Sunday, September 16, 2012

គ្រោះថ្នាក់ចរាចរ បន្តិចបន្តួច មិនជជែករក ដំណោះស្រាយ ទុកឲ្យស្ទះចរាចរណ៍ មួយសន្ទុះធំ

Photo by DAP-NEWS









ភ្នំពេញៈ វប្បធម៌អាក្រក់ នៃការមិនជជែកគ្នា ដោយចិត្តត្រជាក់ និងដោយសន្តិវិធី ដើម្បីរកដំណោះស្រាយ មួយដែលអាចទទួលយកបានទាំងសងខាងនោះ នៅតែចាក់ស្រេះនៅក្នុងចរិតមនុស្សខ្មែរមួយចំនួន ដដែល ទោះបីជាសម័យបច្ចុប្បន្នមនុស្សភាគច្រើន បានទទួលការអប់រំជ្រៅជ្រះទៅហើយក្តី។
ជាក់ស្តែងនៅព្រឹកថ្ងៃអាទិត្យ ទី១៦ ខែកញ្ញា ឆ្នាំ២០១២ គ្រោះថ្នាក់ចរាចរមួយបានកើតឡើងនៅតាម បណ្តោយផ្លូវ មួយកន្លែងក្នុងទឹកដីសង្កាត់ផ្សារកណ្តាល ខណ្ឌដូនពេញ រវាងរថយន្តកាមរីឆ្លាម និងរថយន្ត ស៊េរីទំនើបមួយ គ្រឿងផ្សេង ទៀត បានបង្កឲ្យកកស្ទះចរាចរណ៍ និងរំខានដល់ការធ្វើដំណើរ របស់អ្នក ដទៃមួយសន្ទុះធំ ព្រោះតែម្ចាស់ រថយន្តទាំងសងខាង នៅជជែកវែកញែកយ៉ាងតឹងសរសៃក ទូរស័ព្ទស្វែង រកអន្តរាគមន៍ រៀងៗខ្លួន មិនព្រមជជែកគ្នា ដោយចិត្តត្រជាក់រកច្រកចេញណាមួយប្រកប ដោយសន្តិ វិធីឡើយ។
គ្រោះថ្នាក់ចរាចររវាងរថយន្ត និងរថយន្ត ដែលប៉ះគ្នាតែបន្តិចបន្តួច បែរជាគ្មានដំណោះស្រាយបង្កការកក ស្ទះចរាចរណ៍អស់រយៈពេលយ៉ាងយូរនេះ ត្រូវបានប្រជាពលរដ្ឋនៅក្បែរនោះឲ្យដឹងថា ម្ខាងជាមន្រ្តីនគរ បាល និងម្ខាងទៀតជាជនស៊ីវិលធម្មតា ប៉ុន្តែពួកគេទាំងសងខាងមើលទៅសុទ្ធតែជាមនុស្សមានចំណេះ ដឹង និងរៀនសូត្របានជ្រៅជ្រះ ព្រមទាំងជាមនុស្ស ដែលមានទ្រព្យ និងកិត្តថ្លៃថ្នូរគួរសមនៅក្នុងសង្គម ផងដែរ។ តែទោះជាយ៉ាងណា វាពិតជាសោកស្តាយ ដែលពួកគេមិនព្រមយកភាពចេះដឹងរបស់ពួកគេ មកដោះស្រាយនូវបញ្ហាកំពុងមាននៅចំពោះមុខឡើយ ពួកគេបែរជាអាងអ្នកនេះ  អាងអ្នកនោះ ទូរស័ព្ទ រកការអន្តរាគមន៍ និងអះអាងយកត្រូវរៀងៗខ្លួន មិនខ្វល់ពីការអាកខានការធ្វើចរាចរណ៍របស់អ្នកដទៃ ឡើយ។
ក្រោយពេលឃើញនូវសកម្មភាពដ៏សែនទើសភ្នែក និងគួរឲ្យខ្មាស់អៀនខាងលើនេះ ប្រជាពលរដ្ឋជាច្រើន នៅកន្លែងកើតហេតុ បាននាំគ្នាលាន់មាត់ និងគ្រវីក្បាលនឹកឡើងហួសចិត្តចំពោះសកម្មភាពខាងលើនេះ។
មជ្ឈមណ្ឌលដើមអម្ពិលគ្មានអ្វីជាការវាយតម្លៃនោះទេ គ្រាន់តែទទូច និងសង្ឃឹមថា ប្រជាពលរដ្ឋគ្រប់រូប មិនថាថ្នាក់ណានោះទេ ដល់សតវត្សរ៍នេះទៅហើយ វិស័យអប់រំបានរីកដុះដាល ជារៀងរាល់ឆ្នាំ គ្រឹះស្ថាន អប់រំក៏មានច្រើន ដូច្នេះប្រជាពលរដ្ឋខ្មែរភាគច្រើន បានទទួលនូវការអប់រំជ្រៅជ្រះទៅហើយដែរ គួរតែចេះ ដោះស្រាយរវាងគ្នា និងគ្នា ដោយសន្តិវិធី ដោយចិត្តត្រជាក់ បើឃើញត្រូវថា ត្រូវ ហើយបើខុសត្រូវហ៊ាន ទទួលយកខុស មិនមែនប្រកែកគ្នាយកឈ្នះរៀងៗខ្លួនទាំងបំពាននោះទេ ហើយចូរចងចាំថា គ្មានការ ឈ្លោះគ្នាណាមួយ ទទួលបានផលចំណេញនោះទេ មានតែហុចផលប្រយោជន៍ដល់អ្នកដទៃប៉ុណ្ណោះ៕

Comments system

Disqus Shortname