Tuesday, September 18, 2012

មនុស្សស្លាប់២នាក់ និង៨នាក់សង្គ្រោះនៅមន្ទីរពេទ្យ គេសង្ស័យពុលកាហ្វេ

តាកែវ: មនុស្ស​២​នាក់​បាន​ស្លាប់ ដោយ​ម្នាក់​ស្លាប់​នៅ​កន្លែងកើតហេតុ និង​ម្នាក់ទៀត​ស្លាប់​ពេល​ជិះ​ម៉ូតូ​ទៅដល់​ផ្ទះ ចំណែក​មនុស្ស ៨​នាក់​ទៀត​ត្រូវបាន​ដឹកយក​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​។ គេ​សង្ស័យថា បណ្តាលមកពី​ពុល​កាហ្វេ​។ 

​ករណីនេះ​បានកើត​ឡើង​នៅ​វត្ត​អង្គ​តាម​ត្រី ស្ថិតនៅ​ឃុំ​គុ​ស ស្រុក​ត្រាំកក់ ខេត្តតាកែវ នៅ​ថ្ងៃទី​១៨ កញ្ញា ២០១២ វេលា​ម៉ោង ១២​ថ្ងៃត្រង់​។ 

​លោក អ៊ួ​ន សុខុម អធិការរង​ស្រុក​ត្រាំកក់ បានអោយដឹងថា ករណី​ពុល​មាន​មនុស្ស​ស្លាប់ និង​ដឹក​យកទៅ​សង្គ្រោះ​នៅ​ខាងលើ គេ​សង្ស័យថា បណ្តាលមកពី​ពុល​កាហ្វេ​ច្រើនជាង ព្រោះថា នៅ​ព្រឹក​ថ្ងៃកើតហេតុ មាន​ស្រី​ចំណាស់​ម្នាក់​ឈ្មោះ កែវ ផន អាយុ ៧១​ឆ្នាំ ជា​អនិជ​ន​មកពី​ប្រទេស​អាមេរិក មក​ធ្វើបុណ្យ​បញ្ចុះធាតុ​អោយ​ចៅ​នៅ​វត្ត​កើតហេតុ​។ ដោយមាន​រៀបចំ​ចង្ហាន់​មាន បាយ សម្ល ផ្លែឈើ ជាពិសេស​គាត់​បាន​ឆុង​កាហ្វេ​ចែក​អោយ​ជនរងគ្រោះ​ទាំងអស់​ទៀតផង​។ 

​លោក អ៊ូ​ន សុខុម បាន​អោយដឹងទៀតថា ជនរងគ្រោះ​ទាំងអស់​រួមមាន​ឈ្មោះ ជួប តិ​ត ភេទ​ប្រុស អាយុ ៧៧​ឆ្នាំ នៅ​ភូមិ​ពងទឹក​ខាងត្បូង ឃុំ​គុ​ស ស្លាប់​នៅលើ​សាលាឆាន់ ឈ្មោះ តុ​ប ណុប ភេទ​ប្រុស អាយុ​៨០​ឆ្នាំ នៅ​ភូមិ​អង្គ​ក្រឡាញ់ ឃុំ​គុ​ស ពេល​ហូបបាយ និង​កាហ្វេ​ហើយ​ដឹងថា អត់​ស្រួលខ្លួន ក៏​ឡើង​ជិះ​ម៉ូតូ​ដល់ផ្ទះ​ក៏​ដាច់ខ្យល់​ស្លាប់ទៅ​។ និង​ជនរងគ្រោះ ៨​នាក់​ដែល​ដឹក យកទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​មានឈ្មោះ ម៉ិ​ល ញ៉េ​ន ភេទ​ប្រុស អាយុ ៦៧​ឆ្នាំ ឈ្មោះ ង៉ែត លិ​ម ភេទ​ប្រុស អាយុ ៧២​ឆ្នាំ ឈ្មោះ ញិ​ន ណន ភេទ​ប្រុស អាយុ ៧៥​ឆ្នាំ ឈ្មោះ​កែវ ផន ភេទ​ស្រី អាយុ ៧១​ឆ្នាំ អនិជ​ន​មកពី​អា​រិ​មេ​រិ​ក ឈ្មោះ សៅ គឹ​ន ភេទ​ប្រុស អាយុ​៦៥​ឆ្នាំ ឈ្មោះ ស្រី ម៉ៅ ភេទ​ស្រី អាយុ ១០​ឆ្នាំ និង​ឈ្មោះ យ​ក្យ ប្រុស អាយុ​ប្រុស អាយុ ២​ឆ្នាំ​។ 

​លោកតា​ម្នា​ក់បាន​និយាយថា មុនពេល​កើតហេតុ​ពួកគាត់​នៅ​ហូប​ជុំគ្នា បន្ទាប់មក​យាយ​កែវ ជន ដែល​មកពី​អាមេរិក ធ្វើបុណ្យ​អោយ​ចៅ​គាត់​បាន ឆុង​កាហ្វេ មាន​កាហ្វេ​កញ្ចប់ និង​កាហ្វេ​ឆុង​ហើយ អោយ​ពួកគាត់​ហូប ពេល​ហូ​បរូច ក៏មាន​អ្នកខ្លះ​ពុល ក្នុង​លក្ខណៈ​ធ្ងន់ធ្ងរ រហូត​ស្លាប់ ចំណែក​រូបគាត់​និង​មនុស្ស ៦-៧​នាក់ ក៏​ពុល​ដែរ តែ​ត្រូវ​ដឹក​យកទៅ សង្គ្រោះ​នៅ​មន្ទីរពេទ្យ​ទាន់ពេលវេលា​៕   

Comments system

Disqus Shortname