ហេតុការណ៍ដែលបានកើតឡើងក្នុងតំបន់ជំនួញ Manhattan នៃទីក្រុងញូវយ៉កនេះ បានធ្វើឲ្យមានភ្ញាក់ផ្អើលដល់អ្នកប្រើប្រាស់អ៊ីនធឺណិតជាខ្លាំង ក្រោយពីវីដេអូឃ្លីបវាយគ្នារបស់ពួកគេត្រូវបានបង្ហោះទៅក្នុងគណនីគេហទំព័រYoutube របស់អ្នកប្រើប្រាស់ម្នាក់ឈ្មោះ iamcalsen កាលពីថ្ងៃព្រហស្បតិ៍ទី ២០ សប្ដាហ៍មុន។ ក្រោយបង្ហោះមិនប៉ុន្មានថ្ងៃផង វីដេអូនេះបានទាញអ្នកចូលមើលដល់ទៅជាង ១៣ ម៉ឺននាក់ ហើយអ្នកចូលមើលមួយចំនួនបានសម្ដែងការហួសចិត្តថា ទង្វើរបស់បុរសទាំងពីរថា ធ្វើដូចកូនក្មេង។ សូមទស្សនាវីដេអូឃ្លីបខាងក្រោម៖