ភ្នំពេញ: មន្ត្រីជាន់ខ្ពស់ គ.ជ.ប បានបញ្ជាក់ថា គ.ជ.ប ធ្វើការតាមបច្ចេកទេស មិនពាក់ព័ន្ធនឹងរឿងនយោបាយទេ ហើយចំពោះបុគ្គលជាប់ឈ្មោះ ជាទណ្ឌិត ដូចករណីលោក សម រង្ស៊ី គឺ គ.ជ.ប. មិនអាចទទួលចុះឈ្មោះ ជាបេក្ខជនប្រកួតប្រជែង សម្រាប់ការបោះឆ្នោតឆ្នាំ២០១៣ បានទេ។ រីឯបេក្ខភាពរបស់លោកសមរង្ស៊ី សម្រាប់តំណែងនាយករដ្ឋមន្ត្រី ក៏រឹតតែមិនអាចទៅរួច។
លោក ទេព នីថា អគ្គលេខាធិការគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត គ.ជ.ប.បានមានប្រសាសន៍បញ្ជាក់នៅរសៀលថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០១២ ថា៖ "គ.ជ.ប បានណែនាំឲ្យក្រុមប្រឹក្សាឃុំសង្កាត់ ស្រង់បញ្ជីឈ្មោះប្រជាពលរដ្ឋ នៅមូលដ្ឋានបញ្ចូនមក គ.ជ.ប ដើម្បីពិនត្យ នៅពេលគណបក្សនយោបាយបញ្ជូនបញ្ជីបេក្ខជន មកចុះឈ្មោះនៅ គ.ជ.ប នាពេលបន្តិចទៀតនោះ។ បើមានជាប់ទោស ជាទណ្ឌិត គឺមិនទទួលចុះឈ្មោះ ឲ្យធ្វើជាបេក្ខជនឡើយ។ ចំពោះករណីលោក សម រង្ស៊ី ដែលជាប់ឈ្មោះជាទណ្ឌិតនោះ គឺ គ.ជ.ប មិនអាចទទួលចុះឈ្មោះ ធ្វើជាបេក្ខជនឈរឈ្មោះ ឬឈរឈ្មោះឲ្យគេបោះឆ្នោត ឲ្យបានទេ។ រីឯការចង់វិលត្រឡប់ ឬអត់នោះ ជាសិទ្ធិរបស់លោក សម រង្ស៊ី អត់ មានពាក់ព័ន្ធនឹងគ.ជ.ប ទេ"។
យោងតាមសេចក្តីថ្លែងការណ៍រួមរបស់គណបក្សប្រឆាំងសមរង្ស៊ី និងសិទ្ធិមនុស្ស នៅថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០១២នេះ បានចាត់ទុកសមាសភាពគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត(គ.ជ.ប) បច្ចុប្បន្ន ដែលបានរៀបចំការបោះឆ្នោតកន្លងមក មិនបានទទួលការទុកចិត្តពីគណបក្សនយោបាយ មតិជាតិ អន្តរជាតិ ក្នុងការបំពេញតួនាទីរបស់ខ្លួន ឲ្យមានលក្ខណៈឯករាជ្យ អព្យាក្រឹត្យ និងយុត្តិធម៌ឡើយ។
ក្នុងសេចក្តីថ្លែងការដដែលរបស់គណបក្សសម្ព័ន្ធភាពនោះ បានលើកឡើងបន្តថា ដើម្បីឲ្យការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រអាណត្តិទី៥ នៅថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០១៣ ប្រព្រឹត្តដោយសេរីត្រឹមត្រូវ និងយុត្តិធម៌ ដែលអាចទទួលយកបាន គណបក្សសមរង្ស៊ី និងសិទ្ធិមនុស្ស សូមបញ្ជាក់ជំហរជាថ្មី ម្តងទៀតថា “គណបក្សទាំងពីរគាំទ្រនូវអនុសាសន៍ដែលមានចែងក្នុងរបាយការណ៍របស់លោកសាស្ត្រាចារ្យ ស៊ូយ៉ា ស៊ូប៊ែរឌី អ្នករាយការណ៍ពិសេសអង្គការសហប្រជាជាតិ ទទួលបន្ទុកសិទ្ធិមនុស្សនៅកម្ពុជា ដែលបានលើកឡើងថា គួរតែមានការព្រមព្រៀងគ្នាជាទូទៅខាងផ្នែកនយោបាយ ពីក្នុងចំណោមគណបក្សនយោបាយធំៗ ដែលមានតំណាងនៅក្នុងរដ្ឋសភា អំពីការតែតាំងប្រធាន និងសមាជិក ព្រមទាំងគណៈកម្មការរាជធានី-ខេត្ត រៀបចំការបោះឆ្នោត(គធ/ខប) ហើយអនុសាសន៍ដទៃទៀត ដែលធ្វើឲ្យមានទំនុកចិត្តទៅលើ គ.ជ.ប"។
សេចក្តីថ្លែងការណ៍ដដែលបានបន្តថា ដើម្បីឲ្យមានការឯកភាពជាតិក្នុងការរៀបចំការបោះឆ្នោតដែលជាស្ថាប័នដ៏សំខាន់ ដើម្បីពង្រឹងលទ្ធិប្រជាធិបតេយ្យ ស្ថិរភាពនយោបាយ និងការអភិវឌ្ឍប្រកបដោយសមធម៌ សមរង្ស៊ី និងសិទ្ធិមនុស្ស សូមអំពាវនាវសាជាថ្មីម្តងទៀត ដល់រាជរដ្ឋាភិបាល ពិចារណាលើនីតិវិធី នៃការជ្រើសរើសសមាសភាព គ.ជ.ប និងគណៈកម្មការរាជធានីខេត្ត រៀបចំការ បោះឆ្នោតគ្រប់លំដាប់ថ្នាក់ ដើម្បីឲ្យគ្រប់គណបក្សនយោបាយ និងមហាជនអាចទទួយកបាន។
ចំពោះសេចក្តីថ្លែងការណ៍ចំហនោះ ត្រូវបានលោក ទេព នីថា បានមានប្រសាសន៍ថា ការបែងចែកតំណែងដឹកនាំនៅក្នុងស្ថាប័នគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ចាប់ពីមូលដ្ឋានរហូតដល់ថ្នាក់ដឹកនាំកំពូល ថាត្រូវមានការផ្តល់ទៅឲ្យគណបក្សប្រឆាំងសមរង្ស៊ី និងសិទ្ធិមនុស្សនោះ នៅក្នុងច្បាប់អត់មានចែងទេ ទាល់តែមានការធ្វើវិសោធនកម្មច្បាប់ជាមុនសិន។
ចំពោះការនិយាយថា គ.ជ.ប រៀបចំការបោះឆ្នោតគ្រប់ដំណាក់កាល បក្សនយោបាយ និងមហាជន និងអង្គការអន្តរជាតិ មិនអាចទទួយកបាននោះទេ ក៏ត្រូវបានលោក ទេព នីថា បានឆ្លើយតបវិញថា "គណបក្សប្រឆាំងថាតែអីចឹងរាល់លើក ហើយគាត់ក៏ចូលរួមបោះឆ្នោត នៅគ្រប់ដំណាក់កាលផងដែរ។ តែការលើកឡើងបែបនេះ គឺជារឿងនយោបាយ មិនមែនជារឿងបច្ចេកទេសទេ"៕