Wednesday, March 27, 2013

ខ្ញុំ​សោក​ស្តាយ​នូវ​ទង្វើ​របស់​ខ្ញុំ​ចំពោះ​កញ្ញា​

130327_20
តារា​ហ្វេស​ប៊ុក​នាង PeyPey Ly និង​រូប​ថតអាក្រាត​កាយ​ដែល​គេ​បង្ហោះ​នៅ​ហ្វេស​ប៊ុក​ថា ជា​រូប​នាង​។ រូបថត ហ្វេស​ប៊ុក
ភ្នំពេញៈ ប្រិយមិត្ត​និយម​លេង​បណ្តាញ​សង្គម​ហ្វេសប៊ុក មិន​តិច​ទេ​ដែល​បាន​ស្គាល់​ពី​កិត្តិនាម​របស់​តារា​ហ្វេសប៊ុក​យុវតី​ វ័យក្មេង​អាយុ​២០​ឆ្នាំ នាង PeyPeyLy នោះ​។ ក្រៅ​ពី​នាង​ធ្លាប់​ធ្វើឲ្យ​មាន​ភាព​ភ្ញាក់​ផ្អើល​កន្លងម​ក​ជាមួយ​ការ​ថត​ រូប​ វីដេអូ ច្រៀង និង​សម្តែង​របស់​នាង​និង​ការ​ឆ្លងឆ្លើយ​តាម​បណ្តាញ​សង្គម​ហ្វេ​សប៊ុក ថ្មីៗ​នេះ ស្រាប់តែ​យុវតី​សាច់​សខ្ចី​រូបនេះ បាន​លេច​ធ្លាយ​នូវ​រូប​អាក្រាត​កាយ​ននល​គក​ដេក​នៅ​លើ​គ្រែ ដែល​ធ្វើឲ្យ​អ្នក​និយម​លេង​ហ្វេស​ប៊ុ​ក​មាន​ការ​ភ្ញាក់ផ្អើល​គ្រប់ៗ​គ្នា​។​ ប៉ុន្តែ​ទន្ទឹម​នឹង​តារា​ហ្វេស​ប៊ុក​ដែល​ជា​សាមី​ខ្លួន​ចេញ​មុខ​បដិសេធ​នៅ​ លើ​វីដេអូ​គ្លីប​ដោយ​បង្ហោះ​នៅ​ក្នុង​ហ្វេស​ប៊ុក ក៏​មាន​ម្ចាស់​​ប្លុក​ផេក​មួយ​ចេញ​មុខ​សារភាព​កំហុស​របស់​ខ្លួន​ផង​ដែរ​។
មុន ​នេះ​ប៉ុន្មាន​ថ្ងៃ នៅ​ពេល​រូប​អាស​អាភាស​អាក្រាត​កាយ​របស់​យុវតី Pey​Pey​Ly ត្រូវ​បាន​បង្ហោះ អ្នក​និយម​លេង​បណ្តាញ​សង្គម​ ហ្វេស​ប៊ុក បាន​ចោទ​សួរ​ថា តើ​ហេតុអ្វី​បាន​ជា​ក្មេងស្រី​ម្នាក់​នេះ​ចង់​ល្បី​រហូត​ដល់​ហ៊ាន​ស្រាត​​ ននល​គក លេច​កេរ្តិ៍ខ្មាស​ជា​ស្ត្រី​បែបនេះ​? តើ​នាង​ចង់​ល្បី​ដោយ​សារ​បង្ហាញ​រូប​បែប​នេះ​ឬ​? ទស្សនិកជន​បាន​ចាប់អារម្មណ៍​ថា ការ​បង្ហាញ​រូបថត​ស្រាត​បញ្ចេញ​សាច់​ខ្ចី​របស់​យុវតី​ឈាម​រាវ​រូប​នេះ ធ្វើ​ឡើង​ក្រោយ​ពេល​ដែល​រូបនាង​បាន​ឆ្លងឆ្លើយ​ឌឺដង​ដាក់​គ្នា​ជាមួយ​យុវជន ម្នាក់​ឈ្មោះ Pey​Pey Dy តាម​រយៈ​ការ​ធ្វើ​ត្រាប់​តាម​គ្នា​នៅ​លើ​ហ្វេ​សប៊ុក ហើយ​ចុង​ក្រោយ​នេះ  PeyPey Dy បាន​សួរ PeyPey Ly ថា តើ PeyPey Ly ហ៊ាន​ធ្វើ​ត្រាប់​តាម​ខ្លួន​អត់ ហើយ​ពេល​នោះ​រូប​គេ​ក៏​ស្រាប់​តែ​ដោះអាវ​ឡើង​បញ្ចេញ​សាច់​គេ​នោះ​។ ការ​ដោះអាវ​បញ្ចេញ​សាច់​របស់ PeyPey Dy មិន​បាន​ប៉ុន្មាន​ផង​ក៏​ស្រាប់​តែ​គេ​បាន​ឃើញ​រូបថត​របស់ PeyPey Ly អាក្រាត​កាយ​យ៉ាង​ម្ញ៉ិកម៉្ញក់​ត្រូវ​បាន​បង្ហោះ​ឡើង​តែ​ម្តង​។ នោះ​ទំនងជា​ចេតនា​នាង​ចង់​ដោះ​អាវ​បញ្ចេញ​រាងកាយ​អាក្រាត​ដ៏​ស្រឡូន​ខ្ចី​ ល្ហក់​របស់​នាង​បង្អួត​ប្រាប់ PeyPey Dy ថា នាង​ក៏​អាច​ស្រាត​អាវ​ខោ​បញ្ចេញ​សាច់​មិន​ចាញ់ PeyPey Dy ដែរ​។
គួរ​បញ្ជាក់ ថា PeyPey Ly ជា​ម្ចាស់​ហាង​កាហ្វេ​មួយ​កន្លែង ហើយ​រូប​នាង​បាន​ប្រើ​ហ្វេសប៊ុក ក្នុង​ការ​ផ្សព្វ​ផ្សាយ​ឲ្យ​មិត្តភកិ្ត និង​អ្នក​រាល់គ្នា​ស្គាល់​ពី​ស្លាក​សញ្ញា​ហាង របស់​នាង ព្រម​ទាំង​បង្ហាញ​នូវ​សមត្ថភាព​ដែល​នាង​មាន​ដូច​ជា​ការ​ច្រៀង សម្តែង និង​ការ​ធ្វើ​ត្រាប់​តាម​សត្វ​ជាដើម តែ​គេ​មិន​នឹក​ស្មាន​ថា នាង​ហ៊ាន​ដល់​ថ្នាក់​ធ្វើ​ត្រាប់​តាម PeyPey Dy ស្រាត​អាវ​ខោ​អស់​ពី​ខ្លួន​បែប​នេះ​ទេ​។​ តែ​ទោះ​បីជា រូប​ថត​របស់​នាង​ត្រូវ​បាន​បង្ហោះ​ ភ្លាម​នោះ​គេ​​ក៏​មិន​ទាន់​អាច​បញ្ជាក់​ថា​ជា​រូប​របស់​នាង​ពិត ឬ​យ៉ាងណា​នោះ ឬ​មួយ​ក៏​រូបថត​កាត់ត​នោះដែរ​។
ប៉ុន្តែ​ក្រោយ​ពេល​មាន​ភាព ​ភ្ញាក់​ផ្អើល​យ៉ាង​ខ្លាំង​នៅ​ពេល​រូបថត​អាក្រាត​កាយ​ PeyPey Ly ត្រូវ​បាន​បង្ហោះ នាង​ហាក់​មាន​ភាព​ស្រឡាំង​កាំង​ដែរ ហើយ​ក៏​ចេញ​មុខ​តាម​វីដេអូ​គ្លីប​ដើម្បី​បញ្ជាក់​អំពី​រឿង​នេះ​។ នាង​ឲ្យ​ដឹង​ថា រូប​នាង​មិន​បាន​ថត​រូប​អាស​អាភាស​បញ្ចេញ​កេរ្តិ៍​ខ្មាស​គួរ​ឲ្យ​ស្អប់​ បង្ហោះ​នៅ​លើ​ហ្វេសប៊ុក​ទេ​ ដោយ​នាង​បញ្ជាក់​ថា រូប​ថត​នោះ​គឺ​ជា​រូប​ថត​កាត់​ត​ដែល​ជន​មិន​ស្គាល់​មុខ​ធ្វើ​ឡើង​ដើម្បី​ បង្ខូច​កិត្តិយស​កេរ្តិ៍​ឈ្មោះ​របស់​នាង​តែ​ប៉ុណ្ណោះ​។ ភ្នំពេញ​ ប៉ុស្តិ៍ មិន​អាច​ទាក់ទង​ដើម្បី​សុំ​ឲ្យ​រូប​នាង​លម្អិត​បន្ថែម​ចំពោះ​រឿង​នេះ​បាន ​ទេ​​ពី​ម្សិល​មិញ ខណៈ​ដែល​ទូរស័ព្ទ​របស់​នាង​ត្រូវ​បាន​បិទ​ ក្រោយ​ពេល​មាន​រឿង​ផ្ទុះ​រូប​អាស​អាភាស​​បែប​នេះ​។
ជាមួយ​គ្នា​នឹង​ការ​ អះ​អាង​របស់ PeyPey Ly នៅ​លើ​វីដេអូ​គ្លីប​ថា ខ្លួន​នាង​មិន​បាន​បង្ហោះ​រូប​បែប​ប្រមាថ​កិត្តិយស​ស្ត្រី​នេះ​ ក៏​ស្រាប់​តែ​មាន​ម្ចាស់​ប្លុក​ផេក​ហ្វេស​ប៊ុក​​មួយ​បាន​ចេញ​មុខ​ធ្វើ​ការ​ និយាយ​បក​ស្រាយ​ចំពោះ​កំហុស​របស់​ខ្លួន​ដែល​បាន​កាត់​ត​រូប​ថត​ PeyPey Ly ឲ្យ​អាក្រាត​កាយ​នោះ​។ សូម​ទស្សនិកជន​អាន​ការ​រៀប​រាប់​របស់ Page We Hate Khm​eng Khmer ដូច​ការ​រៀប​រាប់​នេះ​។
ក្រោយ​ពី​ខ្ញុំ​គេង​គិត​អស់​ រយៈ​ពេល​មួយ​យប់​មក ខ្ញុំ​យល់​ថា ទង្វើ​ដែល​ខ្ញុំ​បាន​ធ្វើ​ទៅ​លើ PeyPeyLy ពិត​ជា​ទង្វើ​ជ្រុល​ហួស​ហេតុ​ពេក​ហើយ។ ខ្ញុំ​បាទ​ជា​អ្នក​ Edit រូប​មួយ​សន្លឹក​នេះ​។ ដោយ​សារ​តែ​ខ្ញុំ​ធ្វើ​ការ​ Edit លឿន​ពេក និង​ការ​ធ្វេស​ប្រហែស​របស់​ខ្ញុំ ទើប​ធ្វើ​ឲ្យ​កន្លែង​ក និង​សក់​នៅ​ក្នុង​រូប​មើល​ទៅ​មិន​ដូច​ជា​ការ​ពិត​ ដោយ​សារ​តែ​ខ្ញុំ Balance Color និង Apply Feature មិន​បាន​គ្រប់​គ្រាន់​។
ដំណើរ​ដើម​ដង​គឺ​យ៉ាង​ នេះ ខ្ញុំ​បាទ និង​ម្ចាស់ Page We Hate Troll Khmer គឺ​ធ្លាប់​ធ្វើ Admin ជាមួយ​​គ្នា ពួក​ខ្ញុំ​បង្កើត​ Page ទាំង​ពីរ​នេះ​ឡើង មាន​ចេតនា​ចង់​បំពុល​សង្គម​ហ្វេស​ប៊ុក​តែ​មួយ​ប៉ុណ្ណោះ​។ ក្រោយ​ពី​ធ្លាប់​ធ្វើ​ឲ្យ​មាន​ការ​​ភ្ញាក់​ផ្អើល​កន្លង​មក ពួក​ខ្ញុំ​ចង់​ធ្វើ​ព្យុះ​ភ្ញៀង​ម្តង​ទៀត ដោយ​លើក​នេះ​យើង​លេង​ឲ្យ​ចាស់​ដៃ​តែ​ម្តង គឺ​ធ្វើ​ឲ្យ​អ្នក​គ្រប់​គ្នា​នៅ​ក្នុង​ហ្វេស​ប៊ុក​ឆ្កួត​ទាំង​អស់​។ ផែន​ការ​នេះ គឺ​ពួក​យើង Edit រូប​ថត​កញ្ញា PP LY នេះ​ឯង រួច​ចែក​ចាយ​ជា​លក្ខណៈ​អនា​មិក​។ ចុង​ក្រោយ​ពួក​យើង​ទាំង​ពីរ​ជា​ដៃ​គូ​​ក៏​មាន​ជម្លោះ​នឹង​គ្នា ដូច្នេះ​ខ្ញុំ​ក៏​សម្រេច​ចិត្ត​ចេញ​មក​សារ​ភាព​ប្រាប់​អ្នក​ទាំង​អស់​គ្នា​ ឲ្យ​បាន​ដឹង​។
ម្ចាស់​ផេក​នោះ​បាន​ពោល​​ថា ខ្ញុំ​សោក​ស្តាយ​នូវរាល់​ទង្វើ​ដែល​ខ្ញុំ​បាន​ធ្វើ​ឲ្យ​ខូច​កេរ្តិ៍ ​ឈ្មោះ​កញ្ញា Pey​Pey LY និង​បាន​រងជេរ​ប្រទេច​ពីទស្ស​និក​ជន​ផង​ដែរ​។ ខ្ញុំ​សុំ​ទោស​អ្នក​រាល់​គ្នា ព្រម​ទាំង​កញ្ញា​ផង នូវ​រឿង​គ្រប់​យ៉ាង​ទាំង​អស់ ដែល​រូប​ខ្ញុំ​បាន​ប្រព្រឹត្ត​កន្លង​មក​។ ខ្ញុំ​សូម​សុំ​ទោស​ចេញ​ពី​បេះ​ដូង​ដ៏​សែន​ស្មោះ៕

Comments system

Disqus Shortname