ភ្នំពេញ:
ជារៀងរាល់ឆ្នាំ
ក្រៅពីបាតុភូតធម្មជាតិដែលអាចបង្កឲ្យមានភ្លើងឆេះព្រៃ
ប្រការដែលគួរតែព្រួយបារម្ភនោះ គឺភ្លើងឆេះព្រៃដែលកើតឡើងដោយមនុស្ស
ដែលបណ្តាលឲ្យមានបញ្ហាបាត់បង់ដីធនធានព្រៃឈើ និងព្រៃលិចទឹក
ហើយក៏អាចនឹងបង្កវិនាសកម្ម និងការខាតបង់ធ្ងន់ធ្ងរ ដល់សង្គមកិច្ច
និងសេដ្ឋកិច្ច ធនធានធម្មជាតិ និង បិរស្ថាន។
អាស្រ័យ
ដូចនេះ លោក ច័ន្ទ សារុន រដ្ឋមន្ត្រី
ក្រសួងកសិកម្មរុក្ខាប្រម៉ាញ់និងនេសាទ កាលពីថ្ងៃទី៧ ខែមីនា
បានចេញសេចក្តីណែនាំដល់រដ្ឋបាលព្រៃឈើ និងរដ្ឋបាល
ជលផលត្រូវអនុវត្តតាមវិធានការណ៍មួយចំនួន។
វិធានការណ៍
ទាំងនោះ គឺមានដូចជា ទប់ស្កាត់ការដុតព្រៃចាប់សត្វ រកឃ្មុំ និង
រកល្បាស់ចំណីសត្វពាហនៈ ទប់ស្កាត់ការកាប់ឆ្ការ
និងដុតព្រៃឈើនិងព្រៃលិចទឹក ដើម្បី
ពង្រីកផ្ទៃដីកសិកម្មដែលខុសច្បាប់។ល។
រដ្ឋបាលជលផល
និង រដ្ឋបាលព្រៃឈើត្រូវណែនាំដល់ពលរដ្ឋដែលប្រើប្រាស់ភ្លើង
ដើម្បីរកអនុផលព្រៃឈើដូចជា ជ័រឈើរជាដើមឲ្យមានការប្រុងប្រយ័ត្ន និង
ពន្លត់ឲ្យអស់នៅពេលប្រមូលផលរួចរាល់។ ដោយឡែកនៅក្នុងករណីមាន
ភ្លើងឆេះ ត្រូវប្រញាប់ចាត់វិធានការទប់ស្កាត់ជាបន្ទាន់
តាមរយៈការប្រកាសអាសន្ន និង ស្នើអភិបាល នៃគណៈអភិបាលខេត្ត
និងអ្នកជំនាញដើម្បីទប់ស្កាត់ និងពន្លត់ ព្រមទាំងការពារ និង
បង្ក្រាបករណីដុតឈូសឆាយយកធ្វើកម្មសិទ្ធិខុសច្បាប់។
កាណែនាំបានបន្តថា នៅក្នុងករណីចាំបាច់ដែលត្រូវប្រើប្រាស់ភ្លើងជា
មធ្យោបាយដើម្បីដុតកាកសំណល់ឈើព្រៃ
ក្រោមគោលការណ៍អភិវឌ្ឍន៍ដំណាំកសិកម្ម ដំណាំកសិឧស្សាហកម្ម
និងសកម្មភាពស្របច្បាប់ផ្សេងទៀត
គឺត្រូវជូនដំណឹងមកដល់សង្កាត់រដ្ឋបាលព្រៃឈើ ឬ ជលផលសាមី
ដើម្បីណែនាំអនុវត្តវិធានការបច្ចេកទេសសមស្រប ធានាសុវត្ថិភាព។
សេចក្តីណែនាំដដែលនោះ ក៏បានព្រមានទៀតថា អនុលោមតាមច្បាប់ស្តីពីព្រៃឈើ
និងច្បាប់ស្តីពីជលផល ប្រជាពលរដ្ឋ កងកំលាំងប្រដាប់អាវុធ
និងអាជ្ញាធរដែនដីគ្រប់ថ្នាក់
ហើយនៅក្នុងករណីដែលមានជនណាប្រពឹត្តបឬបង្កឲ្យមានភ្លើងឆេះព្រៃ
នេះ ដោយចេតនា នឹងត្រូវផ្តន្ទាទោសដែលត្រូវជាប់ពន្ធនាគារពី ៣ទៅ៥
ឆ្នាំ ឬពី ៥ទៅ ១០ឆ្នាំ៕