ខេត្តកំពង់ចាម ៖ បុរសកំពូលប្រពន្ធច្រើនរហូតដល់ទៅ៨នាក់ ឈ្មោះម៉េង ហុង អាយុ៤២ឆ្នាំ ព្រមទាំងល្មោភកាមតណ្ហាផង រស់នៅក្នុងស្រុកចំការលើ ត្រូវបានកម្លាំងនគរបាលប៉ុស្តិ៍រដ្ឋបាលឃុំបុសខ្នុរ ធ្វើការឃាត់ខ្លួន កាលពីវេលាម៉ោង៤រសៀលថ្ងៃទី២៣ កញ្ញា ២០១២ ដោយសារចាប់កូនស្រីចុង២នាក់បងប្អូន ក្នុងនោះម្នាក់អាយុ១៧ឆ្នាំ និងម្នាក់ទៀតអាយុ១៣ឆ្នាំ រំលោភសេពសន្ថវៈបានសម្រេចជាហូរហែ ព្រមទាំងគំរាមសម្លាប់ បើពួកនាងនិយាយប្រាប់ម្តាយ។
តាមស្ត្រីជាម្តាយឈ្មោះបួរ វេត អាយុ៣៦ឆ្នាំ មានស្រុកកំណើតនៅភូមិប៉ប្រក់ ឃុំសូភាស ស្រុកស្ទឹងត្រង់ ប្រាប់ឱ្យកោះសន្តិភាពដឹងនៅព្រឹកថ្ងៃទី២៣ កញ្ញា ២០១២ ថា កូនស្រីអាយុ១៣ឆ្នាំ បានមកប្រាប់រូបគាត់ថា «ឪពុកចុងឈ្មោះម៉េង ហុង បានចាប់នាងរំលោភសេពសន្ថវៈបានសម្រេចជាបន្តបន្ទាប់ចំនួន២លើក គឺនៅថ្ងៃទី២០ កញ្ញា និងថ្ងៃទី២១ កញ្ញា នៅនឹងរោងចាំចំការចេកមួយកន្លែង ក្នុងស្រុកចំការលើ ។ ស្ត្រីជាម្តាយបន្តថា ក្រោយពីកូនស្រីប្រាប់បែបនេះ ហើយស្រាប់តែកូនស្រីបងអាយុ១៧ឆ្នាំ ក៏បានប្រាប់ពីទង្វើឪពុកចុងចាប់នាងរំលោភក្នុងរយៈពេល៨ខែ បានសម្រេចជាបន្តបន្ទាប់ដោយមិនតិចជាង៥០ដងនោះទេ ។ បន្ទាប់ពីរំលោភរួចឪពុកចុងតិរច្ឆានតែងតែគំរាមកូនស្រីហាមមិនឱ្យយករឿងដែលបានកើតឡើងទៅប្រាប់ឱ្យម្តាយបានដឹងជាដាច់ខាត បើពុំនោះទេ នឹងសម្លាប់ចោល ។