ព្រះតេជគុណ ធឹង ច័ន្ទត្រា ព្រះចៅអធិការវត្តប៉ាឆា និងកំពុងតែគង់នៅវត្តឧណ្ណាលោម ដើម្បីបន្តការសិក្សានោះ បានមានសង្ឃដីកាប្រាប់មជ្ឈមណ្ឌល ព័ត៌មានដើមអម្ពិលនារាត្រីថ្ងៃសៅរ៍ ទី០២ ខែមីនា ឆ្នាំ២០១៣ថា ព្រះសង្ឃ ប្រហែលជា១០០អង្គ និមន្តមកពីវត្តកោះ ឧណ្ណាលោម លង្កា សារាវន្ត និងវត្តបទុមវតី នឹងនិមន្តទៅសូត្ររំដោះ គ្រោះចង្រៃ ព្រមទាំងសូត្របង្សុកូលឧទ្ទិសកុសលជូនវិញ្ញាណក្ខន្ធកុមារា កុមារី រងគ្រោះទាំង៣នាក់ផងដែរ។
ព្រះតេជគុណ ធឹង ច័ន្ទត្រា មានសង្ឃដីកា «ព្រះសង្ឃនិមន្តសូត្ររំដោះគ្រោះចង្រៃ និងនាំមកវិញនូវសេរីសួស្តី ជូនប្រជាពលរដ្ឋ ដែលធ្វើដំណើរលើដងផ្លូវកើតហេតុ ហើយក៏និងសូត្រមន្តបង្សុកូលឧទ្ទិសកុសលជូនកុមារា កុមារីរងគ្រោះ ឲ្យបានទៅសុគតិភព»។
នៅក្នុងពិធីសូត្រមន្តរំដោះគ្រោះនោះដែរ ព្រះតេជគុណព្រះចៅអធិការវត្តប៉ាឆា បានសម្តែងការរំពឹងទុកថា អាច មានឧបាសក ឧបាសិកាចូលរួមជាមួយផងដែរ។
សម្តេចនាយករដ្ឋមន្រ្តីកម្ពុជា តេជោ ហ៊ុន សែន កាលពីថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០១៣ ក្នុងពិធីបិទមហាសន្និបាត សង្ឃទូទាំងប្រទេស បានសម្តែងនូវការព្រួយបារម្ភ ចំពោះការកើនឡើងនូវគ្រោះថ្នាក់ចរាចរក្នុងប្រទេសកម្ពុជា ដែលធ្វើឲ្យមនុស្សស្លាប់ និងរងរបួសជាច្រើននាក់។ សម្តេច បានស្នើឲ្យមានការសូត្រមន្ត រំដោះគ្រោះចង្រៃពី សំណាក់ព្រះសង្ឃនៅទីណា ដែលសម្បូរគ្រោះថ្នាក់ចរាចរសម្លាប់មនុស្សច្រើនជាងគេ។
កាលពីល្ងាចថ្ងៃទី០១ ខែមីនា ឆ្នាំ២០១៣ គ្រោះថ្នាក់ចរាចរដ៏រន្ធត់មួយបានបណ្តាលឲ្យសិស្សតូចៗ៣នាក់ មាន អាយុទើប១២ឆ្នាំ និង៨ឆ្នាំ រៀននៅសាលាពញ្ញាហុក បានស្លាប់បាត់បង់ជីវិត និង៧នាក់ផ្សេងទៀតរងរបួសធ្ងន់ ស្រាលនៅលើមហាវិថីព្រះនរោ ត្តម កែងផ្លូវលេខ៤៦២ ស្ថិតក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានី ភ្នំពេញ ជាប់និងរបងក្រួសួងមហាផ្ទៃ បង្កឡើងដោយនិស្សិតពេទ្យវ័យជាង២០ឆ្នាំ ជាកូនស្រីអនុប្រធានមន្ទីរពេទ្យ ខេត្តកណ្តាល។
គ្រោះថ្នាក់ចរាចរបង្កជាសោកនាដកម្ម ដ៏ក្រៀមក្រំនេះ ត្រូវបានគេមើលឃើញថា កើតឡើងដោយសារតែជនបង្ក ខ្វះនូវទំនួលខុសត្រូវក្នុងការបើកបរ បានព្យាយាមបើករថយន្តគេចខ្លួន បន្ទាប់ពីបើកបុកម៉ូតូ២គ្រឿងបន្តបន្ទាប់ នោះ។
ទោះបីជាយ៉ាងណាយុវនារី គាម ពិសិដ្ឋម៉ានី អាយុ ២៣ឆ្នាំ ជានិស្សិតឆ្នាំទី៦ នៅសាកលវិទ្យាល័យវេជ្ជសាស្រ្ត និង វិទ្យាសាស្រ្តសុខាភិបាល ជាកូនស្រីរបស់លោក គាម ពិសិដ្ឋ អនុប្រធានមន្ទីរពេទ្យខេត្តកណ្តាល ជាអ្នកបង្កគ្រោះ ថ្នាក់ដ៏ធ្ងន់ធ្ងរខាងលើនេះ ត្រូវបានសមត្ថកិច្ចបញ្ជូនទៅតុលាការហើយនៅរសៀលថ្ងៃទី០២ ខែមីនា នេះ ដើម្បី ចាត់ ការបន្តទៅតាមចាប់៕(DAPNEWS)