ភ្នំពេញៈ បន្ទាប់ពីមានករណី
បាញ់ប្លន់ម៉ូតូស្កុបពីបានសម្រេច នៅក្នុងបុរី ណៃសុវណ្ណ ក្នុងសង្កាត់ទួលសង្កែ
ខណ្ឌឫស្សីកែវ នារសៀលថ្ងៃទី២៦ ខែមីនា ឆ្នាំ២០១៣នេះ
កម្លាំងនគរបាលការិយាល័យកណ្ដាលយុត្ដិធម៌ រាជធានីភ្នំពេញ
និងកម្លាំងនគរបាលខណ្ឌឫស្សីកែវ បានដេញប្រម៉ាញ់ក្រុម ចោរទាំងនេះ
រហូតដល់ឃាត់ខ្លួនមុខ សញ្ញាជាជំហានដំបូងជិត ១០នាក់ ក្នុងនោះ
ក៏មានជនដៃដល់ពិតប្រាកដផងដែរ ហើយគិតត្រឹមវេលាម៉ោង ២និង៣០នាទី
រសៀលថ្ងៃដដែលនេះ ជនដៃដល់ម្នាក់ទៀត បាននិងកំពុងពួននៅក្នុងទឹកបឹង
ខណៈដែលកម្លាំង នគរបាលកំពុងធ្វើការឡោមព័ទ្ធ។
យោងតាមប្រភពព័ត៌មាន ពីសមត្ថកិច្ច ដែលចូលរួមក្នុងប្រតិបត្ដិការនេះ បានឱ្យដឹងថា មនុស្សជិត ១០នាក់ ត្រូវបានឃាត់ខ្លួនជាជំហានដំបូង ដើម្បីសួរនាំ ថាតើពួកគេជាប់ពាក់ព័ន្ធនឹង ករណីបាញ់ប្លន់យកម៉ូតូស្កុបពីនៅក្នុងបុរីណៃសុវណ្ណ ឬមួយយ៉ាងណានោះ ប៉ុន្ដែជនដៃដល់ពិតប្រាកដ ក៏ត្រូវបាន ចាប់ខ្លួនផងដែរ ពេលសមត្ថកិច្ចដេញតាមពីក្រោយនោះ។
បើយោងតាមសមត្ថកិច្ច ក្រោយពីមានករណីបាញ់ប្លន់ នេះ ស្នងការនគរបាលរាជធានីភ្នំពេញ លោកឧត្ដមសេនីយ៍ ជួន សុវណ្ណ និងស្នងការរង ជួន ណារិន្ទ បានបញ្ជាឱ្យ កម្លាំងនគរបាលព្រហ្មទណ្ឌដឹកនាំដោយលោក អេង សោភា ប្រធានការិយាល័យព្រហ្មទណ្ឌកម្រិតធ្ងន់ និងកម្លាំងនគរបាលខណ្ឌឫស្សីកែវ ដឹកនាំបញ្ជាផ្ទាល់ ដោយអធិការនគរបាលខណ្ឌ លោក ទៀង ចាន់សា បានដេញតាមប្រមាញ់ និងរុករកក្រុមចោរទាំងនេះ ហើយក៏ឈានទៅដល់ការឃាត់ខ្លួន ជនសង្ស័យជាបន្ដបន្ទាប់ ជិត ១០នាក់ ។
ដោយឡែកម៉ូតូរបស់ជនរងគ្រោះ ម៉ាកស្កុបពី ពណ៌សលាយខ្មៅ ស៊េរី ២០១៣ ដែលក្រុមចោរបាញ់ប្លន់បានសម្រេច នៅក្នុងបុរីណៃសុវណ្ណ ក៏ត្រូវបានសមត្ថកិច្ចដកហូតមកវិញដែរ រួច ប្រគល់ជូនជនរងគ្រោះវិញ ។
សូមបញ្ជាក់ថា កាលពីវេលាម៉ោង ១៖០០នាទីរសៀលថ្ងៃទី២៦ ខែមីនា ឆ្នាំ២០១៣នេះ មានករណីប្លន់ម៉ូតូស្កូពី សេរី 2013 ដែល ស្លាកលេខ ភ្នំពេញ 1BS -2683 ពណស លាយខ្មៅ នៅនឹងមុខផ្ទះរបស់ ជនរងគ្រោះតែម្តង ដែលមានទីតាំង ស្ថិតនៅក្នុង បុរីណៃសុវណ្ណ ច្រកទីបី សង្កាត់ទួលសង្កែរ ខណ្ឌឫស្សីកែវ។
សេចក្តីរាយការណ៍ ពីកន្លែងកើតហេតុ បានឲ្យដឹងថា ក្រុមចោរមានគ្នា៣នាក់ ប្រដាប់ដោយ កាំភ្លើងខ្លីមួយដើម ម៉ាកឡុក បានភ្ជង់ជនរងគ្រោះ ឈ្មោះ ចាន់ធី អាយុ៤៥ឆ្នាំ ជាអ្នកឌុប និងក្មេងស្រី ឈ្មោះ ហុក ស្រីអូន យកខ្សែករ និង ទាញយក ម៉ូតូ ជិះចេញ តែម្តង ទាមទ្វារក្រោយដោយសារ តែគ្មានសន្តិសុខ យាមនៅទីនោះ។ ដោយឃើញ ហេតុការណ៍នេះ បងប្រុសរបស់ជនរងគ្រោះ ក៏បានចេញពីក្នុងផ្ទះ ហើយទៅប្រទាញយក ម៉ូតូមកវិញ ភ្លាមនោះ ក្រុមចោរ បានបាញ់តំរង់គាត់ តែសំណាងល្អមិន ត្រូវគាត់ឡើយ។ ក្រុមចោមានគ្នា៣នាក់ ជិះម៉ូតូអាយខុន ពណ៌ ផ្កាឈូក កាំភ្លើងខ្លីមួយដើម ម៉ាកឡុក។
ក្រោយកើតហេតុ កម្លាំងនគរបាល បានចុះទៅកន្លែង កើតហេតុភ្លាមៗ ទំនាក់ទំនង គ្រប់គោលដៅ ក៏បានប្រទះឃើញ ម៉ូតូមួយគ្រឿង ដែលសង្ស័យថា ក្រុមចោរយកទៅប្លុងចោល នៅភូមិដើមខ្វិត ចំងាយប្រមាណ ៥០០ ម៉ែត្រ ពីកន្លែងកើតហេតុ រួចរត់យករួចខ្លួន ។ ។
បច្ចុប្បន្នជនសង្ស័យទាំងអស់ ស្ថិតក្រោមការសាកសួរ ដើម្បីស្វែងរកជនដៃដល់ពិតប្រាកដ រីឯជនដៃដល់ ម្នាក់ទៀត ដែលជាមុខសញ្ញាពិតប្រាកដ នោះ ត្រុវបានសមត្ថកិច្ចឡោមព័ទ្ធ ខណៈដែលជនសង្ស័យរូបនេះ កំពុង ពួននៅក្នុងទឹកបឹង។
ស្នងការរងនគរបាល និងជាប្រធានការិយាល័យកណ្ដាលយុត្ដិធម៌ លោក ជួន ណារិន្ទ បានថ្លែង ឱ្យដឹងថា នៅពេលនេះកម្លាំងសមត្ថកិច្ចរបស់លោក បាននិងកំពុងឡោមព័ទ្ធជនសង្ស័យម្នាក់ទៀត ដែលកំពុងពួន សម្ងំនៅក្នុងបឹងកំបោ្លក។
បើតាមលោក ជួន ណារិន្ទ ក្រោយពីធ្វើសកម្មភាព ប្លន់ម៉ូតូស្កុបពីរួច ជនសង្ស័យទាំងនេះ បានកាច់ស្លាកលេខម៉ូតូចោល ដើម្បីរត់គេចខ្លួន ប៉ុន្ដែត្រូវ បានកម្លាំងសមត្ថកិច្ចរបស់លោក សហការគ្នាតាមប្រមាញ់ បានជោគជ័យ៕(DAPNEWS)