Sunday, March 3, 2013

៣​ នាក់ ​ស្លាប់ ដោយ​គ្រោះថ្នាក់​ចរាចរណ៍ ក្នុងនោះ​មាន​ស្ត្រី​ម្នាក់ ​កំពុង​ឈឺពោះ​ឆ្លងទន្លេ​ នៅឯខេត្តកំពង់ចាម

កំពង់ចាម: ៣ នាក់​ស្លាប់ ក្នុងនោះ​មាន​ស្ត្រី​ម្នាក់​ កំពុង​ឈឺពោះ​ឆ្លងទន្លេ (​ សម្រាលកូន ​) ដោយសារ​គ្រោះថ្នាក់​ចរាចរណ៍ ​រវាង​ម៉ូតូឌុប និង​រថយន្ត​យី​ឌុប​ដឹកស្រូវ ក្នុង​ដៅ​បញ្ច្រាសទិស​គ្នា កាលពី​វេលា​ម៉ោង ​៥ ​និង ​៥០ ​នាទី ​ព្រឹក​ថ្ងៃទី​៣ ខែមីនា ឆ្នាំ​២០១៣ ផ្លូវជាតិ​លេខ​៧ ភូមិ​ទួល​វិហារ ឃុំ​ជី​រោទិ៍​ទី​២ ស្រុក​ត្បូងឃ្មុំ​។​

ទិដ្ឋភាពគ្រោះថ្នាក់ចរាចរណ៍ បណ្តាលឲ្យស្លាប់មនុស្ស ៤ នាក់ នៅខេត្តកំពង់ចាម

​ ជនរងគ្រោះ ​ដែល​ស្លាប់​ទាំង​ ៤​ នាក់​នោះ មានឈ្មោះ ​នួន ឆុន ភេទ​ប្រុស អាយុ​ ៥១​ឆ្នាំ ជា​អ្នករត់ម៉ូតូឌុប ជិះ​ម៉ូតូ​ម៉ា​កវេ​វ ពណ៌​ក្រហម ស្នាក់នៅ​ភូមិ​បឹង​កំពឹស ឃុំ​ទួល​សុ​ភី ស្រុក​អូររាំងឪ ខេត្តកំពង់ចាម​។ បុរស​ម្នាក់នេះ​ បាន​ដឹក​ស្រី្ត​ពីរ​នាក់ ក្នុងនោះ​ ស្ត្រី​ជា​ម្តាយ​​ឈ្មោះ​ ស៊ា​ង សន អាយុ​ ៦៣​ឆ្នាំ ស្នាក់នៅ​ភូមិ​ទួល​សុពណ៌ ឃុំ​ទួល​សុ​ភី ដែល​បាន​ជូន​កូនស្រី​មាន​ផ្ទៃពោះ​គ្រប់​ខែ ឈ្មោះ​ អ៊ាង សំ អាយុ​ ៣១​ឆ្នាំ ជិះ​ម៉ូតូឌុប​ ទៅ​ឆ្លង​ទន្លេ​។

ក្នុងពេល​ជួប​ គ្រោះថ្នាក់​នោះ បណ្តាល​ស្ត្រី​មាន​ផ្ទៃពោះ​គ្រប់​ខែ​ឆ្លងទន្លេ​តែម្តង ហើយ​ទារក​នោះ បាន​ស្លាប់​ភ្លាមៗ។ ចំណែក​ស្ត្រី​ជា​ម្តាយ​ បាន​ស្លាប់​ ពេល​បញ្ជូនទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​។​

ទិដ្ឋភាពគ្រោះថ្នាក់ចរាចរណ៍ បណ្តាលឲ្យស្លាប់មនុស្ស ៤ នាក់ នៅខេត្តកំពង់ចាម

​ រថយន្ត​បង្ក​គ្រោះថ្នាក់​នោះ ​ប្រភេទ​យី​ឌុប ពណ៌​ស ស្លាក​លេខ​ភ្នំពេញ 3B 6769 បើកបរ​ដោយ​បុរស​ម្នាក់​ បាន​រត់គេចខ្លួន​បាត់​ ក្រោយពេល​កើតហេតុ​។​

​ មុនពេល​កើតហេតុ ស្ត្រី​ជា​ម្តាយ បាន​នាំ​កូនស្រី ​ដែល​ឈឺពោះ​ឆ្លងទន្លេ ដោយ​ជួល​ម៉ូតូឌុប ដើម្បី​ទៅ​មន្ទីរពេទ្យ ប៉ុន្តែ​ជា​អកុសល ​បាន​ជួប​គ្រោះថ្នាក់​ចរាចរណ៍​ជាមួយ​រថយន្ត​យី​ឌុប​ ដឹកស្រូវ​ពេញ​ បណ្តាលឲ្យស្លាប់​ទាំង ​៤ ​នាក់​តែម្តង​៕​(CEN)

គ្រោះថ្នាក់ចរាចរណ៍ បណ្តាលឲ្យស្លាប់មនុស្ស ៣ នាក់ នៅខេត្តកំពង់ចាម

Comments system

Disqus Shortname