Tuesday, September 25, 2012

ចោរលួច​ម៉ូតូ​ស្គូ​ពី​បាន​២០​នាទី​កម្លាំង​អ​.​ហ​ស្រុក​ព្រៃឈរ​ចាប់​បាន​វិញ​


​ខេត្ដកំពង់ចាម​ ៖​ ជនសង្ស័យ​ជា​ចោរ​លួច​ម៉ូតូ​ម្នាក់​ត្រូវ​កម្លាំង​កង​រាជ​អាវុធ​ហត្ថ​ស្រុក​ព្រៃឈរ​ចាប់ខ្លួន​ នៅ​បន្ទាប់​ពី​លួច​ម៉ូតូ​របស់​គេ​កាលពី​វេលា​ម៉ោង​៧​ និង​១០​នាទី​ព្រឹក​ ថ្ងៃ​ទី​២៤​ ខែកញ្ញា​ ឆ្នាំ​២០១២​ នៅ​ភូមិ​បឹង​កុក​២​ សង្កាត់​បឹង​ កុក​ ក្រុង​-​ខេត្ដកំពង់ចាម​ ។​
​មន្ដ្រី​កងរាជអាវុធហត្ថ​ស្រុក​ព្រៃឈរ​បានឱ្យ​ដឹង​ថា​ ជនសង្ស័យ​ជា​ចោរលួច​ ម៉ូតូ​ស្គូ​ពី​ត្រូវ​បាន​ចាប់ខ្លួន​ នៅ​បន្ទាប់​ពី​ ម្ចាស់​ម៉ូតូ​ឈ្មោះ​ ឃុន​ វ៉ា​ន់​ ភេទ​ស្រី​ អាយុ​៥៣​ឆ្នាំ​ រស់នៅ​ភូមិ​បឹង​កុក​២​ សង្កាត់​ បឹង​កុក​ ក្រុង​-​ខេត្ដកំពង់ចាម​ បាន​ប្ដឹង​ មក​កងរាជអាវុធហត្ថ​ថា​មាន​ចោរលួច​ យក​ម៉ូតូ​របស់​គាត់​ ។​ មន្ដ្រី​ដដែល​បាន​ ឱ្យ​ដឹង​ទៀត​ថា​ ជនជាប់សង្ស័យ​ជា​ចោរ​ លួច​ម៉ូតូ​ឈ្មោះ​ ហ៊ិ​ន​ ច​ន្ថា​ ហៅ​ រ​ដ្ឋា​ អាយុ​២៨​ឆ្នាំ​ មាន​ទីលំនៅ​ភូមិ​តា​សែន​ ឃុំ​សូ​ទិព្វ​ ស្រុក​ជើងព្រៃ​ ខេត្ដកំពង់ចាម​។​
​តាម​ម្ចាស់​ម៉ូតូ​ឈ្មោះ​ ឃុន​ វ៉ា​ន់​ បាន​ឱ្យ​ដឹង​ថា​ កាលពី​វេលា​ម៉ោង​៧​និង​១០​នាទី​ ម៉ូតូ​របស់​គាត់​ម៉ាក​ស្គូ​ពី​ទិញ​មក​មិន​ទាន់​បាន​ធ្វើ​ស្លាក​លេខ​ បាន​ទុក​នៅ​មុខ​ផ្ទះ​ តែ​ ពុំ​បាន​ដក​សោ​ចេញ​នោះ​ទេ​ ហើយ​ត្រូវ​ ជនសង្ស័យ​លួច​យក​ទៅ​បាត់​ ។​ បន្ទាប់​ពី​ បាត់​ម៉ូតូ​ពីមុខ​ផ្ទះ​ គាត់​ក៏​បាន​ទៅ​ប្ដឹង​កង​ រាជ​អាវុធហត្ថ​ខេត្ដកំពង់ចាម​ ។​
​មន្ដ្រី​កងរាជអាវុធហត្ថ​ស្រុក​ជើងព្រៃ​ បានឱ្យ​ដឹង​ថា​ ក្រោយ​ពី​ទទួលបញ្ជា​ពី​ លោក​ ឧត្ដមសេនីយ៍ត្រី​ វ៉ា​ សា​រិ​ទ្ធ​ មេ​ បញ្ជាការ​ក​ងារ​ជ​អាវុធហត្ថ​ខេត្ដកំពង់ចាម​ រួច​មក​ កម្លាំង​មូលដ្ឋាន​កង​រាជ​អាវុធ​ ហត្ថ​ស្រុក​ព្រៃឈរ​បាន​ស្ទាក់​ចាប់​បាន​ជនសង្ស័យ​នៅ​ចំណុច​ផ្សារ​ព្រៃ​ទទឹង​ ស្ថិត​ក្នុង​ ភូមិ​ព្រៃ​ទទឹង​ ឃុំ​ជ្រៃ​វៀន​ ស្រុក​ព្រៃឈរ​ ខណៈ​ដែល​ជនសង្ស័យ​ជា​ចោរ​កំពុង​តែ​ធ្វើ​ ដំណើរ​តាម​ម៉ូតូ​ស្គូ​ពី​ដែល​គេ​លួច​បាន​ មក​នោះ​ នា​វេលា​ម៉ោង​៧​និង​៣០​នាទី​ថ្ងៃ​ ដដែល​ ។​ ក្រោយ​ពី​ឃាត់ខ្លួន​ជនសង្ស័យ​ និង​ម៉ូតូ​កម្លាំង​មូលដ្ឋាន​កងរាជអាវុធហត្ថ​ ស្រុក​ព្រៃឈរ​បាន​បញ្ជូន​ជនសង្ស័យ​និង​ ម៉ូតូ​ទៅ​កាន់​ទីបញ្ជាការ​កងរាជអាវុធហត្ថ​ខេត្ដកំពង់ចាម​វិញ​ដើម្បី​បន្ដ​នីតិវិធី​ ៕

Comments system

Disqus Shortname