Wednesday, March 27, 2013

ស្ថានទូត​អាមេរិក​រៀបចំ​តាំងពិព័រណ៍សុខភាពប្រចាំ​ឆ្នាំលើកទី​៦​

រាជ​ធានីភ្នំពេញ ៖ យោងតាម​សេចក្តីប្រកាសព័ត៌មានរបស់ស្ថាន​ទូតសហរដ្ឋអាមេរិកនៅទី​ ក្រុងភ្នំពេញបាន​ឲ្យ​ដឹងថា​ ស្ថានទូត អាមេរិកនឹង​​រៀបចំ​ការតាំង​ពិព័រណ៍សុខភាពប្រចាំឆ្នាំ​លើកទី​៦​ របស់ខ្លួននៅថ្ងៃ​ទី​២៩ មីនា ​២០១៣​ ក្រោមប្រធាន​បទ «សុខភាព ល្អ គឺជាទ្រព្យ​ដ៏ល្អបំផុតរបស់​អ្នក»។ ការតាំងពិព័រណ៌នេះរួម​មានការបង្ហាញស្តីពីកម្មវិធីទាក់ទង​នឹង​មន្ទីរពេទ្យ ឱសថ​ស្ថាន គ្លីនិកភ្នែក និងគ្លីនិក​ធ្មេញជា​ដើម ។
អ្នកបង្ហាញ​ក្នុងពិធីតាំងពិព័រណ៍​នេះ នឹងនិយាយពីបញ្ហា និងកង្វល់​ទូទៅទាក់ទងនឹងសុខ​ភាព ដូចជាការការពារជំងឺបេះ​ដូង​ ជំងឺទឹក នោម​​​ផ្អែម ជំងឺដាច់សរសៃឈាម​ក្នុងខួរក្បាល​ ជំងឺថ្លើមនិងតម្រង​នោម​ ជំងឺងងឹតភ្នែក  និងជំងឺមហារីកជា​ដើម ដើម្បីលើកកម្ពស់ ការយល់​ដឹងផ្នែកសុខភាព។ លោកឯកអគ្គរដ្ឋទូត​អាមេរិក William E. Todd នឹងថ្លែង​សុន្ទរកថា បើកការតាំង​ពិព័រណ៍នេះ ព្រម ទាំងធ្វើការ​ផ្តល់ឈាម​ដល់​មជ្ឃមណ្ឌល​ជាតិផ្តល់​​ឈាមផងដែរ ៕

Comments system

Disqus Shortname