Friday, September 28, 2012

ចុះឆែកឆេរ និងបង្ក្រាប ឌីសថតចម្លង នៅក្នុងផ្សារអូឡាំពិក

ភ្នំពេញ: កម្លាំង​សមត្ថកិច្ច​អន្តរក្រសួង បាន​ចុះបង្ក្រាប​បទល្មើស​ភាពយ​ន្ត និង​វីដេអូ ចុះ​ឆែកឆេរ និង​បង្ក្រាប​ទីតាំង​លក់​ឌី​ស​ថតចម្លង​ជាច្រើន​តូប នៅក្នុង​ផ្សារ​អូឡាំពិក កាលពី​រសៀល​ថ្ងៃទី​២៧ ខែកញ្ញា ឆ្នាំ​២០១២ ស្ថិតក្នុង​សង្កាត់​អូឡាំពិក ខណ្ឌចំការមន រាជធានី​ភ្នំពេញ​។​

 ប្រតិបត្តិការ​នេះ ដឹកនាំ​ដោយ​លោក លី សុផាន់​ណា ព្រះរាជអាជ្ញារង​អម​សាលាដំបូង​រាជធានី​ភ្នំពេញ សហការ​ជាមួយ​លោក សៅ ប៊ុនធឿន អនុប្រធាន​គណៈកម្មកា​រ​អន្តរក្រសួង បង្ក្រាប​បទល្មើស​ភាពយ​ន្ត និង​វីដេអូ ដោយមាន​ការចង្អុលបង្ហាញ​ពី​លោក ឃឹម សារិទ្ធ រដ្ឋលេខាធិការ​ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ​។​
​    ​
​ លោក សៅ ប៊ុនធឿន អនុប្រធាន​គណៈកម្មកា​រ​អន្តរក្រសួង​បង្ក្រាប​បទល្មើស​ភាពយន្ត និង​វីដេអូ បាន​ឲ្យ​ដឹងថា ក្នុង​ប្រតិបត្តិការ​នេះ សមត្ថកិច្ច​ឆែកឆេរ​រកឃើញ​ឌី​ស​ថតចម្លង​ជាច្រើន ដែលមាន​លក់​នៅក្នុង​តូប​ជាច្រើន​ក្នុង​ផ្សារ​អូឡាំពិក​។ លោក​បាន​បន្តថា ការចុះ​បង្ក្រាប​នេះ គឺ​ដើម្បី​ណែនាំ​អប់រំ​អាជីវករ​កុំ​ឲ្យ​ទិញ​លក់​ឌី​ស​ថតចម្លង ក្នុង​គោលបំណង​លើកស្ទួយ​វប្បធម៌ និង​វិស័យ​សល្បៈ​។​
​    ​
​លោក សៅ ប៊ុនធឿន បន្តទៀតថា ឌី​ស​ថតចម្លង​ដែល​សមត្ថកិច្ច​បង្ក្រាបបាន សមត្ថកិច្ច​បាន​យកទៅ​រក្សាទុក​នៅ​ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ​៕​  

             

Comments system

Disqus Shortname