ខេត្ដសៀមរាប ៖ បុរសម្នាក់មាន
តួនាទីជាប្រធានអង្គការអប់រំកុមារកំព្រា
ត្រូវបាននគរបាលចាប់ខ្លួនពីបទសង្ស័យ ថា
បានចាប់រំលោភក្មេងស្រី២នាក់ ដែលបានមកស្នាក់នៅក្នុងមណ្ឌលអប់រំ
របស់ខ្លួន ។
មន្ដ្រីនគរបាលប្រឆាំងការជួញដូរ
មនុស្សនិងការពារអនីតិជនខេត្ដសៀមរាប បានឱ្យដឹងថា បុរសឈ្មោះ ម៉ន
សាវុធ អាយុ៣៧ឆ្នាំ មានតួនាទីជាប្រធានអង្គ
ការអប់រំកុមារកំព្រាអង្គរ (AOEO) ត្រូវ
បាននគរបាលចាប់ខ្លួនកាលពីថ្ងៃទី២២ ខែមីនា ឆ្នាំ២០១៣
បន្ទាប់ពីនគរបាល
បានកោះហៅបុរសរូបនេះមកសាកសួរអំពីដំណើររឿងដែលគេសង្ស័យថា
បុរសខាងលើបានរំលោភក្មេងស្រីអាយុ១២ទៅ១៣ឆ្នាំចំនួន២នាក់ជា
ក្មេងស្នាក់នៅក្នុងមណ្ឌលអប់រំរបស់អង្គការ មានទីតាំង
ស្ថិតនៅក្នុងភូមិកក្រាញ់ សង្កាត់-ក្រុង សៀមរាប ។
នាយការិយាល័យនគរបាលប្រឆាំង
ការជួញដូរមនុស្ស និងការពារអនីតិជន
នៃស្នងការដ្ឋាននគរបាលខេត្ដសៀមរាប លោកស្រីវរសេនីយ៍ត្រី ដួង ថាវរី
បានឱ្យដឹងថា ការចាប់ខ្លួនជនសង្ស័យ ឈ្មោះ ម៉ន សាវុធ
នេះគឺយោងតាម ពាក្យបណ្ដឹងរបស់អង្គការមួយចំនួន ដែលគេសង្ស័យថា
ជននេះអាចប្រព្រឹត្ដ ទង្វើមិនគប្បីលើក្មេងស្រីរងគ្រោះ។
ក្រោយពីទទួលពាក្យបណ្ដឹងនេះនគរបាលក៏បានបើកការស៊ើបអង្កេតជា
បន្ទាន់ ។
លោកស្រី ដួង ថាវរី បន្ដថា
ក្រោយ ពេលស៊ើបអង្កេតនគរបាលរកឃើញថា កាលពីអំឡុងឆ្នាំ២០១២កន្លងទៅ
ជន សង្ស័យ ម៉ន សាវុធ បានយកក្មេងស្រី អាយុ១១ឆ្នាំម្នាក់
និង១២ឆ្នាំម្នាក់ ឱ្យមក ស្នាក់នៅក្នុងមណ្ឌលរបស់ខ្លួនដោយឱ្យ
ក្មេងស្រីទាំងពីរដេកនៅក្នុងបន្ទប់លើគ្រែតែមួយជាមួយខ្លួន ។
លុះមានថ្ងៃមួយ ពេលកំពុងតែដេក ស្រាប់តែក្មេងស្រី
ម្នាក់បានភ្ញាក់ដឹងខ្លួនឃើញលោកប្រធាន
អង្គការរូបនេះបានដោះអាវខោក្មេងស្រីម្នាក់ទៀត
ព្រមទាំងស្រាតខោខ្លួនឯង យកប្រដាប់ភេទទៅញុលនឹងប្រដាប់
ភេទក្មេងស្រីនោះ ។ លោកស្រីបន្ដថា ដោយដឹងថា
ក្មេងស្រីដែលដេកជាមួយ
ខ្លួនម្នាក់ទៀតភ្ញាក់ដឹងខ្លួននោះជនសង្ស័យក៏បានស្លៀកខោដេកធម្មតា
វិញ ។
លោកស្រីប្រធានការិយាល័យឱ្យដឹង
បន្ដថា រឿងហេតុនេះត្រូវបានក្មេងស្រីរង
គ្រោះលាក់ទុកមិនហ៊ានទម្លាយប្រាប់គេ ទេ
ព្រោះខ្លាចមិនបានស្នាក់នៅក្នុងមណ្ឌល នោះទៀត
ត្បិតអីឪពុកម្ដាយរបស់នាង បានទៅធ្វើការនៅប្រទេសថៃអស់ហើយ។
លោកស្រីបន្ដថា បុរសរូបនេះត្រូវបាន
សមត្ថកិច្ចកសាងសំណុំរឿងបញ្ជូនទៅ តុលាការពីបទប្រទូស្ដកេរខ្មាស។
ចំណកលោក ចៅ លក្ខ័វណ្ណា
មន្ដ្រី អង្គការលីកាដូដែលបានតាមតាមដាន រឿងនេះឱ្យដឹងថា
លោកម៉ន សាវុធ កំពុង ស្ថិតនៅក្នុងការសង្ស័យថា បានរំលោភ
កុមារីរងគ្រោះទាំងពីរនាក់ ។ លោកបន្ដ ថា
ខាងលោកនិងខាងសមត្ថកិច្ចនគរ
បាលកំពុងស្រាវជ្រាវបន្ថែមទៀតអំពីករណីនេះ ៕(នគរវត្ត)