Wednesday, March 13, 2013

ច្នៃដងស្លាបព្រាឈើធ្វើប៊ិក​ចុច iPad, Smartphone និង​ Tablet ផលិតអត់ទាន់តម្រូវការ

បច្ចេកវិទ្យាបច្ចុប្បន្នកាន់តែរីកចម្រើនខ្លាំង​ឡើង​ គួរឲ្យកត់សម្គាល់ ឥឡូវ​​នេះសូម្បី​តែ​ស្លាប​ព្រាស​ម្រាប់​ញ៉ាំ​​បាយ​ក៏អាច​យក​ទៅប្រើ​ជាមួយ​ ទូរ​ស័ព្ទ​សេ៊រី Smartphone, iPad និង Tablet​បាន​ដែរ ។លោក​​ជូដេន មូរហ្វី ​ដែល​ជា​អ្នក​ច្នៃ​សម្ភារ​ផ្ទះ​បាយ​ធ្វើជា​ឧបករណ៍​​ប្រើ​ជាមួយ​គ្រឿង​អេឡិច​ ត្រូនិក​​បាន​បង្កើត​ស្លាប​ព្រា​ធ្វើ​ពី​ឈើ​ដែល​ត្រូវ​បាន​គេ​ឲ្យឈ្មោះថា iSpoon Kitchen Stylus ​​ដោយ​នៅ​ខាង​ចុង​ដង​ស្លាប​ព្រា​​គាត់​បាន​បញ្ចូល​​សារ​ធាតុ​​​ capacitive stylus និង​សារ​ធាតុ​ផ្សេងៗ​ទៀតដើម្បី​អាចប្រើប្រាស់ជាប៊ិ​ក​ចុច​​នៅ​លើ​បន្ទះ​ អេក្រង់​ទូរស័ព្ទ Smartphone, iPad​ ឬ​ក៏​​​​​​ Tablet បាន ។
យោងតាម Umbra.com ឲ្យដឹងថា​ តម្លៃ​​ស្លាប​ព្រា iSpoon​ មួយ​ថ្លៃ​៧​ដុល្លារ ហើយ​ការ​ដឹក​ជញ្ជូន​នាំ​ចេញ​ទៅអឺរ៉ុប​ដោយ​ឥត​គិត​ថ្លៃ ។ ប៉ុន្តែ​​តម្លៃ​នេះ​នឹង​ប្រែ​ប្រួល​នៅ​ពេល​នាំ​ចេញ  ទៅ​លក់​ក្នុង​ចក្រ​ភព​អង់គ្លេស​​សម្រាប់​ប្រើ​ប្រាស់​ក្នុង​​ផ្ទះ​​បាយ​​ឬ​ សម្រាប់​អ្នក​គាំ​ទ្រ iPad ។ឥឡូវបញ្ហាដែល iSpoon Kitchen Stylus​កំពុង​ប្រឈម​គឺ​ផលិត​មិន​ទាន់​អ​្នក​​ប្រើ​ប្រាស់ ។ ​លោក​​ជូ​ដេន មូរហ្វី នឹង​ខំប្រឹង​ប្រែង​ផលិត​​​​សម្ភារ​ផ្ទះ​បាយ​ប្រើ​ជាមួយ​គ្រឿង​​អេ​ឡិច​ ត្រូនិក​បន្ថែម​ទៀត​ដែ​ល​ជា​គ្រឿង​សង្ហារិម ​ដូចជា​ iKnife iFork ហើយ​ឈាន​ទៅ​​ផលិត​សម្ភារ​ប្រើ​ប្រាស់​ក្នុង​បន្ទប់​​ទឹក​ផង​ដែរ​ឈ្មោះ​ថា iBath ៕

Comments system

Disqus Shortname