ស្ត្រីជនជាតិឥណ្ឌាវ័យ២១ឆ្នាំ រ៉ាជូ វើណា
ដែលរស់នៅក្នុងភូមិតូចមួយនៃស្រុកឌេរ៉ាដុនភាគខាងជើងប្រទេស
ឥណ្ឌា បានរៀបការតាមបែបសាសនាហិណ្ឌូ និងរស់នៅជាមួយប្តី៥នាក់
ដែលសុទ្ធសឹងជាបងប្អូនសាច់ញាតិរបស់នាង
រួមទាំងមានកូនប្រុសតូចម្នាក់អាយុ១៨ខែ
ដែលមិនដឹងច្បាស់ថាមួយណាជាឪពុកឡើយ ។
នាងរ៉ាជូ វើណា ឱ្យដឹងថា នៅពេលយប់នាង
និងប្តីទាំង៥នាក់ដេករួមគ្នានៅលើភួយក្រាលលើឥដ្ឋក្នុងបន្ទប់
ដោយសារគ្មានគ្រែដេក។បុរសជាប្តីទី១
និងជាប្តីស្របច្បាប់ដែលបានរៀបការអស់រយៈពេល៤ឆ្នាំមកហើយនិយាយ
ថា «ពួកយើងបានដេក
និងរួមភេទជាមួយប្រពន្ធទៅតាមវេនកំណត់ម្នាក់ម្តង ។
ទោះបីជាយ៉ាងណាក៏ដោយ ពួកយើងជាក្រុមគ្រួសារធំដ៏រីករាយ
ហើយខ្ញុំមិនប្រច័ណ្ឌ ឬខឹងនឹងរឿងនេះឡើយ» ។
បន្ទាប់ពីប្តីដើមហ្គូឌូ អាយុ២១ឆ្នាំ
នាងរ៉ាជូ បានរៀបការជាមួយប្តីទី២ឈ្មោះប៉ាជូ អាយុ៣២ឆ្នាំ
ប្តីទី៣ឈ្មោះសានរាម អាយុ២៨ឆ្នាំ ប្តីទី៤ឈ្មោះហ្គូផល
អាយុ២៦ឆ្នាំ
និងប្តីចុងក្រោយដែលត្រូវជាសែស្រឡាយខាងប្តីនឹងរៀបការក្នុងពេល
ឆាប់ៗខាងមុខ ៕ (KOH)