Wednesday, March 20, 2013

នាយករដ្ឋមន្ដ្រី ហៅក្រុម ដេវិដ ឆាណាយវា ជាមនុស្សទំនើង និងរង់ចាំ មើលចំណាត់ការ របស់តុលាការ

Photo by DAP-News-សម្ដេចតេជោ ស្នើឱ្យលោក ញឹក ប៊ុនឆៃ ធ្វើសំណើដក លោក យាន ស៊ីណា

ភ្នំពេញ ៖ សម្ដេចនាយករដ្ឋមន្ដ្រី ហ៊ុន សែន បានបញ្ចេញប្រតិកម្មចំពោះទង្វើរបស់ អតីតមេធាវី ដេវិដ ឆាណាវា និងបក្ខពួក ដែលបានបង្កគ្រោះថ្នាក់ចរាចរណ៍ និងវាយ អ្នកកាសែត បណ្ដាលឱ្យរងរបួសធ្ងន់ស្រាល ជិត ១០នាក់ ដោយសម្ដេចបានហៅក្រុម ដេវិដ ឆាណាយវា ជាមនុស្សទំនើងមិនមែន ក្មេងទំនើងនោះទេ ។
ថ្លែងនៅក្នុងបិទសន្និបាត បូកសរុបការ ងារ របស់ក្រសួងអប់រំយុវជន និងកីឡា នារសៀលថ្ងៃទី ២០ ខែមីនា ឆ្នាំ ២០១៣ នេះ សម្ដេចនាយករដ្ឋមន្ដ្រី ហ៊ុន សែន បាន ហៅក្រុម ដេវិដ ឆាណាយវា ជាមនុស្ស ទំនើង មិនមែនជាក្មេងទំនើងនោះទេ ហើយ សម្ដេចរង់ចាំមើលថា តើមនុស្សប្រភេទ ទាំងនេះ អាចគេចផុតពីសំណាញ់ច្បាប់ដែរ ឬអត់ ?
ដោយឡែក បក្ខពួកម្នាក់ទៀតរបស់ អតីតមេធាវី ដែលសម្បូររឿងអាស្រូវក្នុង សង្គម ច្រើនគួរសមនេះ គឺឈ្មោះ យាន ស៊ីណា មានតួនាទីបច្ចុប្បន្ន ជាអនុរដ្ឋលេខា ធិការក្រសួងយុត្ដិធម៌ កូតា គណបក្សហ្វ៊ុន ស៊ិនប៉ិចនោះ ត្រូវបានសម្ដេចនាយករដ្ឋមន្ដ្រី ហ៊ុន សែន ស្នើឱ្យលោកឧបនាយករដ្ឋមន្ដ្រី ញឹក ប៊ុនឆៃ ធ្វើសំណើដកតំណែងបុគ្គល មួយនេះ ។
សម្ដេចនាយករដ្ឋមន្ដ្រី បានថ្លែងប្រតិ កម្ម ជុំវិញការប្រព្រឹត្ដរបស់ក្រុម ដេវិដ ឆាណាយវា ខាងលើនេះ បន្ទាប់ពីក្រុម មនុស្សទំនើងរបស់អតីតមេធាវីរូបនេះបាន បង្កគ្រោះថ្នាក់ចរាចរណ៍ ហើយវាយអ្នក កាសែតក្នុងស្រុក ឱ្យរងរបួសធ្ងន់ស្រាលជិត ១០នាក់ ។ សម្ដេចតេជោបានមាន ប្រសាសន៍ថា បទល្មើសរបស់ក្រុម ដេវិដ ឆាណាយវា គឺបទល្មើសឌុប ទី១ គឺបង្ក គ្រោះថ្នាក់ចរាចរណ៍ និងទី២ ពីបទវាយ អ្នកកាសែត ដោយសម្ដេចបានប្រើពាក្យជា ការលេងសើចថា ជាក្រុមឆ្លុះកង្កែបនោះ ។
សម្ដេចនាយករដ្ឋមន្ដ្រី ក៏បានលើក ឡើងថា ឈ្មោះ ដេវិដ ឆាណាយវា ក៏ធ្លាប់ មានបទល្មើសកើតឡើង កាលពីពេលកន្លង ទៅផងដែរ ។
ជាមួយគ្នានេះ សមត្ថកិច្ចបានឱ្យដឹងថា ចៅក្រមសាលាដំបូង រាជធានីភ្នំពេញ ក៏បាន ចេញដីកាតាមចាប់ខ្លួន ជននេះពីបទ ប្រើ ប្រាស់អាវុធខុសច្បាប់ផងដែរ ។
គួរបញ្ជាក់ថា ដេវិដ ឆាណាយវា និង ក្មួយប្រុសឈ្មោះ ប្រាក់ អ៊ូស៊ី និស្សិតសកល វិទ្យាល័យឆ្នាំទី៣ ត្រូវបានចៅក្រមសាលា ដំបូង រាជធានីភ្នំពេញ សម្រេចឃុំខ្លួនជា បណ្ដោះអាសន្ន ដាក់ពន្ធនាគារបន្ទាប់ពីព្រះ រាជអាជ្ញារង អមសាលាដំបូង រាជធានីភ្នំ ពេញ លោក មាស ច័ន្ទពិសិដ្ឋ សម្រេចចោទ ប្រកាន់ ជនទាំង ២នាក់នេះ ពីបទ បង្កអំពើ ហិង្សា ដោយចេតនា តាមមាត្រា ២១៧ នៃ ក្រមព្រហ្មទណ្ឌ នារសៀលថ្ងៃទី២០ ខែមីនា ឆ្នាំ ២០១៣ នេះ ខណៈដែលឈ្មោះ យាន ស៊ីណា អនុរដ្ឋលេខាធិការ ក្រសួងយុត្ដិធម៌ កូតាគណបក្សហ្វ៊ុនស៊ិនប៉ិច ត្រូវបានសាលា ដំបូង រាជធានីភ្នំពេញ ចេញដីកាបង្គាប់ឱ្យ ចូលខ្លួន ជុំវិញករណីទាំងនេះ ៕(dapnews)
DAP-News
Photo by DAP-News
Photo by DAP-News
Photo by DAP-News
Photo by DAP-News
Photo by DAP-News
Photo by DAP-News
Photo by DAP-News
Photo by DAP-News
Photo by DAP-News

Comments system

Disqus Shortname