Friday, September 21, 2012

ក្រុមខ្មាន់កាំភ្លើង ២នាក់ បាញ់ប្រហារ សម្លាប់និស្សិតម្នាក់ យកម៉ូតូ ទាំងកណ្ដាលថ្លៃ នៅសង្កាត់ឃ្មួញ


www.dap-news.comភ្នំពេញ៖ ករណីខ្មាន់កាំភ្លើង បាញ់ប្រហារប្លន់យកម៉ូតូ ពីជនរងគ្រោះ ទាំងកណ្ដាលថ្ងៃ ខណៈដែលមានអ្នកដំណើរ លើដងផ្លូវទៅមកមិនដាច់ នាំឲ្យមហាជន សម្ដែងការព្រួយបារម្ភពីសន្ដិសុខ ដែលកាន់តែអាក្រក់ទៅ ជាពិសេសលើភូមិសាស្ដ្រសង្កាត់ឃ្មួញ។
លោកអធិការនគរបាល ខណ្ឌសែនសុខ បានថែ្លងថា សមត្ថកិច្ចរបស់លោក កំពុងតែមមាញឹក  ក្នុងការស្រាវជ្រាវរកក្រុមប្លន់ប្រដាប់អាវុធនេះ បន្ទាប់ពីបានសាកសួរ សាក្សីមួយចំនួន ដែលបានឃើញហេតុការណ៍។
លោក ម៉ក់ ហុង អធិការនគរបាលខណ្ឌសែនសុខ បញ្ជាក់បែបនេះ បន្ទាប់ពីមានអំពើប្លន់ប្រដាប់អាវុធមួយ បានកើតឡើង កាលពីវេលាម៉ោង២និង៣០នាទី រសៀល ថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០១២ នៅលើដងផ្លូវហាណួយ ស្ថិតក្នុងអន្លង់ក្ងាន ឬភូមិសែនសុខ សង្កាត់ឃ្មួញ ដែលយុវជនម្នាក់ មានឈ្មោះ ព្រំ ស៊ីនដា អាយុ ២៥ ឆ្នាំ ជា និស្សិត ត្រូវបានក្រុមខ្មាន់កាំភ្លើង ២នាក់ ប្រើប្រាស់អាវុធ K54 បាញ់ប្លន់យកម៉ូតូ ម៉ាកសេ១២៥ ស៊េរី០១២ ពាក់ស្លាកលេខ ភ្នំពេញ ៤១០៨ យកទៅបាត់។
លោកបញ្ជាក់ថា ខ្មាន់កាំភ្លើង ដែលជាក្រុមចោរជិះម៉ាកសេ១២៥ ពណ៌ខ្មៅ មិនចាំស្លាកលេខ បានបាញ់ជនរងគ្រោះ ១គ្រាប់ចំខ្នងធ្លាយមកពោះ ហើយបានបាត់បង់ ជីវិត បន្ទាប់ពីបញ្ជូនទៅសង្គ្រោះ នៅមន្ទីរពេទ្យសែនសុខ។
សពជនរងគ្រោះ ត្រូវបានសាច់ញាតិក្រុមគ្រួសារ យកទៅធ្វើបុណ្យ នៅគេហដ្ឋាន ស្ថិតនៅភូមិសែនសុខ សង្កាត់ឃ្មួញ ខណ្ឌសែនសុខ រាជធានីភ្នំពេញ តាមប្រពៃណី។
ដោយឡែកសមត្ថកិច្ចវិញ ក៏មិននៅស្ងៀម គឺកំពុងដុតដៃដុតជើងយ៉ាងសកម្ម ស្វែងរកដានក្រុមខ្មាន់កាំភ្លើង ដែលបាញ់ប្រហារមនុស្ស ដូចសត្វចាប ដើម្បីប្លន់យកម៉ូតូ ទាំងកណ្ដាលថ្ងៃ ហើយក្រុមនេះ ពិតជាគេចមិនរួច ពីសំណាញ់ច្បាប់ទេ៕
www.dap-news.com
www.dap-news.com
www.dap-news.com
www.dap-news.com

Comments system

Disqus Shortname