Thursday, March 21, 2013

នារីម្នាក់​ត្រូវ​អ្នកស្គាល់គ្នាទូរស័ព្ទ​អន្ទងពី​ខេត្តកំពង់ឆ្នាំងមក​រំលោភនៅភ្នំពេញ​

រាជ​ធានីភ្នំពេញ ៖ ​នារីវ័យ១៨ឆ្នាំម្នាក់​បានធ្វើដំណើរទៅកាន់ប៉ុស្តិ៍ប៉ូលិសចោមចៅដាក់ពាក្យ​​ បណ្ដឹងចោទប្រកាន់យុវ​ជន​ម្នាក់ថា​បាន​ទូរស័ព្ទ​ហៅ​នាងមកពីខេត្តកំពង់​ ឆ្នាំងឲ្យទៅយកលុយនៅឯភូមិទួ​លពង្រ ហើយពេលនាងទៅដល់ ស្រាប់តែ​យុវជនម្នាក់នោះបាន​ធ្វើ​សកម្ម​ភាពចាប់​រំលោភសេព​​សន្ថវៈ​ រូបនាងរហូត​បានសម្រេចបន្ទាប់​មកជននោះបាន​រត់គេច​ខ្លួនបាត់​ស្រមោល។​
ហេតុការណ៍​នេះបានកើតឡើងកាល​ពីវេលាម៉ោង២រសៀលថ្ងៃទី២០ ​មីនា ​​២០១៣​ នៅចំណុចផ្ទះជួល​​ស្ថិតក្នុងភូមិទួលពង្រ ​សង្កាត់​ចោម​ចៅ ខណ្ឌ​ពោធិ៍សែនជ័យ​ ។ ជនសង្ស័យ​ដែលត្រូវគេប្ដឹងចោទប្រកាន់នោះឈ្មោះ​សូ សាមៀន​ អាយុ២០ឆ្នាំ​​ ជាកម្មករលីសែង​នៅម្ដុំផ្សារ​តូច ​សង្កាត់ទួលសង្កែ​ ខណ្ឌប្ញស្សីកែវ​ស្នាក់នៅផ្ទះជួលខាងលើ ដោយឡែកនាងរងគ្រោះអាយុ១៨ឆ្នាំ​ មានទីលំនៅក្នុង​ស្រុក​កំពង់ត្រឡាច ​ខេត្តកំពង់ឆ្នាំង ។ ​
ស្រ្តីរូប​នោះ​បាននិយាយ​ប្រាប់​ ឲ្យសមត្ថកិច្ចប៉ូលិសដឹងថា កន្លងមកនាងធ្លាប់​បានស្នាក់​នៅធ្វើការរោងចក្រនៅភ្នំពេញ​មួយរយៈពេល​មកហើយ ​និងបានទំនាក់ទំនង​ស្គាល់គ្នាជាមួយ​នឹងជនសង្ស័យនោះផងដែរ ។ ក្រោយមកនាងបានឈប់ធ្វើការ​ ហើយទៅរស់នៅឯ​ស្រុក​កំណើ​តនៅខេត្តកំពង់ឆ្នាំវិញ​​​ លុះដល់ថ្ងៃទី២០​​ មីនា យុវជន​រូបនោះ​​បានទូរស័ព្ទទៅលេងរូប​នាង ​និងបាន​សួ​រថា ​តើមានលុយ​ចាយ​ ឬអត់? ​ពេលនោះនាង​បានប្រាប់​ថា​នាងគ្មានលុយចាយ​ទេ ហើយ​ជននោះ​ក៏បានហៅ​ឲ្យរូបនាងធ្វើដំណើរ​មកភ្នំពេញ រូបគេ​ឲ្យលុយ​​ចាយ ។​
ស្រ្តីរូបនោះ​បានបន្តថា ដោយសារតែជាមនុស្សធ្លាប់​ស្គាល់​និងរាប់អានគ្នានាងក៏បាន​យល់ព្រមធ្វើដំណើរមក​ ភ្នំពេញ​ ហើយយុវជន​នោះ​​បាន​ណាត់ជួបគ្នានៅម្ដុំផ្សារតូចគល់​ស្ពានជ្រោយចង្វា ។​ពេលនាងទៅ​ដល់ទីនោះបានឃើញ​ជននោះ​រង់ចាំ​ទទួលនាង​នៅទី​នោះ​​​មែន ​ហើយ​ជន​នោះ​បាននាំនាងធ្វើដំណើរ​ទៅកាន់ផ្ទះជួលស្ថិតក្នុង​ភូមិទួល​ពង្រ ​សង្កាត់ចោមចៅ​បន្ទាប់មកជននោះ​ ក៏បាន​ធ្វើ​សកម្មភាព​​ចាប់នាង​រំលោភសេពសន្ថវៈ​​រហូតបានសម្រេចរួច ​រត់គេចខ្លួនទៅបាត់ស្រមោលតែម្ដង ៕(KOH)

Comments system

Disqus Shortname