Saturday, March 2, 2013

ចោរប្លន់ ៤នាក់ ភ្ជង់យកកាបូបលុយ អស់ជាង ១ម៉ឺនដុល្លារ នៅសង្កាត់ស្ទឹងមាន ជ័យ

ភ្នំពេញ ៖ ជនសង្ស័យ ៤នាក់ ជាក្រុម ចោរប្លន់ ប្រដាប់ដោយកាំភ្លើង ២ដើម ជិះ ម៉ូតូ ២គ្រឿង បានធ្វើសកម្មភាពភ្ជង់យក កាបូបលុយពីជនរងគ្រោះ នៅផ្ទះលេខ ៥១ ផ្លូវទី៦ សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ នារសៀលថ្ងៃទី០២ ខែមីនា នេះ ដោយ យកអស់លុយ និងគ្រឿងអលង្ការជាង ១ម៉ឺន ដុល្លារ និងបណ្ដាលឱ្យជនរងគ្រោះជាកូនស្រី រងរបួសបែកក្បាល ។
យោងតាមប្រភពព័ត៌មាន ពីសមត្ថកិច្ច មូលដ្ឋាន បានឱ្យដឹងថា នៅវេលាម៉ោង ប្រហែល ៣ រសៀលថ្ងៃទី០២ ខែមីនា នេះ  នៅពេលដែលជនរងគ្រោះ មានឪពុក-ម្ដាយ និងកូនស្រី ៥-៦នាក់ បានធ្វើដំណើរ មកដើរលេងពីខេត្ដព្រះសីហនុ ហើយពេល ដល់ផ្ទះ បើកទ្វាររថយន្ដចុះ ស្រាប់តែលេច មុខជនសង្ស័យ ៤នាក់ ជិះម៉ូតូ សេ ១២៥ ស៊េរី ២០១២ និង ២០១៣ ធ្វើសកម្មភាព ភ្ជង់ និងប្លន់យកកាបូបលុយពីខ្លួន ដោយ សុវត្ថិភាព ។
សមត្ថកិច្ចបានបន្ដថា នៅពេលកំពុង ភ្ជង់នោះ ជនសង្ស័យម្នាក់បានដកកាំភ្លើង វាយក្បាលស្ដ្រីឈ្មោះ រ៉េន បុបា្ជ អាយុ ៣១ឆ្នាំ ជាកូនស្រី បណ្ដាលឱ្យបែកក្បាល រងរបួសធ្ងន់ រួចហើយជនសង្ស័យរូបនេះក៏ បានដកកាំភ្លើង ភ្ជង់បុរសជាឪពុក និងស្ដ្រីជា ម្ដាយ ប្លន់យកកាបូបលុយចំនួន ៥ បូករួម ទាំងគ្រឿងអលង្ការ អស់ជាង១ម៉ឺនដុល្លារ ហើយគេចខ្លួនបាត់ទៅ ។ បើតាមសមត្ថកិច្ច ក្រោយកើតហេតុភ្លាមៗ កម្លាំងនគរបាល និងកម្លាំងអាវុធហត្ថ បានចុះទៅកន្លែងកើត ហេតុ ដើម្បីសាកសួរជនរងគ្រោះ តាមស្វែង រកចាប់ខ្លួន ក្រុមចោរប្លន់ទាំងនេះ ។
គួរបញ្ជាក់ថា កាលពីយប់ថ្ងៃទី២៨ ខែ កុម្ភៈ ក៏មានករណីប្លន់ប្រដាប់អាវុធពីនិស្សិត ពេទ្យម្នាក់ នៅភូមិឫស្សី សង្កាត់ស្ទឹងមាន ជ័យ ខណ្ឌមានជ័យផងដែរ ដោយប្លន់យក ម៉ូតូ ស្ដុបពីមួយគ្រឿង បាត់ដោយសុវត្ថិភាព៕(DAP)
www.dap-news.com
Photo by DAP-News
Photo by DAP-News
Photo by DAP-News
- See more at: http://www.dap-news.com/2011-06-14-02-39-55/58728-2013-03-02-09-31-30.html#sthash.cldudSq0.dpuf

Comments system

Disqus Shortname