Monday, March 25, 2013

​ជនជាតិ​វៀតណាម​មួយ​ក្រុម​ផឹកស៊ី​ស្រវឹង​វាយ​សន្ដិសុខ​ហាង​ខារ៉ាអូខេ​​យីហោ​សូ​នី​ឱ្យ​របួស​ម្នាក់​រួច​បើករថយន្ដ​រត់​ត្រូវ​នគរបាល​ចាប់​បាន​៥​នាក់​

ភ្នំពេញ​ ៖​ កាលពី​យប់​ថ្ងៃ​ទី​២៥​ ខែ​ មីនា​ ឆ្នាំ​២០១៣​ វេលា​ម៉ោង​០០​និង​៣០​ រំលង​អធ្រាត្រ​ មាន​បុរស​ជនជាតិ​វៀត​ ណា​ម​មួយ​ក្រុម​មាន​គ្នា​៥​នាក់​ត្រូវ​បាន​ កម្លាំង​សមត្ថកិច្ច​មូលដ្ឋាន​ដេញ​តាម​ ប៉ផាប់​ចាប់​ពភីង​ធ្វើ​ឱ្យ​ផ្អើល​ពេញ​មួយ​ ក្រុង​ទើប​ចាប់​បាន​ ដោយសារ​តែ​ពួក​គេ​ នាំ​គ្នា​ផឹកស៊ី​ច្រៀង​ខារ៉ាអូខេ​ រួច​ពេល​ ស្រវឹង​ធ្លាក់​ភ្នែក​បាន​ព្រួត​គ្នា​វាយតប់​ទៅ​ លើ​សន្ដិសុខ​ហាង​ម្នាក់​បណ្ដាល​ឱ្យ​រង​របួស​បែកក្បាល​ ព្រោះ​ខឹង​ធ្វើ​ឱ្យ​កូនប្រុស​របស់​ គេ​យំ​ពេលដេក​លើ​ប៉ៅ​អ៊ី​រង់ចាំ​ឪពុក​ផឹក​ ស៊ី​ច្រៀង​ខារ៉ាអូខេ​នៅ​ចំណុច​ហាង​ខារ៉ាអូខេ​ យីហោ​សូ​នី​ ដែល​មាន​ទីតាំង​លេខ​៥៤BEo​ ផ្លូវ​លេខ​១៣​ ក្នុង​សង្កាត់​ផ្សារ​កណ្ដាល​ទី​១​ ខណ្ឌដូនពេញ​ ។​
​តាម​ប្រភព​ពី​សមត្ថកិច្ច​នគរបាល​ មូលដ្ឋាន​បានឱ្យ​ដឹង​ថា​ ក្រុម​ជន​ដៃដល់​ ដែល​ត្រូវ​ឃាត់ខ្លួន​មាន​គ្នា​៥​នាក់​សុទ្ធតែ​ ជា​ជនជាតិ​វៀតណាម​ ក្នុង​នោះ​មានឈ្មោះ​ ទិន​,​ យ៉ុ​ង​,​ ទ្រី​,​ គី​ម​ និង​ឈ្មោះ​វឹង​ ពួក​គេ​ មាន​អាយុ​ជាង​២០​ឆ្នាំ​ឡើង​ទៅ​ និង​មាន​ ទីលំនៅ​ម្ដុំ​សង្កាត់​បឹង​ត្របែក​ ខណ្ឌ​ចំការ​ មន​ ត្រូវ​ដកហូត​បាន​រថយន្ដ​មួយ​គ្រឿង​ ម៉ាក​ Tacoma​ ១​បាំង​កន្លះ​ ពណ៌​ក្រហម​ ពាក់​ស្លាក​លេខ​ ភ្នំពេញ​ 2M-4579​ ។​ ចំណែក​ជន​រង​គ្រោះ​ឈ្មោះ​ភូមិ​ ស្រស់​ ភេទ​ប្រុស​ អាយុ​៣៣​ឆ្នាំ​ បាន​រង​របួស​ ដោយសារ​ក្រុម​ជន​ដៃដល់​វាយ​នឹង​ដៃ​និង​កៅអី​ ។​
​ប្រភព​ព័ត៌មាន​ពី​សាក្សី​នៅ​កន្លែង​ កើត​ ហេតុ​បានឱ្យ​ដឹង​ថា​ នៅ​មុន​ពេល​កើត​ ហេតុ​គេ​ឃើញ​ក្រុម​ជនជាតិ​វៀតណាម​ មួយ​ក្រុម​ក្នុង​នោះ​មាន​ក្មេង​ប្រុស​អាយុ​៧​ ឆ្នាំ​ម្នាក់​ជា​កូន​របស់​ជន​ដៃដល់​ឈ្មោះ​ទិន​ បាន​នាំ​គ្នា​ជិះ​រថយន្ដ​១​គ្រឿង​ម៉ាក​Tacoma​ ១​បាំង​កន្លះ​មក​ផឹកស៊ី​ច្រៀង​ខារ៉ាអូខេ​នៅ​ ហាង​កើតហេតុ​ ។​ ខណៈ​កំពុង​ផឹកស៊ី​នោះ​ កូនប្រុស​របស់​គេ​មាន​សភាព​ងងុយដេក​ក៏​ឱ្យ​កូនប្រុស​របស់​គេ​ដេក​នៅ​លើ​ប៉ៅ​ អ៊ី​ របស់​សន្ដិសុខ​យាម​ហាង​ ពេល​នោះ​ សន្ដិសុខ​បាន​ដាស់​ដើម្បី​ឱ្យ​កូន​ក្មេង​នោះ​ងើប​ ក៏​ស្រាប់តែ​កូន​ក្មេង​រូប​នោះ​បាន​យំ​ រៀបរាប់​ប្រាប់​ប៉ា​របស់​គេ​ ។​ ភ្លាម​នោះ​ លោកប៉ា​ ដែល​ជា​ជន​ដៃដល់​មិន​ទាន់​បាន​ សួរនាំ​អ្វី​ផង​ ស្រាប់តែ​រករឿង​ឈ្លោះ​ប្រកែក​ ព្រមទាំង​ព្រួត​គ្នា​វាយ​មក​លើ​ សន្ដិសុខ​រូប​នោះ​បណ្ដាល​ឱ្យ​មាន​ភាព​ រញ៉េរញ៉ៃ​ផ្អើល​ដល់​ភ្ញៀវ​ជា​ច្រើន​ទៀត​នាំ​ គ្នា​ចោមរោម​មើល​ហេតុការណ៍​។​ បន្ទាប់​ មក​ក្រុម​ជន​បង្ក​ទាំងនោះ​បាន​នាំ​គ្នា​បោក​ តុ​កៅអី​រួច​លើកយក​ដាក់​ឡាន​របស់​គេ​ ហើយ​នាំ​គ្នា​បើក​រត់​ តែ​ភ្លាម​នោះ​សមត្ថកិច្ច​ មូលដ្ឋាន​ក៏​បាន​ដេញ​តាម​ប៉ផាប់​ចាប់​ ពភីង​ផ្អើល​ពេញ​ក្រុង​ដោយ​បើក​រត់​ចុះ​ ឡើង​រហូត​ដល់​ម្ដុំ​ខាងលិច​បរិវេណ​វិមាន​ ឯករាជ្យ​ទើប​ចាប់​បាន​នៅ​ទីនោះ​បង្ក​ជា​ បញ្ហា​ផ្អើល​នៅ​ទីនោះ​ផង​ដែរ​ ។​
​ពាក់ព័ន្ធ​ក្នុង​ហេតុការណ៍​ទំនាស់​ វាយ​ តប់​បង្ក​របួស​ស្នាម​នេះ​ដែរ​ សមត្ថកិច្ច​ មូលដ្ឋាន​ប៉ុស្ដិ៍​ផ្សារ​កណ្ដាល​ទី​១​ បាន​ឃាត់​ ខ្លួន​ក្រុម​ជន​ដៃដល់​ទាំង​៥​នាក់​នោះ​ដើម្បី​ ចាត់វិធានការ​តាម​នីតិវិធី​ ៕(NKW)

Comments system

Disqus Shortname