ប៉ូលិសក្នុងតំបន់ Selangor ប្រទេសម៉ាឡេស៊ីបានឆ្មក់ចូលកន្លែងម៉ាស្សាផ្ដល់សេវាផ្លូវភេទមួយកន្លែង និងបានរកឃើញថា បានសហការជាមួយកន្លែងលាងរថយន្តក្បែរខាងក្នុងការដំណើរការអាជីវកម្មផ្លូវភេទរបស់ខ្លួនឲ្យរលូន។
អ្វីដែលធ្វើឲ្យប៉ូលិសនឹកស្មានមិនដល់គឺថា ក្នុងចំណោមភ្ញៀវ ៥នាក់ដែលប៉ូលិសឆ្មក់ចូលចាប់បានពេលកំពុងរួមភេទមានកាតសន្សំពិន្ទុ។ បើតាមសម្ដី អ្នកទាំងនោះថា នៅពេលដែលពួកគេទៅលាងឡានក្បែរកន្លែងម៉ាស្សានោះម្ដងនឹងទទួលកាតសន្សំពិន្ទុ១ ហើយ នៅពេលដែលសន្សំបានចំនួន ៩ និងបានការរួមភេទ Free មួយដងនៅកន្លែងម៉ាស្សានោះ។
ប៉ូលិសចូលបង្ក្រាបក្នុងកន្លែងម៉ាស្សាផ្ដល់សេវាផ្លូវភេទ
ក្នុងការវាយឆ្មក់នេះ ប៉ូលិសបានចាប់បានស្ត្រីជនជាតិវៀតណាមដែលរកស៊ីរបរបម្រើផ្លូវភេទចំនួន ៩ នាក់ ដែលមានអាយុចន្លោះពី ១៨ – ២៨ ឆ្នាំ។ ក្រៅពីនេះក៏ចាប់ខ្លួនបានបុរសបួននាក់ដែលមានតួនាទីរៀបចំដំណើរការនេះផងដែរ។ នារីវៀតណាមដែលត្រូវបានប៉ូលិសចាប់ខ្លួនទាំងនោះត្រូវបានរកឃើញថា រំលោភលើសិទ្ធិមកទស្សនាម៉ាឡេស៊ី និងធ្វើការដោយគ្មានការអនុញ្ញាត។ពួកគេនឹងត្រូវនាំយកទៅសួរចម្លើយនៅស្ថានីយប៉ូលិស Petaling Jaya។
ក្នុងរយៈពេលដើមឆ្នាំ ២០១២ នេះប៉ូលិសក្នុងតំបន់ Selagor បានធ្វើការវាយឆ្មក់កន្លែងរកស៊ីផ្លូវភេទ ៤២២០ កន្លែង និងចាប់ខ្លួនស្ត្រីដែលពាក់ព័ន្ធនឹងពេស្យាចារចំនួន ២៣០៤នាក់។ ក្នុងចំណោមស្ត្រីទាំងនោះ ២១៤ នាក់ជាស្ត្រីម៉ាឡេស៊ី ក្រៅពីនេះ សុទ្ធសឹងជាជនបរទេស៕