ពិធីការិនីជ្រកក្រោមទ្រនំទូរទស្សន៍ជាច្រើន និងប្រធានក្រុមដើរម៉ូដ Cambodia Super Models នាង ឌួង ហ្សូរីដា នឹងត្រូវឡើងតុលាការនៅថ្ងៃទី១៤ ខែកញ្ញា នេះ តាមការកោះហៅរបស់តុលាការក្រោមពាក្យបណ្តឹងរបស់ម្ចាស់ហាងខ្មែរឌីហ្សាញពីបទបរិហាកេរ្តិ៍។
ដើមចមនៃការប្តឹងផ្តល់គ្នាឡើងតុលាការនេះ ត្រូវបានគេដឹងថា កើតឡើងដោយសារនាង ឌួង ហ្សូរីដា បានសរសេរពាក្យសម្តីអសុរោះមួយចំនួនទៅលើម្ចាស់ហាងច្នៃម៉ូដសម្លៀកបំពាក់ស្លាកយីហោ ខ្មែរឌីហ្សាញ បន្ទាប់ពីពិធីការិនីរូបនេះ មិនអាចអត់ទ្រាំនឹងទង្វើម្ចាស់ហាងរូបនោះអូសទាញមេជាងច្នៃម៉ូដឈ្មោះ វាសនា ដែលជាមេដំបូលក្នុងហាងនាងដើម្បីបើកហាងច្នៃម៉ូដខ្លួនឯងនោះ។ ពាក្យអសុរោះទាំងនោះហើយ ដែលម្ចាស់ហាងខ្មែរឌីហ្សាញគិតថាជាការប្រមាថ ហើយក៏ដាក់ពាក្យបណ្តឹងទៅតុលាការភ្នំពេញប្តឹង ឌួង ហ្សូរីដា ពីបទបរិហាកេរ្តិ៍។