ខេត្ដកណ្ដាល ៖ នាងក្រមុំម្នាក់បានលាឪពុកលាម្ដាយពីស្រែមកធ្វើជាកម្មការិនី កាត់ដេរនៅរាជធានីភ្នំពេញបានរយៈពេលតែ១៧ថ្ងៃប៉ុណ្ណោះ ត្រូវនារីម្នាក់បម្រើការជាមួយគ្នាលួងលោម ល្បួងយកទៅឱ្យក្រុមស្ទាវរំលោភបូកចំនួន៥នាក់ រហូតសន្លប់បាត់ស្មារតីអស់រយៈពេល ៣ថ្ងៃ ។
តាមប្រភពព័ត៌មានពីក្រុមគ្រួសារ នារីរងគ្រោះឱ្យដឹងថា នារីរងគ្រោះត្រូវ បានឪពុកម្ដាយទៅរកឃើញនៅឯផ្ទះ សំណាក់យីហោសូនីចម្ការដូង រួចបញ្ជូន មកសង្គ្រោះនៅក្នុងមន្ទីរពេទ្យជ័យជំនះ ក្នុងក្រុងតាខ្មៅ ខេត្ដកណ្ដាល ក្នុងសភាព ស្លេកស្លាំង ។
ករណីល្បួងនារីរងគ្រោះជាស្រីក្រមុំ យកទៅឱ្យក្រុមក្មេងស្ទាវរំលោភរហូត ៥នាក់នៅក្នុងផ្ទះសំណាក់បានកើតឡើង នៅល្ងាចថ្ងៃសៅរ៍ ទី២២ ខែកញ្ញា ឆ្នាំ ២០១២ ហើយរហូតដល់ព្រឹកថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០១២ ទើបម្ដាយឪពុក របស់នាងជជីក និងតាមរកឃើញ ។
គួរបញ្ជាក់ថា ផ្ទះសំណាក់យីហោសូនីស្ថិតនៅម្ដុំចម្ការដូងក្នុងខណ្ឌដង្កោ រាជធានីភ្នំពេញ ។
តាមឪពុកម្ដាយនារីរងគ្រោះបានឱ្យដឹងថា កូនស្រីរបស់គាត់ឈ្មោះ ផ.ត.អ អាយុ១៨ឆ្នាំ មានស្រុកកំណើ ឃុំក្រាំង ស្វាយ ស្រុកព្រះស្ដេច ខេត្ដព្រៃវែង ។
នារីរងគ្រោះ ផ.ត.អ បន្ទាប់ពីនាង ដឹងខ្លួនក្រោយពីក្មេងស្ទាវរំលោភបូក នាងបានរៀបរាប់ថា នៅល្ងាចថ្ងៃសៅរ៍ ទី២២កញ្ញា នាងបានស្គាល់នារីម្នាក់ឈ្មោះ ស្រីស រស់នៅភូមិដើមមៀន សង្កាត់ ព្រែកតាពៅ ក្រុងតាខ្មៅ ខេត្ដកណ្ដាល និងនៅមុនពេលកើតហេតុ ស្រីស បាន បបួលនាងទៅដើរលេង ហើយពេលនោះ នាងក៏បានទៅតាម ដើរលេងរហូតយប់ ជ្រៅ ។ បន្ទាប់មកស្រីស បាននាំនាង ទៅផឹកស៊ីដោយមានប្រុសស្រីច្រើននាក់ ភាគច្រើនជាក្មេងស្ទាវ ។ ខណៈផឹកស៊ី នោះពួកគេបានបង្ខំឱ្យនាងផឹកស្រារហូត ស្រវឹងដល់យប់ជ្រៅ ហើយក៏បាននាំនាង ថា ទៅលេងនៅចម្ការដូង ។ ពេលនោះ ពួកគេក៏បាននាំនាងផឹកស៊ីបន្ដទៀតនៅ ក្នុងបន្ទប់ស្ងាត់ តែពេលនោះក៏បាត់ ស្រីសដែលនាំនាងដើរលេងនោះ ។ ជា មួយការបង្ខំឱ្យនាងផឹកស្រា ពួកគេក៏បាន បង្ខំឱ្យនាងជក់ថ្នាំញៀនផងដែរ តែនាង ប្រកែកមិនជក់ត្រូវពួកគេធាក់នាងចូលក្រោមគ្រែ រួចគំរាមសម្លាប់ចោល ។ ដោយសារតែការគំរាមនាងក៏សម្រេជក់ថ្នាំ តែក្រោយពីជក់រួចនាងក៏ទន់ដៃទន់ ជើងទើបត្រូវពួកគេចាប់រំលោភម្ដងម្នាក់ៗ ធ្វើឱ្យនាងសន្លប់លែងដឹងខ្លួនរហូតទៅ ។
ស្ដ្រី ចាប់ ឡន អាយុ៥៤ឆ្នាំ ជាម្ដាយនារីរងគ្រោះបានឱ្យដឹងថា កូនស្រីរបស់ គាត់គឺពិតជាចាញ់បោកស្ដ្រីឈ្មោះ ស្រីស ដែលបាននាំកូនរបស់គាត់ទៅឱ្យក្រុម ជនពាលរំលោភព្រៃផ្សៃមែន ។
មន្ដ្រីនគរបាលក្រុងតាខ្មៅបានឱ្យដឹងថា ស្ដ្រីឈ្មោះស្រីស ដែលបាននាំនារី រងគ្រោះទៅឱ្យក្រុមក្មេងស្ទាវរំលោភត្រូវ បានចាប់ខ្លួនបន្ទាប់ពីម្ដាយនារីរងគ្រោះប្ដឹង ។
ម្ដាយនារីរងគ្រោះមានប្រសាសន៍ថា រូបគាត់មានក្ដីបារម្ភយ៉ាងខ្លាំងខ្លាចតែ មានអ្នកអន្ដរាគមន៍រត់ការដោះលែង ជនសង្ស័យ តែគាត់សង្ឃឹមថា តុលាការ ខេត្ដកណ្ដាលនឹងផ្ដល់យុត្ដិធម៌ឱ្យកូនស្រី របស់គាត់ និងតាមចាប់ខ្លួនជនពាល ដែលបានរួមគ្នារំលោភកូនស្រីរបស់គាត់ រហូតមានអាការស្ទើរវង្វេងស្មារតី ៕