ស៊ិនហួ៖ រូបភាពខាងក្រោមនេះ ជាភាពវឹកវរមួយនៅក្នុងសភា របស់ប្រទេសអ៊ុយក្រែន ក្នុងអំឡុងពេលពិភាក្សាគ្នាមួយ ជុំវិញការពង្រីក រយៈពេលកិច្ចសន្យា ទៅលើកងនាវាជើងទឹក របស់ប្រទេសរុស្ស៊ី ដែលមានមូលដ្ឋាននៅទីក្រុង គៀវ ប្រទេស អ៊ុយក្រែន ដែលបានចាប់ផ្តើមដំណើរការ កាលពីថ្ងៃទី២៧ ខែមេសា ឆ្នាំ២០១០កន្លងទៅនេះ។
យោងតាមរូបភាព ទីគេហទំព័រព័ត៌មានចិន ស៊ិនហួ បានបង្ហាញពីរូបភាពវាយតប់គ្នា ដ៏រញ៉េរញ៉ៃមួយក្នុងសភាអ៊ុយក្រែន ដែលនេះបង្ហាញពីចម្ងល់ថា តើការវាយតប់គ្នា វាជាដំណោះស្រាយថ្មីមួយ របស់ពួកគេមែនទេ ក្នុងការដោះស្រាយបញ្ហាដែលបានកើតឡើង?