Tuesday, September 25, 2012

នាយក​សាលា​២​នាក់​និង​ទាហាន​២​នាក់​របួស​ក្នុងការ​វាយប្រហារ​លើ​សាលារៀន​នៅ​ភាគខាងត្បូង​ថៃ​

ការផ្ទុះ​បាន​បំផ្លាញ​កៅអី​ថ្ម ធ្វើ​អោយ​បែក​ដំបូល​រោង​និង​បន្សល់​ទុក​រណ្តៅ​តូច​មួយ​
នាយក​សាលា​ពីរ​នាក់​និង​ទាហាន​ពីរ​នាក់​បាន​រងរបួស​កាលពី​ថ្ងៃ​ចន្ទ​បន្ទាប់​ពី​ពួក​បះបោរ​ចុច​បំផ្ទុះ​គ្រាប់បែក​បង្កប់​មួយ​នៅ​រោង​មួយ កន្លែង​ដែល​ជន​រង​​គ្រោះ​បាន​អង្គុយ​នៅក្នុង​ខេត្ត​ណារ៉ាត​ធី​វ៉ាត​ភាគខាងត្បូង​។​

​អ្នក​រងរបួស​ទាំង​បួន​នាក់​ត្រូវបាន​បញ្ជូន​ទៅកាន់​មន្ទីរពេទ្យ​ជិត​នោះ ដោយ​ម្នាក់ៗ​ត្រូវ​អំបែង​គ្រាប់​នៅ​ដងខ្លួន​របស់​ពួកគេ​។​

​ការស៊ើបអង្កេត​របស់​ប៉ូលិស​នៅ​ជំហាន​ដំបូង​បង្ហាញថា​នាយក​សាលា​និង​ទាហាន​បាន​កំពុង​ពិភាក្សា​គ្នា​អំពី​ការត្រៀម​រៀបចំ​កិច្ចប្រជុំ​មួយ​របស់​នាយក​​សាលា​នានា​មក​ពី​តំបន់​នៅ​ក្នុង​រោង​ដែល​ផ្ទុះ​នេះ​។​

​គេ​ជឿ​ថា​ពួក​បះបោរ​បាន​បង្កប់​គ្រាប់បែក​នៅ​ជិត​រោង​នេះ​និង​ចុច​វា​អោយ​ផ្ទុះ​នៅ​ពេល​ពួក​មន្ត្រី​អង្គុយ​នៅ​ទីនោះ​។​

​ការផ្ទុះ​បាន​បំផ្លាញ​កៅអី​ថ្ម ធ្វើ​អោយ​បែក​ដំបូល​រោង​និង​បន្សល់​ទុក​រណ្តៅ​តូច​មួយ​៕

Comments system

Disqus Shortname