ប៉ូលិសរាយការណ៍ថា
ភ្លើងបានឆាបឆេះផ្ទះល្វែងមួយកាលពីថ្ងៃទី១០ មីនា
នៅភាគនិរតីអាល្លឺម៉ង់
ដេោយសម្លាប់សមាជិកគ្រួសារមានដើមកំណើតតួកគីមួយយ៉ាងតិច៨នាក់
ក្នុងនោះមានកុមារ៧នាក់ ។មូលហេតុនៃគ្រោះមហន្តរាយនេះ
នៅពុំអាចកំណត់ច្បាស់នៅឡើយ
ក៏ប៉ុន្តែប៉ូលិសសង្ស័យថាអាចបណ្តាលមកពីឡមួយក្នុងផ្ទះល្វែង
ស្ថិតនៅជាន់ទី២នៃអតីតរោងជាងស្លស្ពាន់មួយក្នុងទីក្រុង
BACKNANG ស្ថិតនៅចម្ងាយ២០គីឡូម៉ែត្រភាគឦសានទីក្រុង STUTTGART ។
ពួកអ្នកពន្លត់ភ្លើងជាច្រើនរយនាក់អាចជួយ
សង្គ្រោះមនុស្ស៣នាក់ ។
មនុស្សទាំង៣នាក់នោះត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យ ។
យោងតាមកាសែតអាល្លឺម៉ង់ BILD ថា
ជនរងគ្រោះម្នាក់ក្នុងចំណោមជនរងគ្រោះស្លាប់ទាំង៨នាក់ជាកូន
ងែ៉តអាយុទើប៦ខែ ។
ឪពុករបស់គ្រួសារនោះពុំបាននៅផ្ទះឡើយពេលមានភ្លើងឆេះ
។ឧបនាយករដ្ឋមន្ត្រីតួកគី លោក BEKIR BOZDAG
ស្នើឱ្យមានការស៊ើបអង្កេតមួយលើរឿងនោះ ៕