Sunday, March 24, 2013

យុវជន​ម្នាក់​ត្រូវ​ក្រុម​អន្ធពាល​ជិះ​ម៉ូតូ​​ដេញ​វាយ​ភ័យ​ពេក​ជិះ​ម៉ូតូ​រត់​គេច​ខ្លួន​ជ្រុល​ទៅ​បុក​រថយន្ត​ដឹក​កុង​​តឺន័រ​​ចត​ស្ងៀម​

រាជធានីភ្នំពេញ ៖ យុវជនម្នាក់​បានស្លាប់បាត់បង់ជីវិតភ្លាមៗ​នៅនឹងកន្លែង ដោយសារតែមាន​ក្រុមជន​អន្ធពាល​មួយក្រុមមាន​គ្នា៤ទៅ៥​នាក់​ជិះ​ម៉ូតូ​ដេញ​​ តាមវាយធ្វើបាប​ធ្វើឲ្យគេភិតភ័យ​ខំប្រឹងបើករត់គេ​ច​ខ្លួនក្នុងល្បឿន​ យ៉ាងលឿនគេច​ចេញពីក្រុមជន​ពាលទាំង​នោះក៏​បានជ្រុល​ទៅបុកគូទ​​រ​ថយន្តដឹក​ កុងតឺន័រ​​ពេញទំហឹង បណ្ដាលឲ្យ​ស្លាប់បាត់បង់​ជីវិតតែ​ម្ដង ចំណែកឯ​ក្រុមជនពាល​បាននាំគ្នារត់​គេចខ្លួន​បាត់​ស្រមោល។ ហេតុការណ៍​នេះបានកើត​ឡើង​​​នៅ​វេលាម៉ោង១២​និង៤៥នាទីយប់​រំលងអធ្រាត្រ​ ឈានចូលថ្ងៃទី​២៤ មីនា ២០១៣ នៅ​លើ​កំណាត់ផ្លូវ​ជាតិលេខ៤ ត្រង់ចំណុច​ជិត​បញ្ជរបង់​ប្រាក់ ស្ថិត​ក្នុងភូមិ​ត្រពាំងគល់ សង្កាត់​កន្ទោក ខណ្ឌពោធិ៍​សែនជ័យ ។
យុវជនរង​គ្រោះឈ្មោះអ៊ុន ម៉ាប់ អាយុ២២​ឆ្នាំ ជាកម្មកររោងចក្រ​កាត់ដេរ មានទីលំនៅ​ភូមិរំលិច ឃុំរលាំង​គ្រើល ស្រុក​សំរោងទង ខេត្ត​កំពង់​ស្ពឺ ស្នាក់​នៅផ្ទះ​ជួលក្បែររោង​ចក្រកាត់ដេរយ៉ាក​ជីង ស្ថិតក្នុងភូមិ​តាសេក សង្កាត់​កំបូល ខណ្ឌពោធិ៍​សែនជ័យ។
រូបគេជិះម៉ូតូមួយ​គ្រឿងម៉ាក​​ហុងដា​វ៉េវអីុ ពណ៌ខ្មៅ ជ្រុលទៅ​បុកគូទរថយន្តដឹកកុងតឺន័រ​មួយគ្រឿងម៉ាក ISUZU ពណ៌ខៀវ ដែលចត​ឈប់​ស្ងៀម​នៅលើ​ចិញ្ចើមផ្លូវជាតិ​លេខ៤​នោះ៕(ប្រភពពីកោះសន្តិភាព)

Comments system

Disqus Shortname