ភ្នំពេញ: បុរសម្នាក់ បានបើករថយន្តឡង់គ្រីស័រ ទៅបុកម៉ូតូពីក្រោយ អូសម៉ូតូជាប់ក្រោយរថយន្ត ហើយព្យាយាមបើករត់ តែត្រូវប៉ូលិសឃាត់បាន នៅចំណុចខាងមុខក្រុមហ៊ុន Mobitel តាមផ្លូវព្រះសីហនុ បណ្តាលឱ្យអ្នកបើកម៉ូតូរងរបួសស្រាល។
ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ខាងលើនេះ កើតឡើងកាលពីម៉ោង ៨ និង ៣០នាទី យប់ថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០១២ នៅតាមបណ្តោយផ្លូវព្រះនរោត្តម កែងផ្លូវលេខ២១៤ ជិតសាលាចតុមុខ ស្ថិតក្នុងសង្កាត់ចតុមុខ ខណ្ឌដូនពេញ។
សមត្ថកិច្ចបានឲ្យដឹងថា រថយន្តបង្កម៉ាកឡង់គ្រីស័រ (LAND CRUISER) ពណ៌ស ពាក់ស្លាក ភ្នំពេញ 2C-7789 បើកបរដោយបុរសម្នាក់ វ័យជាង ៥០ឆ្នាំ មិនត្រូវបានស្គាល់អត្តសញ្ញាណ។ ចំណែកម៉ូតូជនរងគ្រោះម៉ាកហុងដា សេ១២៥ ពណ៌ខ្មៅ ពាក់ស្លាក ភ្នំពេញ 1F-8051 បើកបរដោយបុរសម្នាក់ ឈ្មោះ សុខ យីន អាយុ ៤៦ឆ្នាំ ជាអ្នកបើកបរ ស្នាក់នៅសង្កាត់ច្រាំងចំរេះ២ ខណ្ឌឫស្សីកែវ រងរបួសស្រាល។
សមត្ថកិច្ចបានបន្តថា មុនកើតហេតុ គេឃើញរថយន្តបង្កបើកតាមផ្លូវព្រះនរោត្តមពីជើងទៅត្បូង ចំណែកម៉ូតូបើកបញ្ច្រាសទិសគ្នា តាមផ្លូវព្រះនរោត្តមដែរ ខណៈមកដល់ចំណុចកើតហេតុដែលជាផ្លូវប្រសព្វ ហើយមានភ្លៀងធ្លាក់ផងនោះ រថយន្ត និងម៉ូតូក៏បានបុកគ្នាពេញទំហឹងតែម្តង បណ្តាលឲ្យម៉ូតូនៅក្រោមរថយន្តជាប់អូសទៅតាមរថយន្តរហូត ប្រហែលជាមួយគីឡូម៉ែត្រ មកដល់ខាងមុខក្រុមហ៊ុន Mobitel ទើបប៉ូលិសឃាត់រថយន្តបាន។
ក្រោយកើតហេតុ ប៉ូលិសបានយករថយន្តបង្ក និងម៉ូតូ ទៅរក្សាទុក ដើម្បីរង់ចាំដោះស្រាយគ្នាជាក្រោយ៕ K