅ​ទីក្រុង​បាងកក​ ប្រទេស​ថៃ​។​ បន្ទាប់​ពី​ធ្វើ​បទ​បង្ហាញ​ បញ្ជាក់​ពី​សក្ក​ដា​នុ​ពល​ និង​លទ្ធផល​សំខាន់ៗ​ជា​ច្រើន​ដែល​ប៊ែ​ល​ធី​គ្រុប​ សម្រេច​បាន​បង្ហាញ​ដល់​គណៈកម្មការ​អន្តរជាតិ​ ស្ថា​ប័​ន្ថ​មួយ​នេះ​ទទួល​បានការ​កោតសរសើរ​យ៉ាង​ខ្លាំងក្លា​ពី​អន្តរជាតិ​ដោយ​មានការ​ផ្តល់​ជូន​នូវ​រង្វាន់​ជា​អង្គភាព​ឆ្នើម​មួយ​ដែល​ពិតជា​បាន​ចូលរួម​ចំ​ណែ​ក្នុង​ការ​ជួយ​ដល់​សង្គម​ និង​យុវ​វ​ជន​។​
​គួរ​រំលឹក​ដែរ​ថា​កម្មវិធី​នេះ​រយៈពេល​៥​ថ្ងៃ​ ចាប់ពី​ថ្ងៃ​ទី​ ១៧​ កញ្ញា​ ដល់​ថ្ងៃ​ទី​២១​ កញ្ញា​ ឆ្នាំ​២០១២​ ដែល​រៀបចំ​ឡើង​ដោយ​គណៈកម្មាធិការ​យុវជន​អាស៊ាន​ ដែល​ប្រទេស​ថៃ​ធើ្វ​ជា​ម្ចាស់ផ្ទះ​ ដើម្បី​ប្រគល់​ពានរង្វាន់​ជូន​អង្គភាព​ឆ្នើម​ ចំនួន​ ១០​អង្គភាព​ និង​យុវជន​ឆ្នើម​ចំនួន​១០​នាក់​ មក​ពី​បណ្តា​ប្រទេស​អាស៊ាន​ទាំង​១0​ ដោយ​មានការ​ចូលរួម​ពី​មន្ត្រីជាន់ខ្ពស់​រាជរដ្ឋាភិបាល​ថៃ​ និង​យុវជន​ថៃ​រាប់​ពាន់​នាក់​ ក្រោម​អធិបតីភាព​ដ៏​ខ្ពង់ខ្ពស់​របស់​ លោក​ យ៉ុ​ង​យ៉ុ​ត​ វិ​ឆៃ​ឌី​ត​ ឧបនាយករដ្ឋមន្ត្រី​ នៃ​ព្រះរាជាណាចក្រ​ថៃ​។
​លោក​ លី​ ឆេ​ង​ បាន​មាន​ប្រសាសន៍​ថា​ ការ​ផ្តល់​ពានរង្វាន់​នេះ​ ធ្វើ​ឡើង​ដោយ​លក្ខណៈ​វិ​និ​ឆ័​យ​ពីរ​សំខាន់ៗ​ដែល​ទី​មួយ-​គឺ​ការ​ជួយ​កិច្ចការ​សង្គម​  ​ដូច​ជា​កាកបាទក្រហម​ ការ​បរិច្ចាគ​ឈាម​ សាងសង់​វត្ត​អារាម​ សាលារៀន​ ស្ពាន​ ថ្នល់​ ជួយ​ឧបត្ថម្ភ​ដល់​កងទ័ព​នៅ​តាម​ព្រំដែន​(​ព្រះ​វិហារ​)​ ជួយ​ឧបត្ថម្ភ​មូលនិធិ​ផ្សេងៗ​ទាំង​ថវិកា​ និង​ស្មារតី​ ព្រមទាំង​ជួយ​ដល់​ជន​ក្រីក្រ​។​ ​ទី​ពីរ-​គឺ​ការ​ជួយ​ផ្នែក​យុវជន​ ដោយសារ​កន្លង​មក​ប៊ែ​ល​ធី​បាន​ធ្វើការ​ បណ្តុះបណ្តាល​ធនធានមនុស្ស​ មាន​ពី​បឋម​សិក្សា​ មធ្យមសិក្សា​ ឧត្តម​សិក្សា​ និង​ក្រោយ​ឧត្តម​សិក្សា​។​ ក្រៅពី​នេះ​ក៏​បាន​ផ្តល់​ឲ្យ​យុវ​វ​ជន​នូវ​ការ​អប់រំ​សីលធម៌​រស់នៅ​ អោយ​យល់​ដឹង​ពី​ច្បាប់​ចរាចរណ៍​ ជំងឺ​អេស​ដ៍​ គ្រោះថ្នាក់​គ្រឿងញៀន​ ច្បាប់​ប្រឆាំង​អំពើ​ពុក​រលួយ​ បរិស្ថាន​ ទីក្រុង​ស្អាត​និង​ឆ្នេរសមុទ្រ​ស្អាត​ ។​ មិនតែប៉ុណ្ណោះ​ក៏​មាន​សកម្មភាព​កិច្ចការ​ជា​លក្ខណៈ​អន្តរជាតិ​មួយ​ចំនួន​ដូច​ជា​ការ​ បញ្ជូន​យុវជន​កម្ពុជា​ទៅ​បោះជំរុំ​ជា​អន្តរជាតិ​ ចូលរួម​កម្មវិធី​អង្គការ​នានា​ជា​អន្តរជាតិ​ និង​ចូលរួម​សិក្ខាសាលា​ផ្សេងៗ​នៅ​ក្រៅប្រទេស​និង​ផ្តល់​ការងារ​ជូន​យុវជន​ទៅ​តាម​កម្រិត​ចំណេះដឹង​របស់​ពួក​គេ​។​ ក្នុង​នោះ ប៊ែ​ល​ធី​គ្រុប​ បាន​ផ្តល់​ការងារ​ដល់​យុវជន​ចំនួន​ជាង​១៥០០​នាក់​ រួម​មានៈ​ ផ្នែក​សំណង់​ ជាង​២០០​នាក់​ វិទ្យាស្ថាន​ជាង​១១០០​នាក់​ និង​សាកលវិទ្យាល័យ​ជាង​២០០​នាក់​។​
​លោក​ បាន​បន្ត​ទៀត​ថា​ ពានរង្វាន់​អង្គភាព​ឆ្នើម​ ដែល​ប៊ែ​ល​ធី​ គ្រុប​ទទួល​បាន​ក្នុង​ពេល​នេះ​ គឺ​បាន​មក​ពី​ការ​ខិតខំ​ប្រឹងប្រែង​របស់​ថ្នាក់ដឹកនាំ​ លោកគ្រូ​-​អ្នកគ្រូ​ និង​បុគ្គលិក​ប៊ែ​ល​ធី​ទាំងអស់​ក្នុង​ការ​បំពេញ​កិច្ចការ​របស់​ខ្លួន​ ដែល​ធ្វើ​អោយ​ប៊ែ​ល​ធី​មានការ​រីក​ចម្រើន​ឥត​ឈប់​ឈរ​។​ ពេល​នោះ​លោកក៏​បាន​ទទួល​ពានរង្វាន់​អង្គភាព​ឆ្នើម​ និង​លោក​ ចាន់​ សុផល​ ប្រធាន​សមាគមយុវជន​នាវា​អាស៊ាន​ ក៏​ទទួល​បាន​ពានរង្វាន់​យុវជន​ឆ្នើម​ ផង​ដែរ​ ដែល​ប្រគល់​ដោយ​ឯកឧត្តម​ឧបនាយករដ្ឋមន្ត្រី​ថៃ​ផង​ដែរ​។​
​ពានរង្វាន់​អង្គភាព​ឆ្នើម​នេះ​ មិនមែន​ត្រឹមតែ​ជា​កិត្តិយស​របស់​ប៊ែ​ល​ធី​ប៉ុណ្ណោះ​ទេ​ ប៉ុន្តែ​ជា​កិត្តិយស​របស់​ជាតិ​ និង​ប្រជាជន​កម្ពុជា​ទាំងមូល​ផង​ដែរ​។​ ការ​រីក​ចម្រើន​លើ​គ្រប់​វិស័យ​ដូច​សព្វ​ថ្ងៃនេះ​គឺ​ ដោយសារ​មាន​គោលនយោបាយ​ដឹកនាំ​ដ៏​ត្រឹមត្រូវ​ប្រកបដោយ​គតិបណ្ឌិត​ដ៏​ខ្ពង់ខ្ពស់​បំផុត​របស់​ សម្តេច​អគ្គមហាសេនាបតី​តេ​ជោ​ ហ៊ុន​ សែន​  នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ ដែល​តែងតែ​ជំរុញ​អោយ​អង្គភាព​ទាំងអស់​ធ្វើការ​ប្រកួតប្រជែង​ ដើម្បី​អភិវឌ្ឍ​សង្គម​អោយ​ដើរ​ទាន់​ចលនា​សាកល​ភា​វូប​នី​កម្ម​ ។​
លោក​ក៍បាន​ថ្លែងអំណរគុណ​ ចំពោះ​លោក​រដ្ឋមន្ត្រី​ និង​ថ្នាក់ដឹកនាំ​ក្រសួង​អប់រំ​ទាំងអស់​ ដែល​បាន​ផ្តល់​ឱកាស​ និង​ជ្រើសរើស​ប៊ែ​ល​ធី​អោយទៅ​ចូលរួម​ប្រកួតប្រជែង​ក្នុង​កម្មវិធី​ពានរង្វាន់​អង្គភាព​ឆ្នើម​នេះ​ ៕​

Comments system

Disqus Shortname