ប៉ូលិសនិយាយថា យុវជនម្នាក់ត្រូវបានប៉ូលសចាប់ខ្លួនបញ្ជូនទៅតុលាការកាលពីថ្ងៃទី២៩ មីនា ២០១៣។ ជនសង្ស័យនិយាយប្រាប់ប៉ូលិសថា រូបគេពិតជាបានដុតផ្ទះបងស្រីឆេះអស់ប្រាកដមែន ព្រោះរូបគេខឹងសុំលុយឳពុកផឹកស្រាអត់បាន។ យុវជនឈ្មោះចាន់ ថា ត្រូវសមត្ថកិច្ចចាប់កាលពីថ្ងៃទី២៨ មីនា ពីបទធ្វើឲ្យខូចខាតនិងដុតផ្ទះ។
ហេតុការណ៍ដុតផ្ទះនោះ កាលពីថ្ងៃទី២៧ មីនា ២០១៣ នៅភូមិកន្សោមក្លែង ឃុំជំរះពេន ស្រុកសំរោង៕(CEN)