Tuesday, March 26, 2013

ប្លន់​ម៉ូតូ​ស្គូ​ពី​នៅ​ភ្នំពេញ​មក​ជាប់អន្ទាក់​សមត្ថកិច្ច​ស្រុក​អន្លង់​វែង​

​ខេត្ដឧត្ដរមានជ័យ​ ៖​ សមត្ថកិច្ច​នគរ​បាល​នៃ​អធិការដ្ឋាន​ស្រុក​អន្លង់​វែង​កាល​ ពី​រសៀល​ថ្ងៃ​ទី​២៤​ ខែមីនា​ ឆ្នាំ​២០១៣​ បាន​សហការ​ជាមួយ​កម្លាំង​នគរបាល​នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ផ្នែក​ ព្រហ្ម​ ទណ្ឌ​កម្រិត​ធ្ងន់​បាន​ឃាត់ខ្លួន​ជនសង្ស័យ​ ២​នាក់​ពី​បទ​ប្លន់​នៅ​ចំណុច​ហាង​កាហ្វេ​មួយ​កន្លែង​ ឋិត​នៅ​ក្នុងភូមិ​អូរ​ចិញ្ចៀន​ឃុំ​-​ស្រុក​អន្លង់​វែង​ ខេត្ដឧត្ដរមានជ័យ​ ។​
​លោក​វរសេនីយ៍ត្រី​អ៊ុយ​ សេង​ អ​ធិ​  ការ​នគរបាល​ស្រុក​អន្លង់​វែង​បាន​មាន​ ប្រសាសន៍​ឱ្យ​ដឹង​ថា​ ដោយ​មានការ​ចង្អុល​ បង្ហាញ​ពី​លោក​ឧត្ដមសេនីយ៍ត្រី​ ម៉ែ​ន​ លី​  ស្នងការ​នគរបាល​ស្រុក​បាន​តាមដាន​  មុខសញ្ញា​ចោរប្លន់​ម៉ូតូ​ស្គូ​ពី​មួយ​គ្រឿង​ នៅ​រាជធានី​ភ្នំពេញ​ កាលពី​ថ្ងៃ​ទី​១​ ខែកញ្ញា​ ឆ្នាំ​២០១២​ និង​សហការ​ជាមួយ​សមត្ថ​ កិច្ច​នគរបាល​នៃ​ស្នងការដ្ឋាន​នគរបាល​ រាជធានី​ភ្នំពេញ​នោះ​ លោក​ក៏​បាន​ចាត់​  កម្លាំង​ជំនាញ​តាមដាន​មុខសញ្ញា​សកម្ម​ ខាងលើ​នេះ​ ទីបំផុត​យើង​ក៏​បាន​ចាប់​មុខ​ សញ្ញា​ជនសង្ស័យ​២​នាក់​នៅ​ក្នុង​ហាង​ កាហ្វេ​មួយ​កន្លែង​ក្នុង​ទីប្រជុំជន​ស្រុក​អន្លង់​ វែង​ ហើយ​នាំ​មក​កាន់​អធិការ​នគរបាល​ ស្រុក​ដើម្បី​ធ្វើការ​សាកសួរ​រួច​ក៏​បាន​ ប្រគល់​ជនសង្ស័យ​មក​សមត្ថកិច្ច​នគរ​ បាល​រាជធានី​ភ្នំពេញ​ ដើម្បី​ចាត់់ការ​បន្ដ​ ទៅ​តាម​ច្បាប់​ ។​
​លោក​វរសេនីយ៍ត្រី​ស៊ុ​ង​ សេង​ បាន​ឱ្យ​ដឹង​ទៀត​ថា​ ជនសង្ស័យ​ទាំង​២​នាក់​ដែល​ សមត្ថកិច្ច​ធ្វើការ​ឃាត់ខ្លួន​មានឈ្មោះ​ ១-​ហ៊ា​ង​ សុខ​ណា​ ភេទ​ប្រុស​ អាយុ​២៧​ឆ្នាំ​  ,២-​ឈ្មោះ​ហ៊​ង​ សុខ​លាង​ ភេទ​ប្រុស​ អាយុ​២១​ឆ្នាំ​ ។​ ជនសង្ស័យ​ទាំង​២​នាក់​នេះ​ មាន​ទីលំនៅ​ភូមិ​ថ្លា​ត​ ឃុំ​ថ្លា​ត​ ស្រុក​ អន្លង់​វែង​ ខេត្ដឧត្ដរមានជ័យ​ ។​
​លោក​វរសេនីយ៍ត្រី​ស៊ុ​ង​ សេង​បាន​បញ្ជាក់​បន្ថែម​ថា​ ជនសង្ស័យ​ទាំង​២​នាក់​នេះ​បាន​ធ្វើ​សកម្មភាព​ប្លន់​ម៉ូតូ​មួយ​គ្រឿង​ ម៉ាក​ស្គូ​ពី​ ពណ៌​ខ្មៅ​លាយ​ឈាម​ជ្រូក​កាល​ ពី​ថ្ងៃ​ទី​១​ ខែកញ្ញា​ ឆ្នាំ​២០១៣​ វេលា​ម៉ោង​ ១២​ថ្ងៃត្រង់​ចំណុច​មុខ​ផ្ទះ​លេខ​១៥៨​ ផ្លូវលេខ​១៥៦​ សង្កាត់​ទឹកល្អក់​២​ ខណ្ឌ​ទួល​គោក​ រាជធានី​ភ្នំពេញ​ ៕(nokorwat)

Comments system

Disqus Shortname