Tuesday, September 18, 2012

នារី​ជនជាតិ​វៀតណាម​ម្នាក់​លោតទឹក​សម្លាប់​ខ្លួន​ព្រោះ​វិបត្ដិ​ស្នេហា​


ភ្នំពេញ​ ៖​ ស្ដ្រី​រូប​ស្រស់​ស្អាត​ម្នាក់​ជនជាតិ​វៀតណាម​បាន​ប៉ុនប៉ង​ធ្វើ​អត្ដឃាត​ដោយ​លោតទឹក​សម្លាប់​ខ្លួន​ ប៉ុន្ដែ​ត្រូវ​បុរស​ម្នាក់​ក្លា​ ហាន​ហ៊ាន​លោត​ចូល​ទៅ​ស្រង់​ពី​ទឹក​មក​វិញ​ ។​
​ភាព​ភ្ញាក់ផ្អើល​នេះ​កើតឡើង​នៅ​វេលា​ម៉ោង​៦​និង​១៥​នាទី​ល្ងាច​ ថ្ងៃ​ទី​១៧​ ខែកញ្ញា​ ឆ្នាំ​២០១២​ ស្ថិត​នៅ​មុខ​រូបសំណាក​ តេ​ជោ​យ៉​ត​ តាម​បណ្ដោយ​ផ្លូវ​ព្រះ​ស៊ី​សុវត្ថិ​ សង្កាត់​ជ័យ​ជំនះ​ ខណ្ឌដូនពេញ​ ។​
​តាម​ប្រភព​ព័ត៌មាន​ពី​បុរស​ដែល​ជួយ​សង្គ្រោះ​នារី​ប៉ុនប៉ង​លោតទឹក​សម្លាប់​ខ្លួន​នោះ​ឈ្មោះ​ ប៊ុ​ន​ លី​ អាយុ​២៤​ឆ្នាំ​ មុខរបរ​ ជា​បុគ្គលិក​សណ្ឋាគារ​អូ​ហា​ណា​ មានស្រុក​កំណើត​នៅ​ភូមិ​តាន​ន​ ឃុំ​ដូង​ ស្រុក​បាទី​ ខេត្ដតាកែវ​ ហើយ​នារី​ដែល​ប៉ុនប៉ង​ លោតទឹក​សម្លាប់​ខ្លួន​ឈ្មោះ​ ច័​ន្ទី​ អាយុ​១៩​ឆ្នាំ​ ជា​ជនជាតិ​វៀតណាម​ ចេះ​និយាយ​ភាសា​ខ្មែរ​ ។​ តាម​ប្រភព​ដដែល​បាន​ ប្រាប់​ថា​ មុន​ពេល​កើតហេតុ​គាត់​បាន​អង្គុយ​លេង​នៅ​ចំណុច​កើតហេតុ​ខាងលើ​ ដែល​នៅ​ក្បែរ​នារី​រូប​នេះ​ ស្រាប់តែ​ឃើញ​ នាង​កំពុង​អង្គុយ​យំ​ មួយសន្ទុះ​ក្រោយមក​នាង​ក៏​បានរ​ត់ទៅ​លោត​ទឹកតែ​ម្ដង​ ខណៈ​គាត់​ឃើញ​ដូច្នេះ​ គាត់​ក៏​បាន​លោត​ ទៅ​ជួយ​នារី​រង​គ្រោះ​រូប​នោះ​ ដោយ​មិន​ខ្លាច​គ្រោះថ្នាក់​អ្វី​ឡើយ​ ។​ ក្រោយ​ពី​ជួយ​សង្គ្រោះ​បាន​ហើយ​ នារី​ដ៏​ស្រស់​ស្អាត​ រូប​នេះ​នៅ​តែ​ព្យាយាម​ចង់​ធ្វើ​អត្ដឃាត​ទៀត​ ប៉ុន្ដែ​ដោយ​បាន​ប្រជាពលរដ្ឋ​ ក៏​ដូច​ជា​សមត្ថកិច្ច​ក្នុង​មូលដ្ឋាន​បាន​អប់រំ​ណែ​ នាំ​កុំឱ្យ​ប្រព្រឹត្ដ​អំពើ​ដ៏​ល្ងង់​ដូច្នេះ​ទៀត​ ។​ មូលហេតុ​ដែល​នាង​មក​លោតទឹក​សម្លាប់​ខ្លួន​នេះ​ គឺ​នាង​ជួប​នូវ​វិបត្ដិ​ស្នេហា​ ។​​​ក្រោយមក​គេ​បានឃើញ​ស្ដ្រី​ម្នាក់​មក​អះអាង​ថា​ ខ្លួន​ជា​បងស្រី​បង្កើត​នារី​រូប​នេះ​ ក៏​សុំ​យក​នារី​រូប​នោះ​ទៅ​ផ្ទះ​វិញ​ ដោយ​មានការ​អនុញ្ញាត​ពី​សមត្ថកិច្ច​មូលដ្ឋាន​ផង​ដែរ​ ៕

Comments system

Disqus Shortname