Monday, September 24, 2012

រន្ទះបាញ់​ចំ​ផ្ទះ​ពលរដ្ឋ​ដា​ច់រន្ដអគ្គិសនី​ តែ​សំណាង​មិន​មាន​អ្នក​របួស​


ខេត្ដស្វាយរៀង​ ៖​ ផ្ទះ​១​ខ្នង​ត្រូវ​រន្ទះបាញ់​ជញ្ជាំង​ បណ្ដាល​ឱ្យ​បា​រ៉ែត​ភ្លើង​នៅ​ក្នុងផ្ទះ​ផ្ទុះ​ដាច់​ចរន្ដអគ្គិសនី​ ជា​សំណាងល្អ​ពុំ​ធ្វើ​ឱ្យ​ មាន​អ្នក​ស្លាប់​ និង​រង​របួស​នោះ​ទេ​ ខណៈ​កំពុង​មាន​ភ្លៀង​ និង​ខ្យល់​ខ្លាំង​។​ រន្ទះ​នេះ​បាន​កើតឡើង​នៅ​ម៉ោង​១១​និង​៥០​នាទី​ថ្ងៃត្រង់​ នៅ​ឋិត​ភូមិ​ទន្លា​ង​ ឃុំរ​ម៉ាំង​ថ្កោល​ ស្រុក​ស្វាយ​ទាប​ ខេត្ដស្វាយរៀង​ ។​ ម្ចាស់ផ្ទះ​មានឈ្មោះ​ ធុ​ល​ សុ​ផាត​ ភេទ​ប្រុស​ អាយុ​៥២​ឆ្នាំ​ ។​ ព័ត៌មាន​សូម​រង់ចាំ​អាន​កាសែត​ នគរវត្ដ​ ៕

Comments system

Disqus Shortname