ខេត្តប៉ៃលិន ៖ បុរសម្នាក់ដោយសារតែស្រឡាញ់ប្រពន្ធគេ តែគេមិនទាន់បានលែងលះប្តីរួច ផង ហើយនាងបាននិយាយបដិសេធមិនស្រឡាញ់ក៏ផឹកថ្នាំពុលអកមន(សម្រាប់ប៉ូវដើមរុក្ខជាតិ) អស់ជាច្រើនគ្រាប់ដើម្បីបញ្ចប់ជីវិត តែត្រូវមេភូមិព្រមទាំងបងប្អូនប្រជាពលរដ្ឋឃើញទាន់បញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យបង្អែកខេត្ត កាលពីវេលាម៉ោង៥ល្ងាច នៅថ្ងៃទី១៤ កញ្ញា ២០១២ ស្ថិតនៅភូមិ អូរប្រើស សង្កាត់អូរតាវ៉ៅ ក្រុងប៉ៃលិន។ បុរសស្រឡាញ់ប្រពន្ធគេមិនបានផឹកថ្នាំពុល ឈ្មោះ ម៉ី ណូយ អាយុ៣៤ឆ្នាំ មុខរបរកសិករ មានស្រុកកំណើតរស់នៅភូមិព្រែក ឃុំអមលាំង ស្រុកឧដុង្គ ខេត្ត កំពង់ស្ពឺ សព្វថ្ងៃរស់នៅជាមួយមេភូមិ ឈ្មោះ សាមួនក្នុងភូមិកើតហេតុខាងលើ ។
លោកមេភូមិអូរប្រើសបានឱ្យដឹងថា បុរសម្នាក់នេះបានមករស់នៅជាមួយនឹងគាត់អស់រយពេ លជាច្រើនឆ្នាំមកហើយ ពេលនេះរូបគេចង់បានប្រពន្ធ ដោយស្រឡាញ់ស្ត្រីម្នាក់ដែលជាប្រពន្ធរបស់ គេ។ ចំណែករូបគាត់វិញទើបតែបានរៀបការកូន២នាក់រួចថ្មីៗ មិនទាន់មានប្រាក់ដើម្បីរៀបចំរកគូ ស្រករឲ្យបុរសរងគ្រោះនៅឡើយទេ គាត់ក៏បានសុំអង្វរឲ្យរង់ចាំសិន ម្យ៉ាងទៀតស្ត្រីម្នាក់នេះប្តីគេ មិនទាន់លែងលះគ្នាដាច់ផង រស់នៅក្បែរផ្ទះនោះដែរ ស្រាប់តែក្រោយមកបុរសម្នាក់នេះផឹកស្រា២ យប់២ថ្ងៃមិនគិតពីបាយទឹកនោះទេ។ កូនចៅគាត់៥ទៅ៦នាក់សុំអង្វរកុំឲ្យផឹកស្រាច្រើនពេក តែគេ នៅតែមិនព្រមស្តាប់ ហើយក៏ដើររកថ្នាំពុលបាញ់ស្មៅបម្រុងនឹងផឹកសម្លាប់ខ្លួន តែគាត់និងកូនៗបាន នាំគ្នាយកទៅលាក់ទុកអស់។ ក្រោយទៀតនៅថ្ងៃកើតហេតុ ស្ត្រីម្នាក់នេះ និងស្ត្រីវ័យចំ ណាស់ម្នាក់ក៏ដើរមកផ្ទះរបស់គាត់ដើម្បីនិយាយលេងជាមួយបុរសម្នាក់រងគ្រោះនេះ តែដោយរូបគេ ស្រវឹងតែងតែរត់ទៅរកថ្នាំពុលផឹក ទើបស្ត្រីដែលគេស្រឡាញ់និងស្ត្រីវ័យចំណាស់ បានចាប់បុរស ម្នាក់នេះចងនឹងខ្សែអង្រឹងជាប់នៅនឹងសសរមិនឱ្យចេញទៅរកថ្នាំពុលផឹកសម្លាប់ខ្លួនបាន។ មេភូមិ បានបន្តទៀតថា គាត់បានសុំឱ្យស្រាយខ្សែចេញ តែស្ត្រីដែលបុរសនេះស្រឡាញ់មិនព្រមឱ្យស្រាយ ទេ ក្រោយមកទៀត បុរសរូបនេះបានរើរួច ហើយគាត់ក៏ឱ្យគេចាប់គ្នា៣ទៅ៤នាក់មិនឱ្យបុរសម្នាក់ នេះរត់ទៅណា តែចាប់មិនជាប់ ក៏បណ្តោយឱ្យរត់ទៅ ទើបរូបគេបានរត់ទៅយកថ្នាំអកមន បណ្តុះ កូនឈើ យកមកផឹកនៅក្បែរផ្ទះ ពេលនោះពួកគាត់ឃើញក៏នាំគ្នាខ្វេះយកថ្នាំអកមននេះចេញ។ តែ បុរសម្នាក់នេះបានផឹករួចអស់ខ្លះទៅហើយ ។ ប្រភពបន្តទៀតថា ពេលគាត់នឹងកូនរួមទាំងអ្នកភូមិចូលទៅ ចាប់ យកថ្នាំពុលចេញ បុរសរូបនេះបានដាល់គេដាល់ឯងស្ទើរតែចាប់មិនឈ្នះ តែពេលថ្នាំធ្វើទុក្ខបណ្តា លឱ្យខ្សោយកម្លាំងទើបចាប់បាន រួចគាត់ក៏បានចាប់យកទៅបង្ច្រកក្រូចឆ្មាឱ្យសាប បន្ទាប់មក ក៏សែ ងយកទៅដាក់លើរទេះដឹកសណ្តោងម៉ូតូយកទៅសង្គ្រោះនៅមន្ទីរពេទ្យបង្អែកខេត្ត ដោយមេក្រុម ឈ្មោះ ថន ធឿន អាយុ៥៨ឆ្នាំ ដឹកយកទៅសង្គ្រោះនៅមន្ទីរពេទ្យរួចផុតជីវិត។
គួររំលឹកផងដែរថា មនុស្សក្មេងចាស់ប្រុសស្រីបានផឹកថ្នាំពុលធ្វើអត្តឃាតចាប់តាំងពីដើមឆ្នាំ២០១២ រហូតមកដល់ពេលនេះ មានរហូតទៅដល់១៨៥នាក់ហើយ ដោយស្លាប់៣នាក់នៅក្នុងមន្ទីរពេទ្យ ចំណែកអ្នកផ្សេងមួយចំនួនទៀត ក៏បានទៅផ្ទះរបស់គេបានមួយអាទិត្យ ខ្លះបានមួយខែក៏ស្លាប់ជាបន្តបន្ទាប់នៅឯផ្ទះរបស់គេ ដោយសារតែពួកគេផឹកថ្នាំពុលប្រភេទ ទឹកខៀវ និងទឹកឃ្មុំ ដែលជាថ្នាំពុលប្រភេទលេខមួយនៅប្រទេសថៃ៕