ភ្នំពេញ: អង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជា (អ.វ.ត.ក.) បានចេញសេចក្តីប្រកាសមួយ នៅរសៀលថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០១២ ស្តីពី ជនជាប់ចោទ អៀង ធីរិទ្ធ ត្រូវបានដោះលែង ជាមួយលក្ខខណ្ឌបណ្តោះអាសន្ន។
នៅក្នុងសេចក្តីប្រកាសនោះមានដូចតទៅ៖
ប្រធានអង្គជំនុំជម្រះតុលាការកំពូល នៃ អ.វ.ត.ក. ដោយអនុលោមតាមវិធាន ៨២(៦) នៃវិធានផ្ទៃក្នុង ធ្វើការសម្រចសំណើរបស់សហព្រះរាជអាជ្ញា សុំផ្អាកសេចក្តីសម្រេចដោះលែងជនជាប់ចោទ អៀង ធីរិទ្ធ ដោយគ្មានលក្ខខណ្ឌ របស់អង្គជំនុំជម្រះសាលាដំបូង ដោយសម្រេចថា អៀង ធីរិទ្ធ ត្រូវបានដោះលែងជាមួយលក្ខខណ្ឌបណ្តោះអាសន្នមួយចំនួន ដូចជា៖
១-ជនជាប់ចោទ ត្រូវប្រគល់លិខិតឆ្លងដែន និងឯកសារធ្វើដំណើរពាក់ព័ន្ធដទៃទៀត ហើយមិនត្រូវចេញក្រៅព្រំប្រទល់ដែនដី នៃព្រះរាជាណាចក្រកម្ពុជាឡើយ។
២-ជនជាប់ចោទ ត្រូវគោរពតាមដីកាកោះ ដែលចេញដោយតុលាករ។
វិធានការបណ្តោះអាសន្ននេះ មានសុពលភាពរហូតដល់អង្គជំនុំជម្រះតុលាការកំពូល ចេញសេចក្តីសម្រេចទាំងស្រុង លើបណ្តឹងសាទុក្ខរបស់សហព្រះរាជអាជ្ញា៕ K