លោក ឡៅ សុខសំរេច
ចាប់ផ្តើមពីហាងតូចមួយរហូតដល់បានក្លាយជាម្ចាស់ហាងជាច្រើន
កន្លែងដូចជា ហាងស៊ុប Yum Yum, Mo Mo Milk Green Tea, និង Mo Mo Milk
Green Tea and Mochi
មនុស្សភាគច្រើនតែងតែយល់ថាការងារជាអ្នកគ្រប់គ្រងឬក៏ម្ចាស់
ហាងគ្រាន់តែជាការងារដ៏ងាយស្រួល។
ពួកគេគ្រាន់តែដើរពិនិត្យមើលបុគ្គលិកក្នុងហាង
បញ្ជាបុគ្គលិកធ្វើការ និងអង្គុយចាំតែយកប្រាក់ប៉ុណ្ណោះ។
ប៉ុន្តែវានៅមានកិច្ចការដ៏ស្មុគស្មាញច្រើនទៀតដែលអ្នកគ្រប់គ្រង
ឬក៏ម្ចាស់ហាងត្រូវបំពេញនិងទទួលខុសត្រូវ។
ជាក់ស្តែងយុវជនវ័យ២៨ ឆ្នាំ លោក ឡៅ សុខ សំរេច
បានចំណាយទាំងកម្លាំងចិត្ត
និងកម្លាំងកាយតាំងពីការចាប់ផ្តើមបង្កើតមុខរបរផ្ទាល់ខ្លួនតូច
មួយរហូតដល់បានក្លាយទៅជាម្ចាស់ហាង និងអ្នកគ្រប់គ្រងផ្ទាល់នៅ
Yum Yum Soup, Mo Mo Milk Green Tea, និង Mo Mo Milk Green Tea and Mochi។
លោក សំរេច បានបង្ហើបឲ្យដឹងថា៖
«ចំណុចពិសេសជាងគេនៅក្នុងការរកស៊ីនោះវាគ្មានអ្វីសំខាន់ជាង
ស្វែងយល់ទីផ្សារ និងបំពេញតាមតម្រូវការអតិថិជននោះទេ»។
ដោយឈរលើទស្សនៈជាអ្នកជំនួញបែបនេះទើបក្រោយពេលលោកបញ្ចប់ការ
សិក្សាពីសាលាចិនទួនហ្វា និងសាលាភាសាអង់គ្លេសនៅ American School
លោកបានចំណាយរយៈពេល២ឆ្នាំដើម្បីសិក្សាពីទីផ្សារនៅប្រទេសកម្ពុជា
ក៏ដូចជានៅប្រទេសចិន ថៃ និងវៀតណាមជាដើម។
ក្រោយពីយល់ដឹងពីផ្នែកទាំងនោះហើយ លោក សំរេច
បានឈានជើងប្រឡូកក្នុងវិស័យជំនួញលើកដំបូងដោយចាប់ផ្ដើមពីហាងលក់
ស៊ុបមួយល្វែងនៅកោះពេជ្រ។
ចំពោះគំនិតច្នៃប្រឌិតពីបរទេសលោកបានប្រើប្រាស់ឆ្នាំងស៊ុបមួយ
សម្រាប់មនុស្សម្នាក់។ ក្នុងរយៈពេលជាង២ឆ្នាំហាងស៊ុប Yum Yum
ពីផ្ទះមួយល្វែងបានបន្ដពង្រីកខ្លួនរហូតដល់៤ល្វែងជាប់ៗគ្នា។
លោកបានបង្ហើបពីវិធីសាស្ត្រធ្វើឲ្យជំនួញរបស់លោកដែលទទួលបាន
ជោគជ័យថា៖ «អ្នកណាក៏ដូចអ្នកណាដែរជាពិសេសក្រុមយុវវ័យ
ពួកគាត់ចូលចិត្តអ្វីដែលថ្មីប្លែក
ល្អតែមិនខ្ពស់ពេកនិងមានរសជាតិឆ្ងាញ់។ម្យ៉ាងទៀតអាហារដ្ឋានមួយ
ដែលមានអាហារឆ្ងាញ់ ប៉ុន្តែបើសេវាកម្ម
និងការបម្រើអន់ក៏អាចធ្វើឲ្យបរាជ័យផងដែរ»។
លោក
បានពន្យល់ថាក្នុងនាមជាអ្នកគ្រប់គ្រងមួយរូបបើយើងចង់ឲ្យ
បុគ្គលិកធ្វើអ្វីមួយយើងគួរតែព្យាយាមពន្យល់
និងប្រាប់ហេតុផលទៅដល់ពួកគេតាមសម្រួល
ជាជាងការស្រែកគំហកស្តីបន្ទោស ដាក់គំនាប
ឬបញ្ជាពួកគេព្រោះថាធ្វើបែបនេះវាបង្ហាញពីអសីលធម៌របស់យើង
ព្រមទាំងធ្វើឲ្យបុគ្គលិកធ្លាក់ទឹកចិត្តក្នុងការបំពេញការងារថែម
ទៀតផង។
មិនត្រឹមតែហាងស៊ុប Yum Yum ដែលបានទទួលជោគជ័យប៉ុណ្ណោះទេ
កាលពីជាងមួយឆ្នាំមុន
លោកបានសម្រចចិត្តបើកមុខជំនួញថ្មីមួយឈ្មោះថា Mo Mo Milk Green Tea
ដែលបានធ្វើឲ្យលោកទទួលបានជោគជ័យដូចគ្នា។
នាពេលថ្មីៗលោកទើបតែសម្រេចចិត្តបង្កើតនូវហាងលក់ភេសជ្ជៈ
និងការ៉េមជប៉ុន មួយឈ្មោះថា Mo Mo Milk Green Tea and Mochi។
ថ្វីដ្បិតតែលោកទទួលបានជោគជ័យជាបន្ដបន្ទាប់ក៏ដោយ
ក៏លោកបានលើកឡើងនូវផលពិបាកមួយចំនួនថា៖
«មុខរបរណាក៏ដូចជាមុខរបរណាដែរ
វាតែងតែមានការប្រកួតប្រជែងគ្នាជានិច្ច។ ដូច្នេះ
យើងត្រូវព្យាយាមស្វែងរកអ្វីដែលប្លែក និងពិសេសជាងដៃគូ»។
លោក បានលើកជាឧទាហរណ៍ថានៅហាងMo Mo Milk Green Tea និង Mo Mo Milk
Green Tea and Mochi មានគោលដៅសំខាន់ផ្តោតទៅលើយុវវ័យ។
ដូចនេះក្រៅពីអាហារ និងភេសជ្ជៈឆ្ងាញ់ទីធ្លា
និងកន្លែងអង្គុយនៅក្នុងហាងសុទ្ធតែមានលក្ខណៈស្តង់ដារ
ហើយស្ទើរគ្រប់ទីកន្លែងអង្គុយទាំងអស់តែងតែមានព្រីភ្លើងនៅក្បែរ
(ប្រដាប់ដោតភ្លើង)
និងអ៊ីនធឺណិតល្បឿនលឿនដើម្បីផ្តល់ជូនអតិថិជនប្រើប្រាស់។
ដោយសារតែទីកន្លែងអង្គុយស្រួល បរិយាកាសល្អ សេវាកម្មល្អ
និងលក្ខណពិសេសជាច្រើនទើបហាងនេះមានអតិថិជនជាច្រើនពិសេសយុវវ័យ
ចូលចិត្តជួបជុំគ្នាធ្វើកិច្ចការសាលា ជជែកកម្សាន្ត
និងប្រារឰកម្មវិធីផ្សេងៗដូចជាពិធីខួបកំណើតជាដើមនេះជាជោគជ័យ
មួយដែលលោក សំរេច បានខិតខំប្រឹងប្រែងបង្កើតវាឡើងមក៕