ភ្នំពេញ ៖ រូបសំណាក់អតីតមេទ័ពខ្មែរដ៍ក្លាហាន តេជោមាស តេជោយ៉ត ២រូបដែលបានសាងសង់ឡើងពីស្ពាន់ជិះ លើខ្នងសេះ មានកំពស់៣,០៦ម៉ែត្រឈរលើផ្ទាំងថ្មដាមួយដុំធំមានបណ្តោយប្រវែង៥ម៉ែត្រ កំពស់១,៨០ ម៉ែត្រអមដោយផ្កាចំរុះពណ៌ព័ទ្ធជុំវិញ ដាក់នៅចំកណ្តាលរង្វង់មូលមានវិជ្ឈមាត្រប្រវែង៧,៤០ម៉ែត្រនិងព័ទ្ធជុំវិញដោយជញ្ជាំងខឿនធ្វើពីឥដ្ឋ កំពស់៤០សង់ទីម៉ែត្រ កំរាស់៤០សង់ទីម៉ែត្រពីខាងក្រៅដែលសាងសង់ឡើងដោយសាលារាជធានីភ្នំពេញមកតំកល់នៅលើសួនច្បារមុខវត្តឧណ្ណាលោមនាមាត់ទន្លេ ដើម្បីឧទ្ទិស ដល់វិរៈភាពដ៏អង់អាចក្លាហានរបស់មេទ័ពទាំងពីររូបនិងទុកឲ្យកូនចៅជំនាន់ ក្រោយបានស្គាល់ពីប្រវត្តិពិតរបស់មេទ័ពខ្មែរក្នុងគោល ដៅដើម្បីទាក់ទាញភ្ញៀវទេសចរណ៍ ជាតិ អន្ដរជាត ក៍ដើម្បី លើកកម្ពស់សោភណ័ភាពរាជធានីភ្នំពេញ ។ ត្រូវបានបើកស្លាកបង្ហាញរូបរាងខ្លួន នាព្រឹកថ្ងៃទី ១ កញ្ញា ឆ្នាំ២០១២ ដោយ លោកស្រី ម៉ែន សំអន ឧបនាយករដ្ឋមន្ដ្រីប្រចាំការ រដ្ឋមន្ដ្រីទំនាក់រដ្ឋសភា និងព្រឹទ្ធសភា និង លោកកែប ជុតិមា អភិបាល រាជធានីភ្នំពេញ ។
ក្នុងឱកាសនោះដែរលោក កែប ជុតិមា អភិបាលរាជធានីភ្នំពេញបានបញ្ជាក់ថា ការរៀបចំដាក់រូបសំណាកមេទព័តេជោមាស និងមេទព័តេជោយ៉ត ដាក់នៅទីនេះ គឺចង់បង្ហាញជូនដល់បងប្អូនប្រជាពលរដ្ឋយើងទាំងអស់ឱ្យបានស្គាល់ពីមេទ័ពដែលជាវីរៈបុរសការពារទឹកដី ជាអ្នកដែលយើងត្រូវគោរពជាពិសេសបណ្តុះទឹកចិត្តកូនខ្មែរស្គាល់ច្បាស់ពីវីរភាពដ៏អង់អាចក្លាហានមិនខ្លាចស្លាប់របស់វីរៈបុរសដែលការពារទឹកដីដល់យើងទាំងអស់នាពេលនេះ ។ សាលារាជធានីភ្នំពេញ មានគម្រោង២ឆ្នាំមុនហើយក្នុងការរៀបចំរកទីតាំងដ៏សមរម្យដោយជ្រើសយកទីតាំងមុខវត្តឧណ្ណាលោមនេះគឺជាទីតាំងពីបុរាណមិនមែនត្រឹមតែសតវត្សថ្មីៗនេះទេ។ អាជ្ញាធរគិតថាទីតាំងនេះជាទីតាំងដែលសាកសមជាកន្លែងគោរពបូជាផងនិងជាប្រយោជន៍ដល់ប្រជាពលរដ្ឋដែលដើរឆ្លងកាត់ផង ដែលស្របតាមការអនុវត្តតាមប្រសាសន៍ដ៍គតិបណ្ឌិតសម្តេចតេជោគឺត្រូវលើកតម្កើងអ្វីដែលជាខ្មែរ។ទន្ទឹមនេះ សាលារាជធានីភ្នំពេញក៍មានគម្រោងរៀបចំរូបសំណាកព្រះភិរុណ បែមុខទៅលិចនៅចំសួនច្បារស្ពានអាកាស ៧មករា និងមានគម្រោងមួយទៀតគឺនឹងរករូបសំណាកដែលជាស្ត្រីខ្មែរផងដែរ។
លោកស្រីឧបនាយករដ្ឋមន្ដ្រី ម៉ែន សំអន បានបញ្ជាក់ថា រូបសំណាកតេជោមាស និងតេជោយ៉ត ពិតជាកសាងឡើងប្រកបដោយប្រវត្ដសាស្ដ្រ ដើម្បីរំលឹក ដល់គំរូវីរភាព របស់វីរជនខ្មែរ អ្នកស្នេហាជាតិ និងមេទព័ដ៍ឆ្នើម សម្រាប់ជនជំនាន់ក្រោយចងចាំជារៀងរហូត ។តេជោមាសដែលអាជ្ញាធរបាន យកមកតំកល់នៅទំនេះប្រកដជាបានបង្ហាញឱ្យឃើញពីភាព អង្គអាចក្លាហានការចេទៅធ្វើសឹកការពារទឹកដី ដើម្បីផលប្រយោជន៍ជាតិ និងប្រជាជនកម្ពុជាទាំងមូល។
លោកស្រីបន្ដថា រីឯមេទព័តេជោយ៉ត ក្នុងការធ្វើសឹកសង្គ្រាមបង្ក្រាប់ក៍ខ្លាំងពូកែម្នាក់ផងដែរ ដែលត្រូវបានបង្ហាត់បង្ហាញសិល្ប៍វិជ្ជាការ ដោយផ្ទាល់ពីតេជោមាស និងត្រូវបានតេ ជោមាស ទូលស្នើព្រះមហាក្សត្រឱ្យតែងតាំងជាមេទព័មុន ពេលតេជោមាស បានអនិច្ចកម្ម ក្នុងជន្មាយុ៥១ឆ្នាំបន្ទាប់ពីបានបំពេញរាជកិច្ចធ្វើសឹកអស់រយៈពេល៣២ឆ្នាំ ។ តេជោយ៉ត មានភាពល្បីរន្ទឺក្នុងរាជ្យព្រះបាទជ័យជេដ្ឋាទី២ នៅក្នុងការធ្វើសឹកសង្គ្រាមបង្រាបឈ្លើយសឹកបរទេស ដែលបានប៉ះបោរដណ្ដើមទឹកដីកាន់កាប់ ។ តេជោមាស និងតេជោយ៉ត មានលក្ខណៈស្រដៀងគ្នាច្រើន នៅត្រង់ថា កំពូលមេទព័ទាំងពីរនេះមានដើមកំណើតចេញពីវង្សត្រកូលក្រីក្រ និងខិតខំបំពេញរាជកិច្ចធ្វើសឹកប្រកបដោយភាពអង់អាចក្លាហាន ឈ្លាសវៃ និង មានភាពស្មោះត្រង់ចំពោះព្រះមហាក្សត្រគ្រប់គ្រងផែនដី និងជាទីគោរពកោតខ្លាចរបស់ប្រជារាស្ដ្រ និងពលសេនាគ្រប់ជាន់ថ្នាក់ ។
ជាមួយមួយគ្នានេះដែរលោកស្រីក៍បានកោតសរសើរដល់អាជ្ញាធររាជធានីភ្នំពេញ និងអាជ្ញាធរគ្រប់ជាន់ថ្នាក់ក្រោមឱវាទទាំងអស់ដែលបានគិតគូរយកចិត្ដទុកដាក់អភិរក្ស ថែរក្សាប្រពៃណីនូវវប្បធ៌មដ៍ល្អផូរផង់យូរលង់របស់ខ្មែរយើង និងបានចូលរួមគិតគូរអភិវឌ្ឍន៍រាជធានីភ្នំពេញឱ្យក្លាយជាតំបន់ទេសចរណ៍ដ៍ល្អប្រណីត ដែលសាកសមជារាជធានីគុជនៅ អាស៊ី និងសូមឱ្យអាជ្ញាធរមូលដ្ឋានជួយចូលរួមថែរក្សាឱ្យបានយូរអង្វែង ៕