ភ្នំពេញ ៖ បុរសជនជាតិចិន ដែលបង្ក គ្រោះថ្នាក់ចរាចរណ៍
បុករបាំងចែកទ្រូងផ្លូវ បណ្ដាលមកពីគ្រឿងស្រវឹង ត្រូវបានកម្លាំង នគរបាល
ចរាចរជើងគោក រាជធានី ភ្នំពេញ បញ្ជូនខ្លួនទៅកាន់សាលាដំបូង រាជធានីភ្នំ ពេញ
ដើម្បីចាត់ការតាមនីតិវិធី បន្ទាប់ពី បុរសជនជាតិបរទេសរូបនេះ បានបើករថយន្ដ
បំផ្លាញទ្រព្យសម្បត្ដិ សាធារណៈរបស់រដ្ឋ បណ្ដាលឱ្យរបាំងថ្ម
បែងចែកទ្រូងផ្លូវចំនួន ៤ កង់ រងការខូចខាត ព្រមទាំងបណ្ដាលឱ្យ អ្នកជិះម៉ូតូ
៣នាក់ រងរបួសធ្ងន់ស្រាល ។
នាយរងការិយាល័យ ចរាចរជើងគោក រាជធានីភ្នំពេញ លោកវរសេនីយ៍ត្រី ប៉ែន ឃុន បានថ្លែងឱ្យដឹងថា នៅរសៀលថ្ងៃទី ២២ ខែមីនា ឆ្នាំ ២០១៣ កម្លាំងសមត្ថកិច្ច របស់លោកបានបញ្ជូនសំណុំរឿង និងបុរស ជនជាតិចិនរូបនេះ ទៅកាន់តុលាការចាត់ ការតាមនីតិវិធី បន្ទាប់ពីបុកអ្នកដំណើរជិះ ម៉ូតូនៅតាមផ្លូវ បណ្ដាលឱ្យរងរបួស ព្រម ទាំងបុករបាំងថ្ម បែងចែកទ្រូងផ្លូវបណ្ដាល ឱ្យរងការខូចខាត ។
គួរបញ្ជាក់ថា កាលពីវេលាម៉ោង ១១ និង ៣០នាទីយប់ថ្ងៃទី២០ ខែមីនា ឆ្នាំ២០១៣ ស្ថិតនៅខាងត្បូង ស្ថានទូតវៀតណាមលើកំ ណាត់ផ្លូវព្រះមុនីវង្ស កែវផ្លូវ ៤៣២ ក្នុង សង្កាត់បឹងត្របែក ខណ្ឌចំការមន មាន គ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើង បណ្ដាលមកពីរថយន្ដ មែកសឺដែស ស៊េរី អេស ៣២០ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំ ពេញ ២សេ ៧៥៥៤ បានបុករបាំងចែកទ្រូង ផ្លូវ រួចហើយបន្ដបុកម៉ូតូចំនួន ២គ្រឿង បណ្ដាលឱ្យអ្នកជិះម៉ូតូ ៣នាក់ រងរបួសធ្ងន់ ស្រាល និងរបាំងថ្មចែកទ្រូងផ្លូវចំនួន ៤កង់ រងការខូចខាត ។
មន្ដ្រីនគរបាល ចរាចរជើងគោករាជធានី ភ្នំពេញ បានឱ្យដឹងថា អ្នកបើករថយន្ដបង្ក ហេតុខាងលើ ជាជនជាតិចិន ឈ្មោះ សុង ជីន ភេទប្រុស អាយុ ៣៥ឆ្នាំ ស្នាក់នៅ ផ្ទះ ជួល ក្នុងរាជធានីភ្នំពេញ ។ ដោយឡែកជន រងគ្រោះទាំង ៣នាក់ ដែលជិះម៉ូតូចំនួន ២ គ្រឿងនោះ រួមមាន ទី១ ឈ្មោះ លី ចាន់ ពៅ ភេទប្រុស អាយុ ៣២ឆ្នាំ មាន ទីលំនៅ ភូមិកៀនឃ្លាំង សង្កាត់ព្រែកលៀប ខណ្ឌ ឫស្សីកែវ ជិះម៉ូតូម៉ាក ស្មាស់ ពណ៌ស ពាក់ ស្លាកលេខ ភ្នំពេញ 1AS-3697។ ទី២ ឈ្មោះ ថោង ចាន់ធីតា ភេទស្រី អាយុ១៨ ឆ្នាំ រស់នៅផ្ទះលេខ ១០០ តាមបណ្ដោយផ្លូវ មុនីរ៉េត សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ ជិះម៉ូតូម៉ាក ស្កុបពី ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 1AO-2743 និងអ្នករួមដំណើរ ឈ្មោះ ប៊ុន រ៉ានី ភេទស្រី អាយុ ២០ឆ្នាំ រស់ នៅផ្ទះលេខ ១៤៥៣ ផ្លូវជាតិលេខ ២ សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ ។
ប្រភពព័ត៌មាន ពីសមត្ថកិច្ចមូលដ្ឋាននិង មន្ដ្រីនគរបាល ចរាចរជើងគោកបានឱ្យដឹង ថា មុនពេលកើតហេតុគេបានឃើញរថយន្ដ បង្ក បានធ្វើដំណើរតាមបណ្ដោយផ្លូវ ព្រះមុនី វង្ស ក្នុងទិសដៅពីជើងទៅត្បូង លុះដល់ ចំណុចកើតហេតុខាងលើ ក៏រេចង្កូតទៅបុក របាំងថ្មចែកទ្រូងផ្លូវ បណ្ដាលឱ្យដុំថ្មមួយដុំ ខ្ទាតទៅបុកនឹងម៉ូតូស្មាស់ រួចហើយរថយន្ដ ក៏ជ្រុលចង្កូតទៅបុកម៉ូតូស្កុបពី ដែលកំពុង ធ្វើដំណើរបញ្ច្រាសទិសគ្នា បណ្ដាលឱ្យអ្នក ជិះម៉ូតូទាំង ៣នាក់ រងរបួសធ្ងន់ស្រាល ខណៈដែលរថយន្ដបង្ក រងការខូចខាតធ្ងន់ និងម៉ូតូទាំង ២គ្រឿង រងការខូចខាត ស្រាល ។
មន្ដ្រីនគរបាលចរាចរ បានឱ្យដឹងថា គ្រោះថ្នាក់ចរាចរណ៍ខាងលើនេះ បណ្ដាល មកពី អ្នកបើករថយន្ដមានអាការៈស្រវឹង ខ្លាំង ហើយពេលសមត្ថកិច្ចពិនិត្យជាតិអាល់ កុលឃើញថា បុរសជនជាតិចិនរូបនេះមាន ជាតិអាល់កុលក្នុងខ្លួន រហូតដល់ ១.៥៣មី លីក្រាម ក្នុង១លីត្រខ្យល់ ។
ប្រធានការិយាល័យចរាចរជើងគោក រាជធានីភ្នំពេញ លោកវរសេនីយ៍ទោ ហេង ចាន់ធារី បានថ្លែងព្រមានពីគ្រោះថ្នាក់ចរាចរ នៅក្នុងរាជធានីភ្នំពេញ ជាពិសេស បង្កឡើង ដោយជាតិស្រវឹង ហើយកម្លាំងនគរបាល ចរាចរទាំងអស់ រួមសហការជាមួយកម្លាំង សមត្ថកិច្ច តាមខណ្ឌនីមួយៗបានទទួលបទ បញ្ជាពីលោកស្នងការ បន្ដរឹតបន្ដឹង និងអនុ វត្ដដូចភ្លៀងរលឹម ក្នុងគោលបំណងកាត់ បន្ថយអត្រាគ្រោះថ្នាក់ចរាចរណ៍ ដែល បណ្ដាលឱ្យមានអ្នកស្លាប់ និងរងរបួសជាបន្ដ បន្ទាប់ ។
ស្នងការនគរបាលរាជធានីភ្នំពេញ លោក ឧត្ដមសេនីយ៍ ជួន សុវណ្ណ ធ្លាប់បានព្រមាន ថា អ្នកបើកយានយន្ដទាំងឡាយណាដែល បង្កគ្រោះថ្នាក់ចរាចរ ដោយសារតែ ជាតិ ស្រវឹង គឺដាច់ខាតត្រូវតែឃាត់ខ្លួន ហើយ កសាងសំណុំរឿង បញ្ជូនទៅកាន់សាលា ដំបូង រាជធានីភ្នំពេញ ដើម្បីចាត់ការតាម ផ្លូវច្បាប់ ។
គួរកត់សម្គាល់ថា ក្នុងរយៈពេលកន្លង ទៅនេះ និងរហូតមកដល់ពេលបច្ចុប្បន្ន កម្លាំងនគរបាល ចរាចរជើងគោករាជធានី ភ្នំពេញ រួមជាមួយកម្លាំងសមត្ថកិច្ចទាំង ៩ ខណ្ឌ បានបញ្ចេញប្រតិបត្ដិការរបស់ខ្លួនរឹត បន្ដឹងច្បាប់ចរាចរជើងគោក ក្នុងរូបភាព ផ្សេងៗ ទាំងការទប់ស្កាត់នៃការដឹកជញ្ជូន សំពីងសំពោងជាដើម ដែលប្រតិបត្ដិ ការ ទាំងនេះធ្វើឡើង ដើម្បីឱ្យអត្រាគ្រោះថ្នាក់ ចរាចរជាបញ្ហាប្រឈមមុខទី១ របស់កម្ពុជា នៅពេលបច្ចុប្បន្នថយចុះជាបន្ដបន្ទាប់ ។
ទោះជាបែបនេះក្ដី គេសង្កេតឃើញថា ជារៀងរាល់យប់ តែងតែមានគ្រោះថ្នាក់ ចរាចរណ៍កើតឡើង ក្នុងរូបភាពផ្សេងៗពី គ្នា ដែលខ្លះបណ្ដាលមកពីបើកបរដោយ មានជាតិស្រវឹង បើកបរលឿន និងបើកបរ មិនគោរពសិទ្ធិអ្នកដទៃ ដែលធ្វើឱ្យចំនួន គ្រោះថ្នាក់ចរាចរនេះចេះតែកើនឡើងជា បន្ដបន្ទាប់ ។
ជាញឹកញាប់ សម្ដេចនាយករដ្ឋមន្ដ្រីហ៊ុន សែន បានផ្ញើសារជូនជនរួមជាតិទាំងអស់ និងអំពាវនាវឱ្យអាជ្ញាធរសមត្ថកិច្ច គ្រប់លំ ដាប់ថ្នាក់ ត្រូវចូលរួមសហការ ទាំងអស់ គ្នា កាត់បន្ថយគ្រោះថ្នាក់ចរាចរ ដោយប្រកាន់ ពាក្យស្លោកថា “ថ្ងៃនេះថ្ងៃស្អែកសូមកុំឱ្យ មានគ្រោះថ្នាក់ចរាចរណ៍”៕(DAPNEWS)