Monday, March 25, 2013

Samsung​ international​ Galaxy​ Studio​ ផ្តល់​ជូន​នូវ​តម្លៃ​ពិសេស​និង​បទ​ពិសោធ​ន៏​កាន់តែ​ថ្មី​

កាលពី​ថ្ងៃអាទិត្យ ​ទី​២៤​ ខែមីនា​ ២០១៣​នេះ​ Samsung​ បាន​រៀបចំ​កម្មវិធី​ Samsung​ International​ Galaxy​ Studio​ សា​ជា​ថ្មី​ដើម្បី​ឲ្យ​ភ្ញៀវ​ជាតិ​អន្តរជាតិ​បាន​ចូលរួម​សាកល្បង​នូវ​ស្រ​ ឡាយ​ផលិតផល​Samsung​ Galaxy​ ទាំងអស់​នៅ​ផ្សារ​ទំនើប​សូ​រិ​យា​។​
​លោក​ វ៉ា​ត់​ ឡាំ​ផេង​ នាយក​គ្រប់គ្រង​សាខា​ថៃ​ក្រុមហ៊ុន​Samsung​ អេ​ឡិច​ត្រូ​និក​ប្រចាំ​កម្ពុជា​បាន​មាន​ប្រសាសន៍​ថា​ បន្ទាប់​ពី​ទទួល​បាន​ជោគជ័យ​ទាំង​ជាតិ​ និង​អន្តរជាតិ​នា​ពេល​កន្លង​មក​ទើប​ជម្រុញ​ឲ្យ​កម្មវិធី​កើត​មាន​ជា​ បន្តបន្ទាប់​និង​កាន់តែ​ធំ​ជាង​មុន​។​ លោក​ក៏​បាន​ចង្អុលបង្ហាញ​ពី​វត្ថុបំណង​សំខាន់ៗ​ដែល​រុញច្រាន​ឲ្យ​ Samsung​ International​ Galaxy​ Studio​ លេច​ចេញ​ជា​រូបរាង​ឡើង​។​
​ហេតុផល​ទាំងនោះ​មាន​ដូច​ជា​ ដាក់​បង្ហាញ​នូវ​បច្ចេកវិទ្យា​ថ្មីៗ​ដែល​Samsung​ សម្រេច​បាន​ អនុញ្ញាត​ឲ្យ​អតិថិជន​ទទួល​បាន​បទ​ពិសោធន៍​ដោយ​ផ្ទាល់​តាម​រយៈ​ការ​សាកល្បង​ ដោយ​ផ្ទាល់​លើ​ផលិតផល​ប្រកបដោយ​គុណភាព​ខ្ពស់​ និង​បច្ចេកវិទ្យា​ឈានមុខ​របស់​ Samsung​ ដោយ​សេរី​ ក៏​ដូច​ជា​ឱកាស​ទទួល​បាន​រង្វាន់​ជា​ច្រើន​សន្ធឹកសន្ធាប់​និង​លក់​ក្នុង​ តម្លៃ​ពិសេស​។​
​កម្មវិធី​Samsung​ International​ Galaxy​ Studio​ ត្រូវ​បាន​រៀបចំ​ឡើង​រៀងរាល់ថ្ងៃ​ចុង​ស​ប្ដា​ហ៍​ (​សុក្រ​-​សៅរ៍​ និង​អាទិត្យ​)​ ដោយ​ ប្រារព្ធ​ឡើង​ឆ្លាស់គ្នា​នៅ​ផ្សារ​ទំនើប​សូ​រិ​យា​ និង​សុ​វ​ណ្ណា​ចាប់ពី​ស​ប្ដា​ហ៍​នេះ​តទៅ​។​ ក្នុង​ឱកាស​នេះ​ អតិថិជន​អាច​សាកល្បង​ផលិតផល​ទំនើបៗ​របស់​Samsung​ ដោយ​ផ្ទាល់​ និង​សេរី​ដូច​ជា​៖,​ Galaxy​ Note​ II,​ Galaxy​ Note​ 10.1,​ Galaxy​ Grand,​ Galaxy​ Tab​ 2​ 7.0,​ Galaxy​ Camera​ និង​ស៊េរី​ទំនើបៗ​ជា​ច្រើន​ទៀត​។​ សាកល្បង​ដោយ​ផ្ទាល់​ លេង​Game​ កម្សាន្ត​ទទួល​បាន​រង្វាន់​ជា​ច្រើន​ត្រឡប់​ទៅ​ផ្ទះ​វិញ​ម្យ៉ាងវិញទៀត​ មានការ​លក់​ក្នុង​តម្លៃ​ពិសេស​ សូម​អតិថិជន​ទាំងអស់​កុំ​ឲ្យ​ខកខាន​នៅ​ក្នុង​កម្មវិធី​ Samsung​ International​ Galaxy​ Studio​។​
​ក្នុង​ឱកាស​នោះ​ផង​ដែរ​ក៏​មាន​យុវជន​ ឈ្មោះ​ កាំ​ង​ តុលា​ បុគ្គលិក​ធនាគា​អេ​ស៊ី​លី​ដា​ បាន​បង្ហាញ​ពី​ការ​ចាប់​អារ​ម្ម​ណ៏​របស់​ខ្លួន​ថា​ក្រុមហ៊ុន​ស៊ាំ​សុង​តែងតែ ​យកចិត្តទុកដាក់​ដល់​អតិថិជន​ជា​និច្ច​ ជាក់ស្តែង​ក្រុមហ៊ុន​បាន​ដាក់​បង្ហាញ​បច្ចេកវិទ្យា​ទំនើបៗ​ចុង​ក្រោយ​ដល់​ អតិថិជន​សាកល្បង​ទទួលយក​បទ​ពិសោធន៍​ និង​ស្វែង​យល់​ពី​អត្ថប្រយោជន៍​ពី​ Samsung​ Smartphone​ និ​មួយៗ​  ជាង​នេះ​ទៅ​ទៀត​យើង​អាច​កាន់​ដោយ​ផ្ទាល់​ពី​រូបរាង​ពិត​ដ៏​ល្អ​ឥត​ខ្ចោះ​ របស់​ផលិតផល​មុន​នឹង​សម្រេចចិត្ត​ទិញ​ នេះ​សរ​បញ្ជាក់​ឲ្យ​ឃើញ​ថា​ Samsung​ មាន​យុ​ទ្ឋ​សាស្ត្រ​ខុស​ប្លែក​ពី​ក្រុមហ៊ុន​ដទៃ​ ព្រោះ​Samsung​ ក្រៅពី​ជា​ក្រុមហ៊ុន​លំដាប់ថ្នាក់​ឈានមុខ​គេ​ខាង​បច្ចេកវិទ្យា​ហើយ​នោះ​ ថែម​ទាំង​ផ្ដល់​ឱកាស​ឲ្យ​អតិថិជន​ និង​មហាជន​ទូទៅ​ បានឃើញ​ បាន​ប៉ះពាល់​ រូបរាង​ពិត​ ថែម​ទាំង​បាន​ប្រើ​សាកល្បង​ ដឹង​ពី​សមត្ថភាព​ ថា​ផលិតផល​នោះ​អស្ចារ្យ​ប៉ុណ្ណា​ មិន​ដូច​ក្រុមហ៊ុន​មួយ​ចំនួន​ទេ​ បើ​ទិញ​គឺ​ ទិញ​ក្នុង​ប្រអប់​ កុំ​ថា​ឡើយ​បាន​កាន់​ប្រើ​សាកល្បង​ សូ​ម្បី​តែ​រូបរាង​ហ្នឹង​ មិនដឹង​យ៉ាងម៉េច​ផង​ បាន​ត្រឹម​ឃើញ​រូបភាព​ពី​អ៊ីនធឺណិត​ តែ​រូប​ពិត​មិនដឹង​យ៉ាងណា​ ៕(NKW)

Comments system

Disqus Shortname