Wednesday, September 26, 2012

នាង Cecilia Cheung ត្រូវគ្នាជាមួយអតីតស្វាមីពិតបា្រកដ មែនឬ?











តារាបរទេស ៖  ក្រោយពីភ្នាក់ងារសារព័ត៌មានបានតាមប្រមាញ់បណ្តារូបភាពមួយចំនួនទាក់ទិន​
នឹងនាង  Cecilia Cheung  រូមទាំងអតីតស្វាមីគឺលោក Nicholas Tse ស្របពេលសម្រាកលំហែរជា
មួយនឹងកូនប្រុសរបស់ខ្លួន ក៏មានមតិសង្ស័យបានលើកឡើងថា  តើទំនាក់ទំនងពួកគេនឹងត្រូវរូវគ្នា
វិញឬយ៉ាងណា?
គួរបញ្ជាក់ផងដែរថា​    ពាក្យចចាមអារាមមួយនេះ  ត្រូវបានលេចឭឡើង  បន្ទាប់ពីនាង   Cecilia 
Cheung  បានចំណាយពេលចុងសប្ហាហ៍ ក្នុងការសម្រាកលំហែរជាមួយនឹងអតីតស្វាមីរបស់នាង
ដោយសារតែនាងបាននាំកូនប្រុសវ័យប្រាំឆ្នាំ  (Lucas)    មកសម្រាកលំហែរចុងសប្តាហ៍ជាមួយ
នឹងឪពុករូបនេះ។
លើសពីនេះទៅទៀត  របាយការណ៍ដដែលក៏បានបញ្ជាក់បន្ថែមអោយដឹងផងដែរថា​  ពួកគេបាន
រៀបការនឹងគ្នា  តាំងពី ៥ ឆ្នាំមុនមកម្ល៉េះ  ដែលក្រោយមកទំនាក់ទំនងស្នេហាមួយនេះ ក៏ត្រូវបាន
ប្រេះឆាក្នុងអំឡុងឆ្នាំទៅ ខែកញ្ញា ដែលពួកគេបានឈានទៅដល់ការលែងលះ។
តែដោយឡែក បន្ទាប់ពីលេចឭពាក្យចចាមអារាមមួយនេះ នាង  Cecilia Cheung  ក៏បានផ្តល់កិច្ច
សម្ភាសន៍ដល់ភ្នាក់ងារប្រព័ន្ធផ្សព្វផ្សាយផ្សេងៗ ដោយបានសារភាពថា នាងមិនត្រូវគ្នាជាមួយនឹង
អតីតស្វាមីរបស់នាង ដូចទៅនឹងពាក្យចចាមអារាមនោះទេ៕

Comments system

Disqus Shortname