Sunday, March 3, 2013

ស្មៅបិសាច "លេបត្របាក់"ផ្ទះលើវាលខ្សាច់

Josh Pitman ជា​ពលរដ្ឋ​អាមេរិក​ម្នាក់ រស់នៅ​ប៉ែក​ខាងលិច​តិច​សាស់ បាន​សម្លឹង​ឃើញ​ផ្ទះ​របស់ខ្លួន​ស្ទើរតែ​ត្រូវ​លេប​បាត់ ដោយសារ​ប្រភេទ​ស្មៅ​បិសាច​នៅលើ​វាល​ខ្សាច់ ។​
​ស្មៅ​បិសាច ជា​ប្រភេទ​ស្មៅ​ដុះ​ពាសវាល ពាសកាល​នៅតាម​តំបន់​វាល​ខ្សាច់​ធំៗ​ក្នុងប្រទេស​អាមេរិក ។ បន្ទាប់ពី​វា​ក្រៀម​ស្ងួត​នោះ នឹងត្រូវ​ខ្យល់​គួច​យកទៅ​ទម្លាក់​គ្រប់កន្លែង ហើយ​ក្នុងនោះ​ក៏មាន​គ្រាប់​របស់​វា​ដែល​រងចាំ​ពេល​មាន​ភ្លៀង​នឹង​ចាប់ផ្តើម​ ដុះ​បន្ត​សារជាថ្មី ។​
​ក្រោយ​ដំណើរ​ខ្យល់​គួច​កើត​ឡើងលើ​វាល​ខ្សាច់​ ជាប្រចាំ ផ្ទះ​របស់ Josh Pitman ស្ទើរតែ​រង​ការ​គ្របដណ្តប់​ដោយ​គុម្ព​ស្មៅ​បិសាច​ធំៗ​នេះ ។ វា​បាន​ក្រសោប​ផ្ទះ​របស់គាត់ បន្ទាប់ពី​ខ្យល់​មួយ​ដែល​បក់បោក​ក្នុង​ល្បឿន 96km/h នា​តំបន់ midland texas ។​
ផ្ទះ​ដែល​ត្រូវ​ស្មៅ​លេប​ត្របាក់​

​ បន្ទាប់ពី​ថត​ខ្សែ​វីដេអូ​នូវ​ហេតុការណ៍​ចម្លែក​នេះ Josh Pitman ត្រូវបាន​ស្ថានីយទូរទស្សន៍​នៅ​តំបន់​នោះ​អញ្ជើញ​មក​សម្ភាសន៍ ។ រឿង​តែមួយគត់​គាត់​ហាមាត់​និយាយបាន​គឺ វា​ជា​រឿង​គ្មាន​ហេតុផល​តែមួយគត់ ដែល​ខ្ញុំ​ធ្លាប់​បានឃើញ ។​
​ពិតណាស់​ផ្ទះ​របស់លោក Josh Pitman ពិតជា​ត្រូវ​គ្របដណ្តប់​ដោយ​គំនរ​ស្មៅ​ដ៏​ធំ​សម្បើម​ដូច Video Clip ដែល​គាត់​បាន​ថត ៕M

Comments system

Disqus Shortname