Tuesday, September 25, 2012

ប្រភេទ​ក្មេង​ទំនើង​២​នាក់​ពូកែ​បង្ហោះ​ម៉ូតូ​ត្រូវ​នគរបាល​ឃាត់ខ្លួន​យក​ទៅ​កោសខ្យល់​


​ខេត្ដកំពង់ចាម​ ៖​ ក្មេង​ស្ទាវ​ដែល​គេ​ចាត់​ទុក​ថា​ជា​ក្មេង​ទំនើង​២​នាក់​​ ត្រូវ​កម្លាំង​នគរបាល​ការិយាល័យ​ព្រហ្មទណ្ឌ​កំរិត​ស្រាល ​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ដ​កំពង់ចាម​ឃាត់ខ្លួន​ ខណៈ​ពួក​គេ​ជិត​ម៉ូតូ​ជ្រែ​និង​បង្ហោះ​ រួច​ដាក់​ភ្លើង​ឡាស៊ែ​បាញ់​ បញ្ចូល​ភ្នែក​អ្នកដំណើរ​ឯទៀត​។​ 
​ការ​ឃាត់ខ្លួន​ក្មេង​ទំនើង​ទាំង​២​ខាងលើ​ នេះ​ នគរបាល​បាន​ធ្វើ​ឡើង​កាលពី​ម៉ោង​ ៩​និង​១០​នាទី​ថ្ងៃ​ទី​២៤​ ខែកញ្ញា​ ឆ្នាំ​ ២០១២​ នៅ​លើ​ដងផ្លូវ​សាធារណៈ​ក្នុង​ ខេត្ដកំពង់ចាម​។​
​មន្ដ្រី​នគរបាល​ការិយាល័យ​ព្រហ្មទណ្ឌ​ កំរិត​ស្រាល​នៃ​ស្នងការដ្ឋាន​នគរបាល​ ខេត្ដកំពង់ចាម​ បានឱ្យ​ដឹង​ថា​ ក្មេង​ទាំង​២​ រូប​ដែល​ពូកែ​ខាង​បង្ហោះ​ម៉ូតូ​និង​ដាក់​ ភ្លើង​ឡាស៊ែ​ រំខាន​ដល់​អ្នក​ធ្វើ​ដំណើរ​ ដែល​ត្រូវ​បាន​ឃាត់ខ្លួន​ ទី​១-​ឈ្មោះ​  ឡឹម​ ម៉ូ​សា​ អាយុ​២៩​ឆ្នាំ​ រស់នៅ​ភូមិ​ព្រែក​តូច​ ឃុំ​ជី​រោ​ទី​១​ និង​ទី​២-​ឈ្មោះ​ គឹ​ម​ សុខ​ស្រ៊ុ​ន​ អាយុ​២៩​ឆ្នាំ​រស់នៅ​ភូមិ​-​ឃុំ​ទន្លេ​បិត​ ស្រុក​ត្បូងឃ្មុំ​ ខេត្ដកំពង់ចាម​។​
​គួរ​បញ្ជាក់​ថា​ ក្មេង​ទំនើង​ទាំង​ពីរ​នាក់​ នេះ​ត្រូវ​បាន​ឃាត់ខ្លួន​ខណៈ​ដែល​កម្លាំង​ ការិយាល័យ​ព្រហ្មទណ្ឌ​កំរិត​ស្រាល​សហ​ ការ​ជាមួយ​កម្លាំង​អន្ដរាគមន៍​ ពេល​កំពុង​ ជិះ​យាមល្បាត​នៅ​គល់​ស្ពាន​គី​ហ្សូ​ណា​  ស្ថិត​ក្នុង​ក្រុង​-​ខេត្ដកំពង់ចាម​។​
​ប្រធាន​ការិយាល័យ​ព្រហ្មទណ្ឌ​កម្រិត​ ស្រាល​ លោក​ សុខ​ សំបូរ​ បានឱ្យ​ដឹង​ថា​ ការ​ឃាត់ខ្លួន​ក្មេង​ទំនើង​ទាំង​២​ខាងលើ​នេះ​ ក្នុង​ប្រយោជន៍​ ដើម្បី​រក្សា​សណ្ដាប់ធ្នាប់​ សុវត្ថិភាព​អ្នកដំណើរ​លើ​ផ្លូវ​ទី​សាធារណៈ​ ដើម្បី​អប់រំ​ពួក​គេ​កុំឱ្យ​ធ្វើ​បែប​នេះ​ទៀត​។​ ជា​ពិសេស​ ការ​បើកបរ​មិន​ត្រូវ​ប្រើ​ល្បឿន​លឿន​  និង​ ប្រើ​ភ្លើង​ឡាស៊ែ​ បើក​បាញ់​ចំ​មុខ​អ្នក​ធ្វើ​ ដំណើរ​ ដែល​ជា​នេះ​ជា​ការ​រំខាន​ និង​ប៉ះ​ ពាល់​ដល​សណ្ដាប់ធ្នាប់​ទី​សាធារណៈ​នៅ​ ក្នុង​ទីរួមខេត្ដ​ ដែល​ជាទី​ប្រជុំជន​ផង​ដែរ​។​  មន្ដ្រី​ខាងលើ​បាន​បន្ដ​ថា​ នៅ​បន្ទាប់​ពី​ឱ្យ​ ពួក​គេ​ធ្វើ​កិច្ចសន្យា​ឈប់​ប្រព្រឹត្ដ​បែប​នេះ​ ទៀត​នោះ​សមត្ថកិច្ច​បាន​ដោះ​លែង​ពួក​ គេ​នៅ​បន្ទាប់​ពី​ឃាត់ខ្លួន​ផង​ដែរ​ ៕

Comments system

Disqus Shortname