រាជធានីភ្នំពេញ ៖
នៅទីបំផុតភាគីជនរងគ្រោះទាំងអស់នៅក្នុងហេតុការណ៍គ្រោះថ្នាក់
ចរាចរណ៍រវាងរថយន្តក្រុមហ៊ុន SK
និងរថយន្តតារាចម្រៀងក្នុងផលិតកម្មសាន់ដេ លោកខេមរៈ សិរីមន្ត
កាលពីថ្ងៃទី៧ មីនា ២០១៣ នៅតាមបណ្តោយផ្លូវជាតិលេខ៤
ត្រូវបានបញ្ជូនទៅកាន់តុលាការខេត្តព្រះសីហនុហើយ
បន្ទាប់ពីភាគីខាងក្រុម SK
នៅមិនទាន់មានដំណោះស្រាយណាមួយតាមការទាមទាររបស់ភាគីជនរងគ្រោះ
នោះ ។
តារាកំប្លែងលោកនាយកុយ និងយាយណយ សំណាង
បានប្តឹងទាមទារសំណង២៥.០០០ដុល្លារ ពីក្រុមហ៊ុន SK
ដែលបង្កគ្រោះថ្នាក់ធ្វើឱ្យបាត់បង់ជីវិតកូនប្រុសរបស់ពួកគាត់
ខណៈតារាចម្រៀងលោកខេមរៈ សិរីមន្ត ទាមទារសំណងជិត១០ម៉ឺនដុល្លារ ។
ការទាមទារប្រាក់សំណងនេះបានធ្វើឡើងកាលពីពាក់កណ្តាលខែមីនា
កន្លងទៅនេះ ចំណែកឯនៅក្នុងសមាគមសិល្បករខ្មែរ ដែលមានលោកចារិទ្ធី
ជាអនុប្រធានសមាគមបានចូលរួមសម្របសម្រួលផងដែរ ។
ការទាមទារនេះភាគីខាងក្រុមហ៊ុន SK
បានយល់ព្រមទទួលយកសំណើរពីភាគីជនរងគ្រោះដើម្បីយកទៅពិចារណាបន្ត
ខណៈភាគីជនរងគ្រោះបានទទូចសុំឱ្យមានការដោះស្រាយឱ្យបាន
ឆាប់រហ័ស ។
រហូតមកដល់ពេលនេះភាគីខាងជនរងគ្រោះមិនបានទទួលការឆ្លើយតបវិជ្ជ
មានណាមួយពីភាគីក្រុមហ៊ុន SK
ពាក់ព័ន្ធទៅនឹងការទាមទារខាងលើនេះឡើយ
ធ្វើឱ្យភាគីជនរងគ្រោះទាំងអស់បានសម្រេចចិត្តដាក់ពាក្យបណ្តឹងនេះ
ទៅកាន់តុលាការខេត្តព្រះសីហនុតែម្តង ៕(KOH)