Sunday, September 16, 2012

ខឹង​ប្រពន្ធ​លែង​២​ខែ​នាំ​បក្ខពួក​មក​កាប់​ម្តាយក្មេក​និង​ប្រពន្ធ​រង​របួសធ្ងន់​

















​ប៉ោយ​ប៉ែ​ត​៖​ស្ត្រី​រង​គ្រោះជា​ម្តាយ​និង​កូនស្រី​បាន​រង​បួស​ធ្ងន់​ បន្ទាប់​ពី​ជនសង្ស័យ​ដែល​ត្រូវជា​កូនប្រសា​និង​ប្តី​បាន​នាំ​បក្ខពួក​មាន​គ្នា​៥​នាក់​មក​កាប់​នៅផ្ទះ​ស្ត្រី​រង​គ្រោះ​ កាលពី​វេលា​ម៉​ង​៨​និង​៣០​នាទី​យប់​ថ្ងៃ​ទី​១៥​ ខែកញ្ញា​ ឆ្នាំ​២០១២​ ស្ថិត​នៅ​ម្តុំ​ផ្លូវ​រថភ្លើង​ ភូមិ​ក្បាលកោះ​ សង្កាត់​ប៉ោយ​ប៉ែ​ត​ ខេត្តបន្ទាយមានជ័យ​ ។​
​ជនសង្ស័យ​បង្ក​របួស​ស្នាម​មានឈ្មោះ​រ៉​ន​ ភេទ​ប្រុស​ អាយុ​២៧​ឆ្នាំ​ និង​បក្ខពួក​មិន​ស្គាល់​អត្តសញ្ញាណ​ មុខរបរ​មិន​ពិតប្រាកដ​ រស់នៅ​ភូមិ​កើតហេតុ​ជាមួយ​គ្នា​ ។​ រីឯ​ស្ត្រី​រង​គ្រោះ​មានឈ្មោះ​ អ៊ឹម​ ណេ​ង​ អាយុ​៥៨​ឆ្នាំ​ ត្រូវជា​ម្តាយ​និង​ឈ្មោះ​ ឆៃ​ លី​ អាយុ​២២​ឆ្នាំ​ ត្រូវជា​កូន​និង​ត្រូវជា​ប្រពន្ធ​ជន​ដៃដល់​ ។​
​តាម​ប្រភព​ពី​សមត្ថកិច្ច​បាន​ឲ្យ​ដឹង​ថា​ ជន​ដៃដល់​និង​ស្ត្រី​រង​គ្រោះជា​កូន​បាន​លែងលះ​គ្នា​ជាង​២​ខែ​ហើយ​ តែ​ជន​ដៃដល់​មិន​អស់ចិត្ត​ក៏​នាំ​បក្ខពួក​មក​កាប់​តែ​ត​ម្តង​ ។​ ប្រភព​ពី​សមត្ថកិច្ច​បាន​ឲ្យ​ដឹង​ទៀត​ថា​ ក្រុម​ជន​ដៃដល់​ជា​ពួក​ញៀន​ថ្នាំ​ទៀត​ផង​ ។​
​បច្ចុប្បន្ន​ស្ត្រី​រង​គ្រោះ​ត្រូវ​បាន​សមត្ថកិច្ច​នាំ​យក​ទៅ​ស​ង្រោះ​នៅ​មន្ទីរពេទ្យ​បង្អែក​ទាំង​យប់​ ។​ ចំណែក​ជន​ដៃដល់​និង​បក្ខពួក​សមត្ថកិច្ច​កំពុង​ស្វែងរក​ចាប់ខ្លួន​៕

Comments system

Disqus Shortname