Sunday, March 3, 2013

ឆេះតូបកម្មករស្នាក់អស់ ៥០ តូប នៅក្នុងដីឡូត៍មួយកន្លែង

ទិដ្ឋភាពភ្លើងឆេះកន្លែងស្នាក់នៅរបស់កម្មករ កាលពីទៀបភ្លឺ ថ្ងៃទី៣មីនា
ភ្នំពេញ: ដីឡូត៍​មួយកន្លែង ​មាន​តូប​កម្មករ​ស្នាក់នៅ ​សរុប​ប្រមាណ​ ១០០ ​តូប ដែលមាន​កម្មករ​សរុប​ចំនួន​ ៤០០ ​នាក់ ត្រូវបាន​អគ្គីភ័យ ​ឆេះ​​អស់ ​៥០ ​តូប​។

​អគ្គីភ័យ​នោះ បាន​កើតឡើង​នៅវេលា​ម៉ោង ​៣ និង​ ៣០​ នាទី​ ទៀបភ្លឺ ​ថ្ងៃទី​៣ ខែមីនា ឆ្នាំ២០១៣ នៅ​ខាង​ជើងវត្ត​អង្គ​តា​មិញ តាមផ្លូវ​វត្ត​អង្គ​តា​មិញ ស្ថិតក្នុង​ភូមិ​អង្គ​តា​មិញ សង្កាត់​កា​កាប ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ​។​


​ ប្រភពព័ត៌មាន​ពី​កម្មករ​ស្នាក់​ទីតាំង​ខាងលើ បាន​ឲ្យ​ដឹងថា ដីឡូត៍​មួយកន្លែង​នេះ ​ជា​របស់​​ថៅកែ បាលី​រី​ស៊​ត ដែល​កំពុង​សាងសង់ ​នៅ​ជិត​កន្លែងកើតហេតុ នៅ​ចំណុច​ផ្លូវ​វត្ត​អង្គ​តា​មិញ កែង​ផ្លូវ​២០០៤​។

កម្មករ ​ដែល​ធ្វើការ​ក្នុង​ការដ្ឋាន​បាលី​រី​ស៊​ត​ទាំងអស់ ត្រូវ​ថៅ​ឲ្យ​មក​ស្នាក់​នៅក្នុង​ដីឡូត៍ ដោយ​ធ្វើជា​តូប​ជាប់​គ្នា​សរុប​ទាំងអស់​ ១០០​តូប​។ (cen)

ទិដ្ឋភាពភ្លើងឆេះកន្លែងស្នាក់នៅរបស់កម្មករ កាលពីទៀបភ្លឺ ថ្ងៃទី៣មីនា
​ ប្រភព​ដដែល​បន្តទៀត​ថា ខណៈពេល​កំពុងតែ​ដេក​លង់លក់ ស្រាប់​តែមាន​ភ្លើង​ឆាប​ឆេះ​​ ចេញពី​តូប​ខាង​ក្រោយមក​មុន ធ្វើ​ឲ្យ​កម្មករ​ទាំងអស់​នាំគ្នា ជញ្ជូន​ឥ​វ៉ាន់​រត់ចេញ​ក្រៅ ​​​ភ័យ​ស្លន់ស្លោ​គ្រប់គ្នា តែ​មិន​បណ្តាល​ឲ្យ​មាន​អ្នករងរបួស​ទេ​។

អគ្គីភ័យ ​នេះ ត្រូវបានអាជ្ញាធរ ប្រើប្រាស់រថយន្ត​ពន្លត់អគ្គីភ័យ​របស់​ខណ្ឌពោធិ៍​សែន​ជ័យ ៤​គ្រឿង ដើម្បី​ជួយ​អន្តរាគមន៍ ​បាញ់​ពន្លត់​ ដោយ​ប្រើប្រាស់​ទឹក​អស់​ ៦​គ្រឿង ទើប​រលត់​អស់ទាំង​ស្រុង​។

​យ៉ាងណាក៏ដោយ ​គេ​នៅ​មិនទាន់​ដឹង​ពី​មូលហេតុ​បណ្តាល​ឲ្យ​មាន​អគ្គីភ័យ​នេះ​កើតឡើង​ទេ​៕​

ទិដ្ឋភាពភ្លើងឆេះកន្លែងស្នាក់នៅរបស់កម្មករ កាលពីទៀបភ្លឺ ថ្ងៃទី៣មីនា





Comments system

Disqus Shortname