រាជធានីភ្នំពេញ ៖
បុរសម្នាក់មានសង្សារជាស្ត្រីមេម៉ាយកូនមួយហើយបាននាំនាងដើរ
លេង
ព្រមទាំងរួមរ័កមេត្រីបានសម្រេចរួចប្រគល់នាងទៅឱ្យមិត្តភក្តិ
របស់ខ្លួនម្នាក់ទៀតចាប់រំលោភរហូតបានសម្រេចទៀតត្រូវបាននាងជា
សង្សារប្តឹងសមត្ថកិច្ចប៉ូលិសចោទប្រកាន់ថា
ចាប់រំលោភបូកហើយក៏ត្រូវប៉ូលិសឃាត់ខ្លួនបានភ្លាមៗ
ប៉ុន្តែក្រោយពីចាប់ខ្លួនបានក៏មានការដោះលែងទៅវិញ ។
ដោយពេលនោះប៉ូលិសដែលជាអ្នកកាន់សំណុំរឿងនេះអះអាងថា
មិនមែនជារឿងជាក់ស្តែងហើយដោយមើលឃើញពីភាពអយុត្តិធម៌លើស្ត្រី
រងគ្រោះនោះទើបនៅពេលថ្មីៗនេះលោកយឹម សារ៉ាន់
អធិការប៉ូលិសខណ្ឌដង្កោ
ដែលទើបនឹងឡើងថ្មីបានបញ្ជាកម្លាំងមន្ត្រីក្រោមឱវាទឱ្យចុះ
ធ្វើការស្រាវជ្រាវ និងចាប់ខ្លួនក្រុមជនសង្ស័យទាំង២នាក់នោះមកវិញ
ដើម្បីចាត់ការតាមផ្លូវច្បាប់ ។
ការឃាត់ខ្លួនជនសង្ស័យនោះបានធ្វើឡើងកាលពី
ព្រឹកថ្ងៃទី២២ មីនា ២០១៣
នៅផ្ទះរបស់ពួកគេស្ថិតក្នុងភូមិសេរីសម្បត្តិ សង្កាត់គងនយ
និងភូមិក្រាំងពង្រ សង្កាត់ក្រាំងពង្រ ខណ្ឌដង្កោ ។
ជនសង្ស័យដែលត្រូវសមត្ថកិច្ចឃាត់ខ្លួនមកវិញបន្ទាប់ពីមានការដោះ
លែងនោះ ១-ឈ្មោះនុត នី ភេទប្រុស អាយុ៤០ឆ្នាំ ជាអ្នករត់ម៉ូតូឌុប
រស់នៅភូមិសេរីសម្បត្តិ សង្កាត់គងនយ ខណ្ឌដង្កោ
ជននេះត្រូវជាសង្សារនាងរងគ្រោះ និង២-ឈ្មោះវ៉ាន់ ពឿន ភេទប្រុស
អាយុ២៤ឆ្នាំ
ជាអ្នកប៉ះកង់រថយន្តនៅផ្លូវកម្ពុជាក្រោមរស់នៅភូមិក្រាំងពង្រ
សង្កាត់ក្រាំងពង្រ ខណ្ឌដង្កោ និងមានស្រុកកំណើតនៅភូមិភ្នំរន្ទះ
ឃុំអង្គរប្រាសាទ ស្រុកគីរីវង្ស ខេត្តតាកែវ ។
ដោយឡែកនារីរងគ្រោះអាយុ៣៥ឆ្នាំ ជាស្ត្រីមេម៉ាយកូន១
ជាកម្មការិនីរោងចក្រកាត់ដេរ មានទីលំនៅសង្កាត់សាក់សំពៅ
ខណ្ឌដង្កោ ៕(កោះសន្តិភាព)