Wednesday, September 19, 2012

ផលប្រយោជន៍ ជាច្រើន បានមកពីពន្ធ លើផលិតផល ថ្នាំជក់


www.dap-news.comភ្នំពេញ៖ ប្រព័ន្ធពន្ធលើផលិតផល ថ្នាំជក់ពិតជាបានផ្តល់នូវផលប្រយោជន៍ ជាច្រើន ដល់ប្រទេសទាំង ដែលបានអនុវត្តនូវគោលការណ៍នេះ ព្រោះវាបានរួមចំណែក យ៉ាងខ្លាំង ក្នុងការបង្កើនប្រាក់ចំណូល ដែលបានមកពីការយកពន្ធ លើផលិតផលថ្នាំជក់ ហើយក៏មានសារសំខាន់ ដើម្បីកាត់បន្ថយអត្រាស្លាប់ ដោយសារថ្នាំជក់ នេះផងដែរ។
ការលើកឡើងបែបនេះ ក្នុងសន្និសីទសារព័ត៌មាន ស្តីពីប្រព័ន្ធពន្ធលើផលិតផលថ្នាំជក់ ដែលសហការរៀបចំធ្វើឡើង ដោយក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងអង្គការ សុខភាពពិភពលោក នៅរសៀលថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០១២ នាសណ្ឋាគារភ្នំពេញ។
លោកស្រី អេដា យូរិកលី (Ayda Yurekli) អ្នកជំនាញសេដ្ឋកិច្ច អង្គការសុខភាពពិភពលោក ការិយាល័យកណ្តាល បានមានប្រសាសន៍ទៅកាន់ក្រុមអ្នកសារព័ត៌មាន ក្នុងសន្និសីទតាម អ្នកបកប្រែថា ការយកពន្ធលើផលិតផលថ្នាំជក់ មានភាពល្អប្រសើរដល់សុខភាពសាធារណៈ និងភាពល្អប្រសើរដល់សេដ្ឋកិច្ច។ ការយកពន្ធលើ ផលិតផលលើថ្នាំជក់ ជាវិធានការឈ្នះៗ ដោយឈ្នះទី១ លើសុខភាពសាធារណៈ និងឈ្នះទី២ ធ្វើឲ្យមានភាពរីកចំរើនឡើង លើផ្នែកសេដ្ឋកិច្ចជាតិ។
លោកស្រីបានបន្ថែមទៀតថា “បានជាយើងយកពន្ធលើផលិតផលថ្នាំជក់ព្រោះវាបានផ្តល់ផល ប្រយោជន៏ចំនួន៤ ដល់សុខភាពសាធារណៈ”។
ផលប្រយោជន៍ទាំង៤នោះរួមមាន៖
ទី១- ការយកពន្ធលើថ្នាំជក់ និងកាត់បន្ថយផលិត ផលថ្នាំជក់ជាពិសេសនៅក្រុម ដែលប្រឈមខ្ពស់ គឺក្រុមដែលមានចំណូលទាប និងកុមារ។
ទី២-ការពារការចាប់ផ្តើមជក់របស់យុវជន។
ទី៣- ការជួយក្នុងការកាត់បន្ថយជំងឺ មិនឆ្លងដែលបានមកពីការជក់បារី។
ទី៤- បានថវិកាដើម្បីគាំទ្រ នូវកម្មវិធីមូលនិធិសុខភាព។
លោក Ulysess Dorotheo ប្រធានគំរោងផ្តួចផ្តើមពន្ធ លើផលិតផលថ្នាំជក់អាស៊ីអាគ្នេយ៍ ជាអ្នកសិក្សា លើផលប៉ះពាល់ផលិតផលថ្នាំជក់ បានមាន ប្រសាសន៍ នៅក្នុងសន្និសីទតាមរយៈ អ្នកបកប្រែផងដែរថា ការខាតបង់សេដ្ឋកិច្ច បណ្តាលមកពីប្រើប្រាស់ថ្នាំជក់ មានទំហំធំធេងជាងចំនួនពន្ធ ដែលបានមកពីការយក ពន្ធនៅ លើថ្នាំជក់។ ជាក់ស្តែងតាមការសិក្សា នៅប្រទេសឥណ្ឌូនេស៊ី មានផលប៉ះពាល់ចំនួន ៧៧២% ច្រើនជាងចំណូល ដែលបានមកពីពន្ធលើថ្នាំជក់។
គួររំលឹកដែរថា ក្រុមមនុស្ស ដែលជក់បារីច្រើនជាងគេ គឺក្រុមប្រជាពលរដ្ឋ អ្នកមានប្រាក់ចំណូលទាបនិងក្រីក្រ ជាក្រុមទទួលបន្ទុកជក់បារីច្រើន ជាងប្រជាពលរដ្ឋ មានប្រាក់ចំណូលខ្ពស់ ហើយថ្នាំជក់ជាផលិតផល បណ្តាលឲ្យអ្នកប្រើប្រាស់ ពាក់កណ្តាលស្លាប់ ហើយនៅឆ្នាំ២០៣០ ការស្លាប់កើតពីថ្នាំជក់មាន ចំនួន៨៣% នៅក្នុងប្រទេសកំពុងអភិវឌ្ឍ ដូចជាប្រទេសកម្ពុជាជាដើម៕
www.dap-news.com
www.dap-news.com

Comments system

Disqus Shortname